ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អ្នកឈឺក្រពះទាំងឡាយគួរដឹងវិធីទាំងនេះ!

11-Jun-2018 05:04 PM

រូបភាព


ដោយ: Uddam

តើ​អ្នក​តែង​​មាន​បញ្ហា​ក្រពះ​ជា​ប្រចាំ​ដែរ​ទេ?​ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្រពះ​មិន​ឈប់​ដូច​ជា​ ដំណើរ​ការ​ជាតិ​អាស៊ីត​មិន​ល្អ​ ស្រ្តេស​។ល​។ បញ្ហា​ទាំង​នេះ​វា​អាច​បាត់​ទៅ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​អ្នក​គួរ​តែ​ដឹង​ពី​វិធី​ទាំង​នេះ​ដើម្បី​បញ្ឈប់​វា​ជា​ជាង​ទ្រាំ​ឈឺ​រយៈពេល​យូរ៖​

១.​ ហាត់​Yoga៖ការ​ហាត់​ Yoga​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ និង​ចលនា​របស់​អាហារ​នៅ​ក្នុង​ពោះ​រៀន​តូច​។​ លើស​ពី​នេះ​ទៅ​ទៀត​ វា​ក៏​បំបាត់​ការ​ស្រ្តេស​របស់​អ្នក ​ព្រោះ​នៅ​ពេល​អ្នក​ស្រ្តេស​ជាតិ​អាស៊ីត​របស់​អ្នក​ក៏​បញ្ចេញ​មិន​បាន​ល្អ​​ដែរ ដែលបណ្តាល​ឱ្យ​ឈឺ​ក្រពះ។​

២.​ ខ្ញី​៖ខ្ញី​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក្រពះ។​ វា​ជួយ​បំបាត់​ការ​ឈឺ​បាន​ដូច​ជា​ អាស្ពីរីន​ដែរ។​ វា​ជួយ​ឱ្យ​ដំណើរ​ការ​ឈាម​បាន​ល្អ​ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ។​ វា​ក៏​ជួយ​ការពារ​ជាតិ​ហ្គាស​ និង​ជួយ​បន្ធូរ​ពោះ​រៀន​តូច​ធ្វើ​ឱ្យ​អាហារ​ជ្រាប​បាន​ល្អ​ក្នុង​សារពាង្គ​កាយ។

៣.​ ជី​អង្គាម​៖ជី​អង្គាម​ជួយ​ការ​ពារ​ការ​ឈឺ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​ ជាតិ​ម៉ង់តុល​គឺ​ប្រឆាំង​នឹង​ការ​កន្ត្រាក់​សាច់ដុំ​ ដែល​ជួយ​ពោះ​អ្នក​ឱ្យ​ស្ងប់​ស្ងាត់​មិន​ឈឺ។​ វា​ជួយ​រំលាយ​សារធាតុ​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។

៤.​ បាយ​៖បាយ​ក៏​ដូច​ជា​ដំឡូង​ និង​អាហារ​ដែល​មាន​ជាតិ​ម្សៅ​ផ្សេង​ទៀត​ដែរ​គឺ​ជួយ​ប៉ះ​ប៉ូវ​ក្រពះ​ សម្រួល​ការ​រំលាយ​អាហារ​។​ អាហារ​ប្រភេទ​នេះ​មិន​នៅ​ក្នុង​ក្រពះ​យូរ​ទេ​ ពោល​គឺ​ជួយ​ជំរុញ​ដល់​តំណប​រំញោច​នៃ ជាតិ​អាស៊ីត។​

៥.​ កម្តៅ៖ដាក់​ខ្នើយ​ទឹក​ក្តៅ​នៅ​ត្រង់​ពោះ​ជួយ​បំបាត់​ការ​ឈឺ​ចាប ​សាច់​ដុំ​មិន​កន្ទ្រាក់​ខ្លាំង រមួល​នៅ​ក្នុង​ក្រពះ​និង​សំពោធ​ខ្លាំង​ពេក។​

៦.​ សូដា​៖សូដ្យូម​ប៊ីកាបូន​ នៅ​ក្នុង​សូដា​មាន​ប្រសិទ្ធភាព​២​ដល់​ការ​រំលាយ​អាហារ។​ វា​ជួយ​បន្សាប​ជាតិ​អាស៊ីត​ដែល​បណ្តាល​ឱ្យ​ឈឺ​ចុក​ចាប់​។​ មួយ​វិញ​ទៀត​ កាបូនឌីអុកស៊ីត​នឹង​ធ្វើ​ឱ្យ​អ្នក​ភើ​ ហើយ​ជួយ​បន្ធូរ​សំពាធ​ និង​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រពះ​។​

៧.​ នំបុ័ង​ខ្លោច​៖ការ​ញាំ​នំបុ័ង​ដែល​ខ្លោច​អាច​ជួយ​គ្រប់​គ្រង​ដំណើរ​ការ​ចង់​ក្អួត​របស់​អ្នក​។​ ជាតិ​កាបូន​ដែល​មាន​នៅ​ក្នុង​នោះ​ជួយ​បំផ្លាញ​ជាតិ​ពុល​ និង​ដើរ​តួ​ជា​រនាំង​ការពារ​បាក់តេរី​ដែល​ឆ្លង​កាត់​វា៕​សម្រួលអត្ថបទដោយ៖ខ្ទឹមស