អំពិលជាឱសថធម្មជាតិអាចព្យាបាលជំងឺមួយចំនួនយ៉ាងពូកែ និងមានគុណប្រយោជន៍ជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹង

312

រុក្ខជាតិ អំពិល។ អំពិលមិនត្រឹមតែយកមកហូបផ្លែប៉ុណ្ណោះទេ  វាក៏ជា​គ្រឿងផ្សំ​ម្ហូបអាហារ​មួយ​ប្រភេទដែល​ផ្តល់​ឱជារ​ស​កាន់តែ​ឆ្ងាញ់ ជាពិសេសការបង្កើន​រសជាតិ​ជូរ​តែម្តង​។ ហើយវាក៏សម្បូរ​ជាតិ​សរសៃ ជាតិ​រ៉ែ និង​វីតាមីនជា​ច្រើន​ផង​ដែរ​។ ក្រៅពីនេះកាន់តែអស្ចារ្យនោះវា​ក៏ជាឱសថធម្មជាតិព្យាបាលជំងឺបានមួយចំនួនយ៉ងពូកែ និង​មាន​គុណប្រយោជន៍ជាច្រើនទៀតផងដែរ។

ផ្នែកប្រើប្រាស់ គេប្រើផ្លែ សម្បកដើម ស្លឹក។ គេប្រើផ្លែទុំ បកសម្បក និងយកសរសៃក្នុង ផ្លែ និងគ្រាប់ចេញ។ កន្លែងដាំដុះ ជារុក្ខជាតិដុះដោយខ្លួនឯង និងគេដាំយកផ្លែ។

ការព្យាបាល៖

-សាច់ផ្លែទុំ ប្រើក្នុងករណីថ្លើមខ្សោយ ពិបាករំលាយអាហារ ទល់លាមក។

-សាច់ឈើនៃដើម សម្រាប់បញ្ចុះទឹកនោម និងបន្ទន់លាមក។

-សម្បកដើម សម្រាប់ព្យាបាលរាក និងរលាកអញ្ចាញធ្មេញ។

-ស្លឹក សម្រាប់ព្យាបាលកមរមាស់។

កំរិត និងរបៀបប្រើ៖

-ប្រើកំរិត ៤០-១២០ក្រាម ក្នុងមួយថ្ងៃ ប្រើលាយស្ករ។

-សាច់ឈើនៃដើម ប្រើដាំផឹក។

-សម្បកដើម ដាំផឹក និងបៀម។

-ស្លឹក ស្ងោរលាយអំបិលបន្តិច៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here