បងប្អូនណាកើតពពែឆ្កែ សូមប្រើវិធីណាមួយខាងក្រោមនេះ !!

834

ពពែឆ្កែឬហៅថាពពែភ្នែកនោះ គឺជាការឆ្លងមេរោគមួយនៃក្រពេញខ្លាញ់ស្ថិតនៅត្របកភ្នែក។វាបណ្ដាលមកពីភាពកខ្វក់និងភាគល្អិតផ្សេងៗចូលទៅនៅពេលញីភ្នែក។វាឆ្លងពីមេរោគStaphylococcusហើយកត្តាផ្សេងទៀត វាកើតឡើងដោយសារ ស្រេ្តស ការផ្លាស់ប្ដូរអ័រម៉ូន និងរលាកត្របកភ្នែក។

អ្នកអាចកត់សម្គាល់ជំងឺពពែឆ្កែ ឬពពែភ្នែក ឬបូសលើត្របកភ្នែកតាមអាការៈមួយចំនួនដូចជា ៖
-អាចមានអារម្មណ៍ថា ឈឺនៅលើត្របកភ្នែកខាងលើ ឬក៏នៅខាងក្រោម
-ត្របកភ្នែកមានសភាពឡើងក្រហម និងហើមនៅកន្លែងដែលឈឺចាប់នោះកន្លែងដែលហើមនេះអាចបង្កឱ្យកើតទៅជាខ្ទុះ ហើយបង្កទៅជាបូសតែម្តង។

ដូច្នេះ ជំងឺបូសនៅលើត្របកភ្នែកនេះ អាចបង្កឱ្យមានផលប៉ះពាល់ចំពោះអ្នកជំងឺដូចជា៖
-ប៉ះពាល់ទៅលើត្របកភ្នែកបណ្តាលឱ្យភ្នែកឈឺហើយពិបាកនៅក្នុងការបិទបើកភ្នែក។

-នៅពេលដែលលោកអ្នកមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលានោះទេ ជំងឺនេះអាចរាលដាលទៅកន្លែងផ្សេងទៀត បង្កឱ្យកើតទៅជារលាកជាលិកានៅជុំវិញត្របកភ្នែក ហើយបើសិនជាបូសនេះ មានសភាពធ្ងន់ធ្ងរអាចធ្វើឱ្យបាត់បង់គំហើញថែមទៀតផង។មានវិធីធម្មជាតិជាច្រើនដែលលោកអ្នកអាចអនុវត្តបានតាមភាពងាយស្រួលរបស់លោកអ្នក។ រូបមន្តទាំងនោះមាន៖


១-បញ្ញើរក្អែកដើមគ៖វិធីធ្វើ និងប្រើប្រាស់៖កាប់បញ្ញើរក្អែកដើមគរមកហាលអោយស្ងួត រួចចិញ្ច្រាំតូចដូចថ្នាំបុក(ហាមលាងទឹក)ទឹកដាំទឹកញ៉ាំដូចទឹកតែ ញ៉ាំអត់កំណត់រយៈពេល៣ទៅ៥ថ្ងៃនោះនឹងឃើញភ្នែកហើមស្រកទៅវិញ។

២.ស្លឹកត្របែក
វិធីធ្វើ និងប្រើប្រាស់៖ជ្រលក់ស្លឹកត្របែកចូលទឹកក្តៅ រួចស្រង់ចេញទុកឱ្យត្រជាក់បន្តិច (កុំត្រជាក់ពេក)រួចយកទ្រាប់ជាមួយកន្សែងហើយបិតលើភ្នែកច្រើននាទី។ ធ្វើបែបនេះ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ធ្វើឱ្យបានពីរបីថ្ងៃនឹងជាសះស្បើយឯង។

៣.ស្អំទឹកក្តៅឧណ្ហៗ៖
វិធីធ្វើ និងប្រើប្រាស់៖ជ្រលក់ក្រណាត់ជាមួយនឹងទឹកក្ដៅឧណ្ហៗ ហើយស្អំរយៈពេល ៥ នាទី ដើម្បីពន្លឿនល្បឿនឱ្យខ្ទុះឆាប់ធ្លាយ ហើយស្អំ៣ទៅ៤ដងក្នុងមួយថ្ងៃ។

៤. ប្រទាលកន្ទុយក្រពើ៖អ្វីដែលអ្នកត្រូវធ្វើ គឺយកសាច់ប្រទាលកន្ទុយក្រពើបិតលើពពែឆ្កែ និងទុកចោលសម្រាប់រយៈពេល ២០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ សាច់ប្រទាលកន្ទុយក្រពើជួយសម្លាប់បាក់តេរី ការពារការឆ្លងមេរោគ កាត់បន្ថយការរលាក និងជួយឲ្យឆាប់ជាសះស្បើយ។

៣.តែបៃតង
វិធីធ្វើ និងប្រើប្រាស់៖ការប្រើប្រាស់តែបៃតងមិនខុសគ្នា ពីការប្រើទឹកក្តៅស្អំប៉ុន្មាននោះទេ តែវាមិនត្រឹមតែជួយធ្វើឱ្យរបួសឆាប់ជាសះស្បើយនោះទេ តែថែមទាំងអាចបន្ថយការហើម ប៉ោង បំបាត់ការឈឺចុកចាប់ និងការលាកផងដែរ ជាពិសេសនោះថែមទាំងការពារការឆ្លងមេរោគផងដែរ។

++បញ្ជាក់៖បើកើតជំងឺ មួយថ្ងៃពីរថ្ងៃដំបូងមានអាការៈរមាស់ ហើយអ្នកជំងឺតែងចង់អេះ ដាច់ខាងសូមកុំអេះឬព្យាយាមច្របាច់ឬអង្អែលវា នោះពពែឆ្កែនឹងហើមកាត់តែធំហើយអាចរាលដាលទៅត្របកភ្នែកមួយទៀតយ៉ាងលឿន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here