ឱសថដ៏សក្តិសិទ្ធព្យាបាលជំងឺ រលាកឆ្អឹងខ្ចីក្នុងសន្លាក់ រោគឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ និងជួយបន្ថយសម្ពាធឈាម! ជាពិសេសសម្រាប់ជំងឺ ជំងឺបន្លារឆ្អឹងខ្នងជាដាច់មិនលើសពី១ខែ!

1606

មុននឹងស្វែងយល់អំពីថ្នាំព្យាបាលតាមបែបធម្មជាតិ សូមមកពិនិត្យសិក្សាស្វែងយល់អំពីជំងឺសន្លាក់នេះជាមុនសិនឱ្យយើងកាន់តែយល់ច្បាស់ពីជំងឺនេះ។

No automatic alt text available.

ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ គឺជាជំងឺរលាកសន្លាក់ដែលកើតមានច្រើនជាងគេបំផុតរហូតដល់រាប់លាននាក់នៅទូទាំងពិភពលោក។ ជំងឺនេះកើតឡើងនៅពេលឆ្អឹងខ្ចីសម្រាប់ការពារសន្លាក់ ដែលនៅចុងឆ្អឹងនីមួយៗក្នុងសន្លាក់នោះរហែកខូច។

No automatic alt text available.

ខណៈពេលដែលជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់អាចខូចខាតគ្រប់សន្លាក់ទាំងអស់ក្នុងរាងកាយ ជាពិសេសសន្លាក់ដែលជួបប្រទះញឹកញាប់បំផុតនោះគឺក្នុងប្រអប់ដៃ ក ចង្កេះ ជង្គង់ និងត្រគៀក។ ការរលាកឆ្អឹងខ្ចីក្នុងសន្លាក់មានការវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅៗបន្តិចម្តងៗរហូត ហើយក៏គ្មានការព្យាបាលអ្វីធ្វើអោយជាសះស្បើយដែរ ប៉ុន្តែការព្យាបាលជំងឺនេះអាចជួយបន្ថយការវិវឌ្ឍន៍របស់ជំងឺ បំបាត់ការឈឺចាប់ និងជួយអោយសន្លាក់ធ្វើចលនាវិញបាន។

Image may contain: text

រោគសញ្ញា
រោគសញ្ញារបស់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ច្រើនតែមានការ វិវឌ្ឍន៍យឺត និងធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះជារោគសញ្ញាមួយចំនួនរបស់ជំងឺនេះ។
– ឈឺចាប់៖ សន្លាក់ប្រហែលជាឈឺក្នុងពេល ឬក្រោយពេលធ្វើចលនា

Image may contain: one or more people– តឹង៖ សន្លាក់ប្រហែលជាមានអារម្មណ៍តឹងៗនៅពេលដាក់សម្ពាធតិចតួចទៅលើវា
– គាំង៖ ការគាំងសន្លាក់ប្រហែលជាសញ្ញាដែលគេសម្គាល់ដឹងច្រើនជាងគេបំផុតនៅពេលអ្នកភ្ញាក់ពីដេកនៅពេលព្រឹក ឬក្រោយពេលមិនធ្វើសកម្មភាពអ្វីមួយយូរ។

Image may contain: one or more people
– មិនអាចធ្វើការបត់បែនបាន៖ អ្នកប្រហែលជាមិនអាចធ្វើចលនាសន្លាក់អោយបានពេញលេញទេ។
– ឆ្អឹងដុះបន្លារ៖ ការដែលមានឆ្អឹងដុះលោយបន្ថែមទៀតនេះអាចមានលក្ខណៈដូចជាដុំសាច់ដ៏រឹង ឬកើតនៅជុំវិញសន្លាក់ដែលមានបញ្ហានោះផង។

No automatic alt text available.

មូលហេតុ
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ប្រភេទ Primary ភាគច្រើនទាក់ទងនឹងការចាស់ទៅតាមអាយុ។ ការដែលមានអាយុច្រើន ជាតិទឹករបស់ឆ្អឹងខ្ចីកើនឡើង ហើយប្រូតេអ៊ីនសម្រាប់បង្កើតឆ្អឹងខ្ចីនោះត្រូវដាច់ដោច។ ការដែលប្រើសន្លាក់នោះច្រើនដងរយៈពេលច្រើនឆ្នាំបណ្តាលអោយខូចសន្លាក់ និងបង្កទៅជាការឈឺចាប់ និងហើមក្នុងសន្លាក់បាន។ ឆ្អឹងខ្ចីចាប់ផ្តើមខូចតាមរយៈរបក ឬកើតជាដុំតូចៗ។

No automatic alt text available.

ក្នុងករណីធ្ងន់ធ្ងរ មានការបាត់បង់ឆ្អឹងខ្ចីនៅចន្លោះឆ្អឹងរបស់សន្លាក់តែម្តង។ ការបាត់បង់នេះបណ្តាលមានការកកិតរវាងឆ្អឹងនឹងឆ្អឹង ដែលនាំអោយឈឺចាប់ និងកាត់បន្ថយការធ្វើចលនារបស់សន្លាក់។ ការខូចឆ្អឹងខ្វីក៏អាចភ្ញោចអោយឆ្អឹងថ្មីដុះ (បន្លារឆ្អឹង) នៅជុំវិញសន្លាក់បានដែរ។ ជំងឺនេះមានម្តងម្កាលអាចឃើញកើតជាលក្ខណៈគ្រួសារ តំណពូជទៀតផង។ អ្វីដែលកម្រនោះ គឺលក្ខណៈតំណពូជមួយចំនួននៃជំងឺនេះបង្កឡើងដោយការខូចកូឡាជែន ដែលវាជាធាតុផ្សំយ៉ាងសំខាន់របស់ឆ្អឹងខ្ចី។

No automatic alt text available.

ជំងឺរលាកឆ្អឹងខ្ចីប្រភេទ (Secondary) បង្កឡើងដោយជំងឺផ្សេងមួយទៀត។ ជំងឺដែលអាចនាំអោយមានជំងឺរលាកឆ្អឹងខ្ចីប្រភេទនេះបានមានដូចជា ធាត់ជ្រុល ការប៉ះទង្គិចច្រំដែលៗ ឬការវះកាត់រចនាសម្ព័ន្ធរបស់សន្លាក់ សន្លាក់មិនធម្មតាពីកំណើត ជំងឺរលាកសន្លាក់ហ្គោដ ជំងឺរលាកសន្លាក់ប្រភេទ Rheumatic ជំងឺទឹកនោមផ្អែម និងបញ្ហាអ័រម៉ូនផ្សេងៗទៀត។

Image may contain: night

ការធាត់ជ្រុលបណ្តាលអោយទៅជាជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់បាន ដោយសារតែមានការកើនឡើងនូវសម្ពាធមេកានិចទៅលើឆ្អឹងខ្វី។ តាមពិត មូលហេតុបន្ទាប់ពីការចាស់ទៅតាមអាយុ ការធាត់ជ្រុលគឺជាកត្តាប្រឈមមុខដ៏ខ្លាំងបំផុតនៃជំងឺរលាកសន្លាក់ឆ្អឹងខ្ចីនៅជង្គង់។ ការឆាប់មានជំងឺនេះនៅលើសន្លាក់ជង្គង់ពេក ត្រូវបានគេជឿជាក់ថាមនុស្សនោះ គឺជាអ្នកធ្វើការលើករបស់ធ្ងន់ធ្ងរ និងមានរាងខ្ពស់។

No automatic alt text available.

ការប៉ះទង្គិចច្រំដែលៗទៅលើជាលិការសន្លាក់ (សរសៃចងឆ្អឹង ឆ្អឹង និងឆ្អឹងខ្ចី) ត្រូវបានគេជឿថានឹងបង្កអោយឆាប់មានជំងឺរលាកសន្លាក់ឆ្អឹងខ្ចីក្នុងជង្គង់លឿនជាពិសេសអ្នកលេងកីឡាបាលទាត់តែម្តង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ការសិក្សាថ្មីៗនេះមិនបានរកឃើញថាអ្នកដែលរត់រយៈចំងាយឆ្ងាយៗមិនមែនជាកត្តាប្រឈមមុខខ្ពស់ទៅនឹងជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ទេ។

No automatic alt text available.

ការកកជាតិគ្រីស្តាលនៅក្នុងឆ្អឹងខ្វីអាចបណ្តាលអោយឆ្អឹងខ្ចីខូច និងរលាកឆ្អឹងខ្ចីក្នុងសន្លាក់បាន។ ជាតិគ្រីស្តាលអាស៊ីតអ៊ុយរិកធ្វើអោយមានជំងឺរលាកសន្លាក់ហ្គោដ ចំណែកគ្រីស្តាល កាលស្យូម Pyrophosphate ធ្វើអោយរលាកសន្លាក់ហ្គោដក្លែងក្លាយ។

No automatic alt text available.

ជំងឺរលាកសន្លាក់ប្រភេទ Rheumatic និងជំងឺរលាកផ្សេងៗទៀតទៅលើសន្លាកសុទ្ធតែនាំអោយសន្លាក់ខូច និងប៉ះបាល់ទៅដល់ឆ្អឹងខ្ចីបានទាំងអស់។ មនុស្សមួយចំនួនដែលកើតមកមានសន្លាក់មិនធម្មតាងាយនឹងឆាប់ខូច និងបាត់បត់ឆ្អឹងខ្ចីក្នុងសន្លាក់ពួកគេណាស់។

Image may contain: shoes

ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ត្រគៀកច្រើនតែមានទំនាក់ទំនងនឹងភាពមិនធម្មតាតាំងពីកំណើត។ ការរំខានដោយអ័រម៉ូនដូចជា ជំងឺទឹកនោមផ្អែម និងភាពមិនធម្មតានៃអ័រម៉ូនលូតលាស់ក៏មានជាប់ទាក់ទងនឹងការខូចឆ្អឹងខ្ចីលឿន និងជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ប្រភេទ Secondary ដែរ។

Image may contain: one or more people

ផលវិបាក
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ ជាជំងឺមួយប្រភេទដែលយើងអាចសម្គាល់ដឹងតាមរយៈការខូចឆ្អឹងខ្ចី ព្រមទាំងឆ្អឹងធម្មតានៅពីក្រោមឆ្អឹងនេះដែលស្ថិតក្នុងសន្លាក់មួយ ព្រមទាំងមានការដុះឆ្អឹងច្រើនជ្រុល។ ការខូចខាតនៃជាលិការអស់ទាំងនេះបណ្តាលអោយមានការឈឺចាប់ និងគាំងសន្លាក់កើតមាន។

No automatic alt text available.

សន្លាក់ដែលមានផលប៉ះពាល់ច្រើនជាងគេបំផុតនោះគឺ សន្លាក់ជង្គង់ ត្រគៀក និងសន្លាក់ក្នុងប្រអប់ដៃ និងឆ្អឹងកងខ្នង។ មូលហេតុពិសេសនៃជំងឺនេះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាអាចត្រូវបានគេជឿជាក់ថាបណ្តាលមកពីទាំងហេតុការណ៍មេកានិច និងម៉ូលេគុលទៅលើសន្លាក់ដែលមានបញ្ហានោះ។

Image may contain: one or more people

ជំងឺនេះកើតឡើងបន្តិចម្តងៗ និងច្រើនតែចាប់ផ្តើមមានក្រោយពីអាយុបាន ៤០ឆ្នាំ។ ថ្មីៗនេះគ្មានការព្យាបាលណាជួយអោយជំងឺនេះជាដាច់នោះទេ។ ការព្យាបាលជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់គឺផ្តោតទៅលើការបំបាត់រោគសញ្ញា និងពង្រឹងមុខងារ និងផ្សំគ្នាជាមួយនៃការអប់រំអ្នកជំងឺ ការព្យាបាលដោយចលនា គ្រប់គ្រងទម្ងន់ និងប្រើប្រាស់ថ្នាំ។

Image may contain: one or more people

មនុស្សភាគច្រើនយល់ថាជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ជាអ្វីៗដែលធ្វើអោយរំខាន និងបានក្លាយទៅជាបញ្ហាដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេតែម្តង។ ពេលខ្លះក៏មានបង្កជាផលវិបាកធ្ងន់ធ្ងរច្រើនដែរបើសិនជាអ្នកជំងឺមិនបានព្យាបាល ហើយផលវិបាកដែលអាចកើតមាននោះមានដូចជា៖ ឆ្អឹងខ្ចីរហ័សខូចអស់ដោយសារតែបាត់បង់សមាសធាតុជាលិការក្នុងសន្លាក់ (Chondrolysis) ងាប់ឆ្អឹង ប្រេះឆ្អឹង ហូរឈាមក្នុងសន្លាក់ មានការបង្ករោគក្នុងសន្លាក់ រហែកសរសៃចងសាច់ដុំ និងសរសៃចងឆ្អឹងនៅជុំវិញសន្លាក់ ដែលជាហេតុនាំអោយបាត់បង់លំនឹងរបស់សន្លាក់បាន។

No automatic alt text available.

ខាងក្រោមនេះជាឱសថដ៏សក្តិសិទ្ធព្យាបាលជំងឺ រលាកឆ្អឹងខ្ចីក្នុងសន្លាក់ រោគឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ និងជួយបន្ថយសម្ពាធឈាម!

No automatic alt text available.គ្រឿងផ្សំ៖ ក្រូចថ្លុង ២ផ្លែ ក្រូចឆ្មារ ១គីឡូក្រាម តាំងអោ ២ខាំ ស្រាស ២លីត្រ និងស្ករក្រាម ២ ខាំ។

Image may contain: fruit and food

Image may contain: drink and foodImage may contain: plant and foodImage may contain: drink

របៀបធ្វើ និងប្រើប្រាស់៖
-ក្រូចឆ្មារ ក្រូចថ្លុងហាន់ជាចំណិតស្តើងៗចោលគ្រាប់ តាំងអោហាន់កង់ខ្លីៗ រួចហាលឲ្យឆ្ងួត បន្ទាប់មក យកវាមកលីង រួចទុកឲ្យត្រជាក់។ យកវត្ថុធាតុទាំងនោះដាក់ក្នុងកែវចាក់ស្រា និងស្ករក្រាមចូលតាមបរិមាណខាងលើ។ ទុកវាមួយសប្តាហ៍ អាចប្រើប្រាស់បាន។ ក្នុង១ថ្ងៃផឹក ២ពែង ក្នុងមួយថ្ងៃ ព្រឹកមួយពែង ល្ងាចមួយពែង ផឹកអស់ធាតុផ្សំប៉ុណ្ណឹងនឹងឃើញលទ្ធផល ។

Image may contain: plant and food

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here