អ្នកដឹងទេថា! កញ្ឆែតគឺជាឱសថធម្មជាតិជួយព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព

1123

រុក្ខជាតិ ៖ កញ្ឆែត

ផ្នែកប្រើប្រាស់ ៖ ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។

រសជាតិ ៖ មានជាតិ ផ្អែម-សាប ធាតុត្រជាក់។

 

កន្លែងដាំដុះ ៖ មានដុះ ឬដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ…..។ល។

លក្ខណៈរុក្ខជាតិ ៖ ជាប្រភេទវារីជាតិ ដុះអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយទៅថ្នាំងមួយបន្ដបន្ទាប់គ្នា និងមានចេញឫសគ្រប់ថ្នាំង។

 

ស្លឹក ៖ រោមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នា កូនស្លឹករាងស៊ុតទ្រវែង។

ផ្កា ៖ ជាផ្កាឆ្នុកមានផ្កាពណ៌លឿង ចេញតាមប្រគាប់ស្លឹក។

ផ្លែ ៖ មាន៦ គ្រាប់ រាងសំប៉ែតរលោង។

 

ការព្យាបាល ៖ គ្រុនពោះវៀន គ្រុនក្ដៅ រាគមួល រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច ពកក។

 

កំរិត និងរបៀបប្រើ ៖ ១ថ្ងៃពី ២០ ទៅ ៤០ក្រាម ដាំទឹកផឹក ឬបុកឲ្យម៉ត់ពូតយកទឹកផឹក ឬស្លជាសម្ល ឬយកធ្វើជាអន្លក់។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here