ឱសថធម្មជាតិក្រពះពោះវៀន ចុកឆ្អល់នូវចុងដង្ហើម ភើក្អួតចង្អោរ ឈឺនៅផ្ទៃពោះផ្នែកខាងឆ្វេង មិនដើរខ្យល់

1503

ថ្ងៃនេះ ខ្ញុំនឹងបង្ហាញបងប្អូនជនរួមឈាមខ្មែរយើងទាំងអស់អំពីរុក្ខជាតិឱសថពីរប្រភេទ ដែលអាចជួយព្យាបាលបញ្ហាក្រពះពោះវៀន មានអាការ:ចុកឆ្អល់នូវចុងដង្ហើម ភើរក្អួតចង្អោរ ឈឺនៅផ្ទៃពោះផ្នែកខាងឆ្វេង មិនដើរខ្យល់ ជាតិពុលនូវក្នុងក្រពះពោះវៀននោះ ហើយដែលបណ្តាលឲ្យចុកក្នុងផ្ទៃពោះស្ទំៗ ចុកនូវចុងដង្ហើម ចុកស្ទំៗនូវពោះវៀនធំជិតផ្ចិតខាងឆ្វេង។

ទោះប្រើឱសថ ឬចាក់ថ្នាំហើយនៅតែចុកក្តៅដ៏ដែលសូមបងប្អូនប្រើរុក្ខជាតិឱសថពីរប្រភេទនេះ៖
១.ផ្លែចេកណាំវាខ្ចីបីផ្លែ
២.វល្លិសាវម៉ាវព្រៃ១ក្តាប់

របៀបប្រើៈ ចេកណាំវាហាន់ទាំងសម្បក
វល្លិសាវម៉ាវព្រៃ ហាន់ដូចត្រកួនស្លរ យកវត្ថុទាំងពីរទៅលីងឲ្យស្រពោនបន្តិច បន្ទាប់មកដាក់ដាំជាមួយទឹកពីរលីត្រហូបតាមធម្មតា។ បើលែងចុកហើយ បើជាហើយ ឈប់ប្រើវាទៅកុំឲ្យវាស៊ាំទៅនឹងថ្នាំ។
នេះមិនមែនជាការគ្រាន់តែឮតាមគ្នាទេ មិនមែនជាការពិសោធន៏ទេ តែវាជាការច្បាស់លាស់។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ រិន បូរី

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here