ឱសថធម្មជាតិជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត

685

ព្យាបាល ៖​ ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត

ស្រុតស្បូន ( Prolapsus Utérin) ជាជម្ងឺមួយក្នុងចំនោមជម្ងឺជាច្រើន ដែលបងប្អូនស្ត្រីយើងជួបប្រទះ ហើយក៍បង្ក គ្រោះថ្នាក់ និង ផលវិបាកយ៉ាងច្រើនដល់ការរស់នៅ។

១).តើជម្ងឺស្រុតស្បូន ជាអ្វី ?
ស្រុតស្បូន ( Prolapsus Utérin) គឺជាសភាពមួយដែលស្បូននៅទីតាំងធម្មតា ប៉ុន្តែ ស្បូនត្រូវបានយារធ្លាក់ចុះក្រោម បាតឆ្អឹងត្រគាក ជួនកាលមានការលៀនចេញក្រៅតំបន់អាងត្រគាក ។ ការស្រុតស្បូន ច្រើនតែកើតលើស្ត្រីក្រោយសម្រាល ជាពិសេសស្ត្រីដែលតែងតែធ្វើការធ្ងន់ បន្ទាប់ពីសម្រាល ។

២).មូលហេតុបណ្តាលឱ្យស្រុតស្បូន
នៅពេលមានផ្ទៃពោះ ស្បូនរបស់ស្ត្រីនឹងរីកមាឌ ដើម្បីអាចឱ្យគក៏ រីកលូតលាស់បាន ។ បន្ទាប់ពី សម្រាលរួច ស្បូននឹងរួមតូចវិញ ប៉ុន្តែនៅតែធំជាងស្បូូន មុនពេលដំបូង ( ស្បូនមុនពេលមានកូន) ហើយ វាធំបន្តិចម្តងៗ រាល់ពេលក្រោយការសម្រាលកូនម្តងៗ ។ ក្បាលទាំងសងខាងផ្នែកខាងលើនៃកស្បូន ម្ខាងៗសុទ្ធតែមានសរសៃពួរមួយ ហើយនៅពេលសរសៃពួរ វាយារ នោះវាមិនអាចរឹតបន្តឹងលើក សាច់ដុំទ្វារបាត(ទ្វារលាមក)បានទេ ហើយវាធ្វើឱ្យកស្បូន យារធ្លាក់ចុះ (ស្រុត) ។

ខាងក្រោមនេះ ជាមូលហេតុខ្លះៗ ដែលបង្កឱ្យស្រុតស្បូនចំពោះបងប្អូនស្ត្រី ៖
–ការកើតកូនពិបាក ហើយរយៈពេលនៃការប្រឹងឈឺពោះកើតកូនអូសបន្លាយយូរ
–ក្នុងអំលុងពេលពពោះ ស្ត្រីមានផ្ទៃពោះ តែងធ្វើការធ្ងន់ មិនបានសម្រាក និងក្រោយសម្រាល ស្ត្រីខ្វះសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ របបអាហារមិនសមស្រប បង្កឱ្យមានការទល់លាមក….។

៣ ). រោគសញ្ញា
–មានអារម្មណ៍ថាធ្ងន់ ហើយឈឺនៅផ្នែកពោះ
–ចង់ទៅនោមញឹកញាប់ ប៉ុន្តែរាល់ពេលទៅជុះនោម ទឹកនោមចេញតិចៗ
–ពេលរួមភេទ បងប្អូនស្ត្រីមានអារម្មណ៍ថា ស្បូនធ្លាក់ចុះ នៅក្បែរទ្វារមាស​ជាពិសេស លេចឡើងផ្នែកសាច់ នៅទ្វារមាស ឬ លៀនសាច់ទាំងស្រុង ចេញមកក្រៅនៃទ្វារមាស។

ស្រុតស្បូនចែកចេញជា ៣ កម្រិត ៖
+កម្រិត ១ ៖ ស្បូនស្រុត ប៉ុន្តែស្ថិតនៅក្នុងទ្វារមាស
+កម្រិត ២ ៖ ស្បូនចេញមកក្រៅម្តងម្កាលពេលប្រឹងធ្វើការធ្ងន់ ឬ ឈរយូរ ហើយលឹបចូលក្នុងវិញ នៅពេលសម្រាក អត់ធ្វើអ្វី
+កម្រិត ៣ ៖ ស្បូនលៀនចេញមកក្រៅរហូត ទោះបី សម្រាកមិនធ្វើអ្វី ក៍មិនលឹបចូលវិញដែរ

ម្យ៉ាងទៀត អាស្រ័យលើកម្រិតនៃការស្រុត តិច ឬ ច្រើន ទើបស្រុត ឬ ស្រុតយូរហើយ វាអាចបង្កឱ្យមានអាការៈ ដូចជា ឈឺចង្កេះ នោមក្រហាយ នោមញឹក ពិបាកបត់ជើងធំ រលាក ហូរឈាម….ចំពោះអ្នកជម្ងឺស្រុតរយៈពេលយូរ ឬ កម្រិតធ្ងន់។

 

ផ្នែកប្រើប្រាស់ ៖ ស្លឹក ផ្លែ រុក្ខជាតិទាំងមូល។

Image may contain: food

រសជាតិ ៖ ស្លឹក សំបកដើម ឫស មានរសជាតិ ហាង ល្វីង ហឺរតិចៗ សាច់ក្នុងផ្លែមានរសជាតិជូរ។

Image may contain: tree, sky, plant, outdoor and nature

ការប្រើប្រាស់ ៖ 

-សំបកដើម ៖ ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ គ្រំគ្រា ហើមពោះ ស្បូនស្រុត ផ្ដាសាយ។

  

កំរិត និងការប្រើ ៖ សំបកដើមប្រើពី ២០-៣០ក្រាម ក្នុង១ផ្លែ។

ចំណាំ៖ តាមឯកសារបុរាណបានចែងថា ករណី ពស់ព្រួសពិសចូលភ្នែក អោយយកត្រួយក្រសាំងជាមួយនឹងត្រួយភ្ញាស ទំពារព្រួសដាក់ភ្នែក ពេលភ្លាមៗ។

Image may contain: tree, sky, plant, outdoor and nature 

ប្រភព៖  មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here