ឪពុកម្តាយគ្រប់រូបគួរដឹងថា ការធ្វើលំហាត់ប្រាណជាប្រចាំគឺល្អណាស់សម្រាប់កូន ជួយដល់ការលូតលាស់ប្រាជ្ញាស្មារតីកុមារឱ្យមានការចងចាំល្អ!

35

នៅពេលដែល​កុមារ​មិនអាច​យកចិត្តទុកដាក់​ផ្ចង់ស្មារតី​ក្នុងការ​សិក្សា​បាន​ប្រសើរ គេ​គួរ​ផ្តោតទៅលើ​ការធ្វើ​លំ​ហាត់ប្រាណ​ហើយ ពីព្រោះ​បើតាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ការធ្វើ​លំ​ហាត់ប្រាណ​ត្រឹមតែ ១៥នាទី​ គឺអាច​ជួយ​កុមារ​ឱ្យ​បង្កើន​ការចងចាំ និងធ្វើឱ្យ​អារម្មណ៍​ពួកគេ​យកចិត្តទុកដាក់​ផ្ចង់អារម្មណ៍​បានល្អ​ឡើងវិញ ។

 

 

ជា​លទ្ធផល​សិស្ស​ដែល​បាន​ចួ​ល​រួម​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​គ្រាន់តែ​ដើរ រត់​តិចៗ​ ពត់ខ្លួនប្រាណ លើកដៃ លើកជើងតិចៗក្តី គឺ​អាចជួយ​បង្កើន​ការចងចាំ និងបង្កើន​កម្រិត​ផ្ចង់​ការយកចិត្តទុកដាក់​បាន​ច្រើន ។

 

អ្នកស្រាវជ្រាវ​បានឱ្យដឹងថា នៅ​ទីបំផុត​យើង​បាន​រកឃើញថា​ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ខ្លួនឯង​ត្រឹមតែ​រយៈពេល ១៥នាទី គឺអាច​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អារម្មណ៍ និងប្រាជ្ញា​ស្មារតី​បាន​ពិតមែន ជាពិសេស​ចំពោះ​កុមារ​ ដោយ​វា​អាចជួយ​ឱ្យ​ពួកគេបង្កើន​សមត្ថភាព​រៀន​សូត្រ​បានល្អ​ផងដែរ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here