អ្នកដឹងទេថាការអង្គុយយូរម៉ោងពេកមិនល្អចំពោះសុខភាពនោះទេ! លំហាត់ប្រាណទាំងនេះជួយសម្រួលដល់អ្នកបាន

224

ជា​មធ្យម​មនុស្សភាគច្រើននាពេលបច្ចុប្បន្នត្រូវ​ចំណាយពេលសឹងតែ ៨ម៉ោង ក្នុង​១​ថ្ងៃ ដើម្បីអង្គុយធ្វើការ និងរៀនជាដើម។ ​ការ​អង្គុយ​ច្រើនអាចនឹងមានផលប៉ះពាល់ធ្ងន់ដល់សុខភាពអ្នក​ដោយមិនដឹងខ្លួន។​ ការធ្វើលំហាត់ប្រាណ គឺច្បាស់ណាស់នឹងផ្តល់ជាគុណសម្បត្តិដល់សុខភាពរបស់អ្នក តែពេលខ្លះអ្នកប្រាកដជារវល់គ្មានពេលហាត់ប្រាណដើម្បីសុខភាព ដូចនេះហើយ យើងបង្ហាញពីវិធីនៃការធ្វើលំហាត់ប្រាណដែលជួយដល់អ្នកបាន ដែលអាចធ្វើបានទោះបីជានៅការិយាល័យក៏ដោយធ្វើការក៏ដោយ។ ខាងក្រោមនេះជាលំហាត់ប្រាណមួយចំនួនជួយសម្រួលដល់អ្នកដែលរវល់ធ្វើការ អាចហាត់បាននៅក្នុងការិយាល័យបាន៖

១.ពត់ដៃ និងកដៃ: ការធ្វើបែបនេះពិតជាល្អខ្លាំងបំផុត សម្រាប់អ្នកដែលប្រើប្រាស់ច្រើនក្នុងការវាយក្តារចុចនានា (Keyboard)។ អ្នកគួរធ្វើបែបនេះឲ្យបានច្រើនដង ហើយក្នុងម្តងគួរប្រើពេល ៤ ទៅ ៥វិនាទី ។

២.ហាត់ប្រាណក និងស្មា: ពេលដែលធ្វើការយូរអ្នកអាចនឹងចុករោយក និងស្មាជាដើម ដូចនេះចូរសាកល្បងធ្វើតាមវិធីនេះ ដោយដំបូងឈរ រួចអោនទៅមុខដោយលើកដៃមកប៉ះគ្នា។ ការធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាដូចបានពត់ខ្លួនយ៉ាងស្រួលអ៊ឹចឹងដែរ ។

៣.បន្តឹងសាច់ដុំស្មា: ហាត់ធ្វើបែបនេះក្រៅពីជួយមិនឲ្យចុករោយក និងស្មាហើយ វាក៏មានឥទ្ធិពលខ្លះដល់ឆ្អឹងខ្នងយើងផងដែរ ។

៤.ហាត់ពត់ជើង: អង្គុយរហូតក៏មិនល្អដែរ ដូច្នោះអ្នកគួរធ្វើចលនាជើងរបស់អ្នកដូចគ្នា ដោយគ្រាន់តែអោនយកចុងម្រាមដៃប៉ះនឹងម្រាមជើង វាក៏ជួយឲ្យចរន្តឈាមរត់ទៅតំបន់ចុងជើងបានស្រួលមួយកម្រិតផងដែរ។

៥.ហាត់ដោយប្រើជាមួយកៅអី (Chair squats): ការហាត់បែបនេះនឹងជួយឲ្យរាងកាយទាំងមូលរបស់អ្នកមានចលនាដូចជា ខ្នងផ្នែកខាងក្រោម សាច់ដុំភ្លៅមុខ និងជួយបន្តឹងសាច់ដុំគូទផងដែរ។ ការហាត់នេះអ្នកគ្រាន់តែអោនងើបប៉ុណ្ណោះ ដំបូងអ្នកត្រូវងើបឈរហើយដាក់កៅអីនៅពីក្រោយ រួចអោនចុះ លុះពេលដែលគូទអ្នកប៉ះកៅអីអ្នកត្រូវងើបវិញជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here