ឱសថធម្មជាតិជំនួយឈាម ឈឺស្បូនក្រោយឆ្លងទន្លេ គ្រេច ថ្លោះ ជួយក្រពះ

875

-ឈ្មោះរុក្ខជាតិ៖ កន្ទុយវេ។ លក្ខណៈរុក្ខជាតិ៖ ជាដើមឈើំមធ្យមមានកំពស់ ២០ម។ ស្លឹក ៖ ដុះឆ្លាស់គ្នា ស្វិតរលោងនៅខាងលើមានពណ៌បៃតង ខាងក្រោមមានពណ៌ស មានរាងពងក្រពើស្រួចគល់ ស្រួចចុងមានប្រវែងពី ៨-១៦ស.ម ទទឹងមានប្រវែងពី ១៨-៣០ម.ម មានទ្រនុងស្របចំនួន៣ ទងស្លឹករលោងមានប្រវែង ១.៥-១.៧ស.ម។


-ផ្កា ៖ មាន៤ស្រទាប់។ កន្លែងដាំដុះ ៖ ដុះនៅព្រៃស្រោង តំបន់ភ្នំ សមាសធាតុគីមី៖ ក្នុងស្លឹក មានជាតិប្រេង Ocimen ៣៥ភាគរយ និងមានជាតិក្រអូប។ ផ្នែកប្រើប្រាស់៖ ឫស សំបកដើម ស្លឹក។


-កបនឹងជម្ងឺ៖
+ឫស៖ បូស
+ឫស និងសំបកដើម៖ ធ្វើធូប


+សំបកដើម៖ ជំនួយឈាម ឈឺស្បូនក្រោយឆ្លងទន្លេ គ្រេច ថ្លោះ ជួយក្រពះ។
+ស្លឹក៖ ឆ្ពុង។
-កំរិតប្រើ៖ (ស្ងួត)10g-50g សំរាប់មួយថ្ងៃ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here