អ្នកមិនចេះញ៉ាំស្តៅ ពិតជានឹកស្តាយ ព្រោះវាមានប្រយោជន៍ដ៏អស្ចារ្យ ជួយព្យាបាល គ្រុនចាញ់ ទឹកនោមផ្អែម កែក្អក ជួយឲ្យសម្រាន្តលក់ស្រួល ទម្លាក់ព្រូន អៀន

2341

ស្តៅ មានប្រយោជន៍ដ៏ពិសេសអស្ចារ្យ!

ជួយឱ្យអាយុវែង​ សាច់ចាំ​ ​ព្យាបាលទឹកនោមផ្អែម គ្រុនចាញ់

ជួយឲ្យសម្រាន្តលក់ស្រួល កែក្អក ទម្លាក់ព្រូន អៀន

ជួយស៊ែរចែកគ្នាដឹងផង!

សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។

ការព្យាបាលៈ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។

របៀប និងកំរិតប្រើៈ

– ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។

– ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។

– ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។

– ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។

– សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបូស ឬហើម។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)

អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ៖

– ជួយឲ្យសម្រាន្តលក់ស្រួល៖ ស្លឹក និងធាង១ក្តាប់ដាក់ទឹកល្មមលិច ដាំពុះ ពិសារកន្លះកែវ១ថ្ងៃ៣ដង។

– កែក្អក ( ឬសស្តៅ១ក្តាប់ ដាក់ទឹកល្មមលិច ដាំពុះ ១០-១៥ នាទី

ញ៉ាំមុនបាយ ១ថ្ងៃ៣ដង ជាប់គ្នា ៣-៤ ថ្ងៃនឹងជាសះស្បើយ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ឈ្មោះវិទ្យាសាស្ត្រៈ Azadirachta indica

អំបូរៈ Meliaceae

ឈ្មោះក្នុងតំបន់ៈ ស្តូវ ( ឈ្មោះជាភាសាកាវែត)

ឈ្មោះជាភាសាខ្មែរៈ ស្តៅ

+ ផ្នែកជីវសាស្ត្រ

ប្រភេទរុក្ខជាតិៈ ដើមឈើ

ទីជម្រកៈ ដុះក្នុងព្រៃល្បោះ

អាកាសធាតុៈ ក្តៅសើម

ប្រភេទដីៈ ដីល្បាយខ្សាច់

អាយុកាលៈ ៥០-១០០ ឆ្នាំ

រដូវផ្កាៈ ខែមិថុនា-សីហា

រដូវផ្លែៈ ខែកញ្ញា-វិច្ឆិកា

ភាពសម្បូរណ៍ៈ មានតិច

បន្តពូជៈ គ្រាប់។​

**វិធីការពារនៅរដូវវស្សាចៀសពីគ្រុនចាញ់**

ទោះបីជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ នៅមិនទាន់មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ក្តី ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងរដូវវស្សា ។ ជំងឺគ្រុនចាញ់ គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយប៉ារ៉ាសិតម្យ៉ាង ចម្លងតាមរយៈសត្វមូសដែកគោល ហើយវាស្តែងឲ្យដឹងតាមរយៈសញ្ញាមួយចំនួនដូចជា គ្រុនញាក់ពីកម្រិតមធ្យមទៅធ្ងន់ ក្តៅខ្លួនខ្លាំង បែកញើសពេញខ្លួន នៅពេលសីតុណ្ហភាពរាងកាយធ្លាក់ចុះ ឈឺក្បាល អាចមានក្អួត ឬរាកជាដើម ។

បើសិនជាត្រូវធ្វើដំណើរទៅតំបន់មានជំងឺគ្រុនចាញ់ ឬធ្វើដំណើរទៅក្នុងព្រៃ លោកអ្នកត្រូវដេកក្នុងមុងជ្រលក់ថ្នាំ ។ បើសង្ស័យថាកើតមានជំងឺគ្រុនចាញ់គួរតែប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីធ្វើតេឈាម និងព្យាបាលឲ្យបានទាន់ពេលវេលា ។

ដើម្បីការពារកុំឲ្យកើតមានជំងឺគ្រុនឈាមលោកអ្នកត្រូវអនុវត្តតាមវិធីមួយចំនួន៖

១-ត្រូវការពារសុវត្ថិភាព កូនៗរបស់លោកអ្នក ដោយសម្រាន្តក្នុងមុងជានិច្ច ពិសេសមុងជ្រលក់ថ្នាំ មិនថាក្មេង ឬក៏មនុស្សចាស់ ទាំងពេលថ្ងៃ និងពេលយប់ ជាពិសេសត្រូវស្លៀកពាក់ខោជើងវែង និងអាវដៃវែង ដើម្បីបិទបាំងអវយវៈ ។

២-សហការជាមួយភ្នាក់ងារប្រយុទ្ធជំងឺ គ្រុនចាញ់ពេលទៅប្រតិបត្តិការក្នុងភូមិ ។ ប្រាប់ពួកគេបើមានអ្នកណាម្នាក់ក្នុងគ្រួសារគ្រុនក្តៅដើម្បីពិនិត្យឈាម ។

៣-បើអ្នកសង្ស័យថា កើតជំងឺគ្រុនចាញ់ត្រូវព្យាបាលជាបន្ទាន់ ។ បន្ទាប់ពីទទួលការព្យាបាលហើយ មូសដែលខាំអ្នកមិនអាចចម្លងជំងឺគ្រុនចាញ់ទៅអ្នកផ្សេងបានទេ ។

៤-ត្រូវបំផ្លាញជម្រកមូសឲ្យអស់ ។ មូសបន្តពូជនៅក្នុងទឹកដែលមិនហូរ ដូច្នេះត្រូវលុបថ្លុក រណ្តៅ សម្អាតក្នុងផ្ទះ និងបរិវេណជុំវិញផ្ទះ ដោយលោកអ្នកគ្រាន់តែចំណាយពេលវេលាត្រឹមតែ២០នាទីក្នុងមួយសប្តាហ៍ដើម្បីបំបាត់ជម្រកមូស ។

បើសិនជាមានវត្ថុណាដែលអាចដក់ទឹកបានត្រូវបំផ្លាញចោលឱ្យអស់ ដូចជាសំបកកំប៉ុង សំបកកង់ឡាន ថូផ្កា ដបជាដើម ត្រូវចាក់ទឹកចោលឱ្យអស់ពីវត្ថុដែលដក់ទឹកទាំងនោះ ។

៥-ត្រូវគ្របពាងដែលមានទឹកទាំងអស់ ដើម្បីកុំឱ្យមូសចូលពងក្នុងនោះបាន ។ ជាពិសេសត្រូវលាងពាងឲ្យបានស្អាតរាល់មួយសប្តាហ៍ម្តង ដោយយកច្រាសទៅដុសសម្អាត ។ បើសិនជាពាងធំ ឬអាងធំ ដែលពិបាកលាងសម្អាត លោកអ្នកគប្បីចិញ្ចឹមត្រីក្រឹមពីរ ឬបីក្បាលដាក់ក្នុងដើម្បីឱ្យវាស៊ីពងមូស និងដង្កូវទឹក។ ជាពិសេសត្រូវដាក់ថ្នាំអាបែតក្នុងពាងទឹក និងអាងទឹកទើបជាការប្រសើរ ។

៦-មិនត្រូវប្រើប្រាស់ថ្នាំផ្តេសផ្តេសនៅពេលមានការសង្ស័យថាកើតមានជំងឺគ្រុនចាញ់ដោយចិត្តឯង ត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យ។ លោកអ្នកត្រូវចាំថា ជំងឺគ្រុនចាញ់អាចបង្ការបានឬឥទ្ធិពលរបស់វាអាចកាត់បន្ថយបាន តាមរយៈការប្រើថ្នាំប្រឆាំងគ្រុនចាញ់ឲ្យបានទៀងទាត់តាមពេលកំណត់ ៕

ប្រភព៖ Koh Santepheap

**អានអត្ថបទបន្ថែម៖ ការពិតថ្នាំកាត់បន្ថយជំងឺមហារីកសួត លាក់នៅក្នុងផ្ទះបាយសោះ**

មូលហេតុចម្បងដែលបណ្តាលឲ្យកើតជំងឺមហារីកសួត គឺទម្លាប់ជក់បារី ហើយសូម្បីតែអ្នកដែលស្រូបយកផ្សែងបារីញឹកញាប់ក៏ធ្វើឲ្យសួតចុះខ្សោយដែរ។ ដូច្នេះ ដើម្បីគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់មួយនេះ តើយើងត្រូវធ្វើដូចម្តេចទៅ?

បើយោងតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញនៅប្រទេសចិនបានបង្ហាញថា ការប្រើប្រាស់ខ្ទឹមឆៅអាចកាត់បន្ថយជំងឺមហារីកដល់ទៅ ៤៤ភាគរយ បន្ទាប់ពីការតាមដានទៅលើអ្នកជំងឺមហារីកសួតចំនួន ១,៤២៤នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ៤,៥៣៤នាក់ រួចមក។ អ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា ខ្ទឹមសមានផ្ទុកសមាសធាតុសរីរាង្គសំខាន់ៗពីធម្មជាតិជាច្រើន រួមទាំងសារធាតុ Allicin ដែលមានសមត្ថភាពអាចព្យាបាលជំងឺច្រើនមុខ។ នេះហើយ ជាមូលហេតុ ដែលធ្វើឲ្យខ្ទឹមសមានសមត្ថភាពក្នុងការការពារជំងឺមហារីកសួតយ៉ាងមានប្រសិទ្ធភាព។

តើអ្នកត្រូវប្រើប្រាស់ខ្ទឹមសយ៉ាងដូចម្តេច?

ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយជំងឺមហារីកសួតបាន១៥ភាគរយ ហើយការទទួលទានតែបៃតងអាចកាត់បន្ថយជំងឺមហារីកសួតបានតែ១៨ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកដាក់បញ្ចូលខ្ទឹមសឆៅទៅក្នុងរបបអាហារយ៉ាងហោចណាស់ពីរដងក្នុង១សប្តាហ៍ ទម្ងន់ប្រហែលជា៣៣ក្រាម អាចកាត់បន្ថយហានិភ័យរហូតដល់ទៅ ៤៤ភាគរយ។ ខ្ទឹមសទម្ងន់៣៣ក្រាមនេះ អាចមានចំនួនពី១០ទៅ៣០កំពឹស គឺអាស្រ័យទៅលើខ្ទឹមតូចឬធំ ដែលអ្នកត្រូវទទួលទានជារៀងរាល់សប្តាហ៍។

សូម្បីតែអ្នកជក់បារីក៏ដោយ ប្រសិនបើពួកគេទទួលទានខ្ទឹមសឲ្យបានពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ៣០ភាគរយ បើធៀបទៅនឹងអ្នកជក់បារីដែលមិនញ៉ាំខ្ទឹមស។

ដោយសារតែឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញជាច្រើនបានផ្តល់អនុវសាស្ត្រឲ្យយើងគ្រប់គ្នាទទួលទានឲ្យបានញឹកញាប់៕

**អានអត្ថបទបន្ថែុម៖ វិធីលាងតម្រងនោម តាមវិធីធម្មជាតិ**
តម្រង​នោម ជា​សរីរាង្គ​សំខាន់បំផុត ក្នុង​រាងកាយ​របស់​មនុស្ស​យើង​។ តម្រង​នោម ជា​អ្នក​ច្រោះ និង​សម្អាត​ឈាម ហើយ​នាំ​កាក​សំណល់ និង​ជាតិពុល​ចេញពី​រាងកាយ​។ ពេលខ្លះ តម្រង​នោម ក៏​ចេះ​អន់ចិត្ត ស្ត្រេ​ស ហើយ​ឈឺ​ដែរ ពិសេស ពេល​មាន​ជាតិពុល​ច្រើនពេក​។ ដូច្នេះហើយ អ្នក​ត្រូវ​ចេះ​យល់ចិត្ត​តម្រង​នោម ហើយ​ថែទាំ​វា​ខ្លះ​ផង ដើម្បី​ជួយ​ឲ្យ​វា ដើរ​បាន​ស្រួល ហើយ​យូរអង្វែង​។​

​របប​អាហារ​មិន​មាន​សុខភាព និង​ការទទួល​ទាន​ទឹក មិន​បាន​គ្រប់គ្រាន់ នាំ​ឲ្យ​ជាតិពុ​លនឹង​កើនឡើង ហើយ​ធ្វើទុក្ខ​ដល់​តម្រងនោម និង​ថ្លើម​។

តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតនូវសារធាតុពុលដែលមាននៅក្នុងឈាមរបស់យើងជាប្រចាំថ្ងៃ។

ខាងក្រោមនេះជាវិធីធ្វើភេសជ្ជៈសម្រាប់ជួយលាងសំអាតតម្រងនោមរបស់យើងឲ្យមានសុខភាពល្អ៖

-យកជីវ៉ាន់ស៊ុយមួយក្តាប់ធំលាងទឹកឲ្យស្ងាត

-ដាក់ដាំស្ងោរជាមួយទឹក១លីត្រ រយៈពេល១០នាទី

-យកទឹករបស់វារក្សាឲ្យត្រជាក់ ។

វិធីប្រើប្រាស់៖

ពិសារ១កែវរាល់ពេលព្រឹកមុនទទួលទានអាហារ នោះអ្នកនឹងទទួលអារម្មណ៍ថាមានភាពប្រសើរជាងមុនក្នុងរាងកាយអ្នក។

ក្រៅពីនេះ លោកអ្នកក៏អាចប្រើប្រាស់វិធីខាងក្រោម​នេះ ជា​ការលាង​តម្រងនោម តាម​វិធី​ធម្មជាតិ ៖

១. បន្លែ និង​ផ្លែឈើ ពិត​ជា​សំខាន់​ណាស់ ដើម្បី​លាង​តម្រង​នោម ដូចជា ស្ពៃ​ស្ពីណា​ច ការ៉ុត ស្ពៃ​ក្តោប ត្រសក់ និង​ឃឹនឆាយ​។ សារធាតុចិញ្ចឹម និង​អង់​ទី​អុក​ស៊ីដង់ ដែល​មាន​នៅក្នុង​បន្លែ​ទាំងនេះ អាច​លាង​សម្អាត​តម្រងនោម​បាន ដូច្នេះ ចូរ​ញ៉ាំ​វា​ឲ្យបាន​ច្រើន​។​

 

២. បើសិន​ជា​អ្នក មិនសូវ​ចូលចិត្ត​ទឹក​បន្លែ​នោះទេ អ្នក​អាច​ញ៉ាំ​លាយ នឹង​ទឹក​ផ្លែឈើ​វិញ ដូចជា ទឹក​ប៉ោម ទឹក​ម្នាស់ និង​ទឹកក្រូច​បាន​។​

៣. ទឹក​ក្រែន​បឺរី (Cranberry) អាច​ការពារ​ការឆ្លង​មេរោគ និង​សម្អាត​តម្រង​នោម​។​

៤. ចុងក្រោយ ហើយ​មិន​អាច​អត់​បាន គឺ​ទឹក​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​។ បើ​គ្មាន​ទឹក ឬ​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់​ទេ កុំ​សង្ឃឹមថា អ្នក​រស់​បាន​យូរ​អី​៕

ប្រភព៖ សៀវភៅបៃតងសុខភាព

 

**អានអត្ថបទបន្ថែម៖ » ពិតជាអស្ចារ្យមែន! ព្យាបាលរលាកខ្នែងពោះវៀន រាកមួលប្រើពេល៥ម៉ោង ហើយរលាកក្រពះ ពោះវៀនតែ ៧ថ្ងៃ នឹងជាដាច់**
នេះជាព័ត៌មានគួរឲ្យរីករាយ និងបង្កប់ការងឿងឆ្ងល់ តែវាជារឿងពិត ត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី។
*រូបមន្តគឺៈ
– សំបកទទឹមក្រៀម ពី 10-12 gram


– ទឹកក្តៅពុះ 200 ml
*អនុវត្តៈ
– ដាក់សំបកទទឹមក្រៀម ចូលក្នុងកែវទឹកក្តៅ
– យកគំរបបិទឲ្យជិត ទុកក្នុងរង្វង់ពី ២៥-៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច។


*របៀបប្រើព្យាបាលៈ
– ចំពោះរោគរាកមួល រាករូស អាសន្នរោគ រលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី ២៥-៣០ នាទី, ចូរអ្នកផឹក 1/2 កែវ (100 ml) ។ ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ។ ប៉ុន្តែ បើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ម៉ោង។ អ្នកនឹងដឹងលទ្ធផលនៅ ៥ម៉ោង ក្រោយ។

*វិធីប្រើសំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
– អ្នកយកទឹកថ្នាំកន្លះកែវ (100 ml) ចែកជា ៤ ចំណែកស្មើៗគ្នា ។ ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ។ ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ ល្ងាច និងយប់ (មុនពេលចូលដំណេក)។

ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវផឹកឲ្យបានទៀងទាត់ រយៈពេលជាប់ក្នុង ៧ ថ្ងៃនោះជំងឺខាងលើនឹងរលាយបាត់ ។

*** កំណត់ចំណាំ
– ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមី បកយកសំបក រួចហាលឲ្យក្រៀម ទុកប្រើប្រាស់ចែករំលែក។
– អំឡុងពេលពិសារថ្នាំនេះ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕


ប្រភព៖ កណិការ / cen

**អានអត្ថបទបន្ថែម៖ អត្ថប្រយោជន៍នឹកស្មានមិនដល់គ្រាន់តែបៀមខ្ទឹមសក្នុងមាត់ ៣០ នាទី**

ខ្ទឹម​ស តែងតែ​ជា​ឱសថ​ដ៏​មាន​ប្រយោជន៍​មួយ ហើយ​ក៏​ត្រូវ​បាន​ណែនាំ ដោយ​អ្នកជំនាញ​ជាច្រើន ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ខ្លួន និង​អត្ថប្រយោជន៍ ចំពោះ​សុខភាព​ផ្សេងៗ​ទៀត​ដែរ​។

​ខ្ទឹម​ស មាន​សារធាតុ​សកម្ម​ជាង ៤០០ ប្រភេទ និង​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ទៀតផង​។ ដូច្នេះ ការ​ញ៉ាំ​ខ្ទឹមស​ជា​ទៀងទាត់ នឹង​ពង្រឹង​ដល់រ​បត់​ឈាម​រត់ បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ជាតិ​ខ្លាញ់​ល្អ​ក្នុង​ឈាម ដើម្បី​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​។ វា​ក៏​ល្អ​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន ដើម្បី​ការពារ​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​ផងដែរ​។

​ក្នុងករណី​អ្នក​បៀម​ខ្ទឹមស ក្នុង​មាត់​រយៈពេល ៣០ នាទី ជីវជាតិ​ទាំងអស់​របស់​វា នឹង​ចូល​ទៅក្នុង​ខ្លួន​អ្នក តាមរយៈ​ទឹកមាត់ និង​អាច​លាង​សម្អាត​សរសៃឈាម​បាន​ទៀត​។ ក្រោយ​ពី​បៀម​រួច អ្នក​អាច​លាង​សម្អាត​មាត់ ឬ​ទំពារ​គ្រាប់​កាហ្វេ​មួយ​គ្រាប់ ដើម្បី​បំបាត់​ក្លិន​មាត់អាក្រក់​បាន​។

​អត្ថប្រយោជន៍​ដ៏​មិន​គួរឲ្យ​ជឿ ពី​ការធ្វើ​បែប​នេះ​មានដូចជា លាង​សម្អាត​រាងកាយ ពង្រឹង​ដល់​សុខភាព​តម្រងនោម លាង​សម្អាត​ស្បែក បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​ជំងឺ​រលាក​ទងសួត គ្រប់គ្រង​ចំណង់​អាហារ និង​ផ្សេងៗ​ទៀត​៕

**អានអត្ថបទបន្ថែម៖វិធីធ្វើប្រេងស្លឹកគ្រៃ / HOW TO MAKE LEMONGRASS OIL!!!**

*គ្រឿងផ្សំ/INGREDIENTS:

-ស្លឹកគ្រៃ៥ដុំ/ 5 lemongrass stalk

-ទឹក ២ពែង/  2 cups of water

-ប្រេងអូលីវ ២ពែង/  2 cup olive oil

*វិធីធ្វើ /INSTRUCTION:

–  ហាន់ស្លឹកគ្រៃជាចំណិតៗ

–  Chop the lemongrass stalk into fine pieces

–  ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក

–  Using a mortar and pestle crush the chop lemongrass

–  ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ

–  Put 2 cups of into a small pot and heat up the water

–  ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ

-​  Put a glass bowl on the pot, make sure the bottom is not touching the water

–  ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ

–  Add the olive oil and let it warm up

–  ដាក់ស្លឹកគ្រៃចូល ហើយកូរ

–  Add the lemongrass and stir

–  រម្ងាស់រយៈពេល ៦០នាទី

–  Simmer the mixture for 60 minutes

–  ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ

–  Strain out the lemongrass and pour into a jar for later use.

អត្ថបទដោយ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

**អានអត្ថបទបន្ថែម៖ វិធីព្យាបាលគ្រិចថ្លោះ ពិសេសកែងជើង! NATURAL REMEDY FOR SPRAIN ESPECIALLY ANKLE SPRAINED**

*ជំងឺ /Illness: គ្រិច​ថ្លោះ ពិសេសកែងជើង​/ sprain especially ankle sprained

*គ្រឿងផ្សំ /Ingredients:

-ប្រេងស្លឹកគ្រៃ និង ប្រេងអូលីវ

-1 tablespoon of lemongrass oil and 4 tablespoon of olive oil

*វិធីធ្វើ/Instruction:

– លាយប្រេងស្លឹកគ្រៃ មួយស្លាបព្រាបាយ ជាមួយប្រេងអូលីវ៤ ស្លាបព្រាបាយ

– Add the lemongrass oil with the olive oil

– កូរឱ្យសព្វ

– Blend it well .

*វិធីប្រើប្រាស់/Dosage

–  លាបលើកន្លែងគ្រិចថ្លោះ ហើយរឹតឱ្យបាន ២ ទៅ ៣នាទី

–  Apply to your sprained ankle and rub for 2-3 minutes

–  ធ្វើរបៀបនះ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ

– Repeat 3-4 times a day.

កំណត់ចំណាំ/REMARK:

–  ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។ I am sharing this for knowledge and information only.  Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

អត្ថបទដោយ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព​៖ សៀវភៅបៃតងសុខភាព

អានអត្ថបទបន្ថែម៖ ឱសថធម្មជាតិព្យាបាលឈឺសរសៃដៃ ជើង ដោយសារធ្វើការច្រើន!
☞☞ រកបានហើយ ជួយព្យាបាលដោយមិនអស់ប្រាក់

អ្នកដែលឈឺសរសៃដៃ ជើង ដោយសារធ្វើការច្រើន

សូមជួយចែករំលែកបន្តដល់អ្នកឈឺផង!

– សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

* វិធីធ្វើ៖ យកគល់ស្លឹកគ្រៃ៥ខាំ ខ្ញី៥ខាំ ហាន់ល្អិតៗ រួចក្រឡុកកិនឲ្យម៉ដ្ឋ រួចលាយជាមួយស្រាសសុទ្ធកន្លះលីត្រយកស្រាដែលខ្លាំងបន្តិច។

* វិធីប្រើ៖ យកវាមករឹត និងយកស្បៃចងបិតនៅកន្លែងដែលឈឺ ប្រមាណ២ឬ៣ដងក្នុង១ថ្ងៃ  អនុវត្តវិធីនេះអ្នកនឹងបានធូរស្បើយ។

  

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here