អំពិលមិនត្រឹមតែមានអត្ថប្រយោន៍ជាច្រើនប៉ុណ្ណោះទេ តែក៏ជាឱសថព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាពផងដែរ!

239

រុក្ខជាតិ ៖ អំពិល។ អំពិលមិនត្រឹមតែគេយកមកហូបផ្លែប៉ុណ្ណោះទេ  វាក៏ជា​គ្រឿងផ្សំ​ម្ហូបអាហារ​មួយ​ប្រភេទដែល​ផ្តល់​ឱជារ​ស​កាន់តែ​ឆ្ងាញ់ ជាពិសេសការបង្កើន​ជា​រសជាតិ​ជូរ​តែម្តង​។ វាសម្បូរ​ជាតិ​សរសៃ ជាតិ​រ៉ែ និង​វីតាមីនជា​ច្រើន​ផង​ដែរ​។ ក្រៅពីនេះវា​ក៏ជាំឱសថព្យាបាលជំងឺមួយចំនួន និង​មាន​អត្ថប្រយោជន៍ជាច្រើនទៀត។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការប្រើប្រាស់ និងការព្យាបាល៖

ផ្នែកប្រើប្រាស់ ៖ គេប្រើផ្លែ សម្បកដើម ស្លឹក។ គេប្រើផ្លែទុំ បកសម្បក និងយកសរសៃក្នុងផ្លែ និងគ្រាប់ចេញ។

កន្លែងដាំដុះ ៖ ជារុក្ខជាតិដុះដោយខ្លួនឯង និងគេដាំយកផ្លែ។

 

ការព្យាបាល ៖

– សាច់ផ្លែទុំ ប្រើក្នុងករណីថ្លើមខ្សោយ ពិបាករំលាយអាហារ ទល់លាមក។

– សាច់ឈើនៃដើម សម្រាប់បញ្ចុះទឹកនោម និងបន្ទន់លាមក។

 

– សម្បកដើម សម្រាប់ព្យាបាលរាក និងរលាកអញ្ចាញធ្មេញ។

– ស្លឹក សម្រាប់ព្យាបាលកមរមាស់។

 

កំរិត និងរបៀបប្រើ ៖

– ប្រើកំរិត ៤០-១២០ក្រាម ក្នុងមួយថ្ងៃ ប្រើលាយស្ករ។

-សាច់ឈើនៃដើម ប្រើដាំផឹក។

– សម្បកដើម ដាំផឹក និងបៀម។

– ស្លឹក ស្ងោរលាយអំបិលបន្តិច។

 

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here