អាហារ ៧ មុខ ជួយរក្សាសម្រស់ក្មេងជាងវ័យ !!

175

វ័យចំណាស់ គឺជាជៀសមិនផុតពីជីវិតអ្នកឡើយ។ ប៉ុន្ដែដាក់សម្ពាធលើសម្រស់របស់អ្នកពេក អ្នកនឹងមិនអាចស្វែងភាពវ័យក្មេងបាននោះឡើយ។ បើទោះជាយើងមិនអាចនៅវ័យក្មេងរហូតបាន អ្នកអាចពន្យារភាពចាស់របស់អ្នកឱ្យមើលទៅខុសពីអាយុបាន។ក្នុងគោលបំណងចង់ឱ្យស្បែកក្មេងជាងវ័យ អ្នកត្រូវថែរក្សាវាឱ្យមែនទែន ហើយត្រូវជៀសវាងការប៉ះពាល់ផ្សែងបំពុល ជាតិពុល អាកាសធាតុក្តៅខ្លាំង សារធាតុគីមី និងពន្លឺអ៊ុលត្រាយូវីពីព្រះអាទិត្យ ដែលវាប៉ះពាល់ដល់ស្បែករបស់អ្នក។ហើយម្យ៉ាងវិញទៀត របបអាហារក៏ដើរតួនាទីសំខាន់ក្នុងការថែរក្សាស្បែកឱ្យក្មេងជាងវ័យដែរ។ អាហារដែលសម្បូរវីតាមីន D ប្រូបាយអូទិក និងព្រីបាយអូទិក និងជាតិខ្លាញ់សំខាន់ៗ គឺជួយដល់ស្បែករបស់អ្នកពីការងាប់កោសិកា ឬកម្ចាត់កោសិកាចាស់ បណ្ដុះកោសិកាថ្មីដើម្បីឱ្យស្បែកក្មេងជាងវ័យ។

ខាងក្រោមនេះគឺជាអាហារជួយឱ្យស្បែកស្អាតក្មេងជាងវ័យ៖
– ទឹក

– សូកូឡា

– បន្លែណាដែលមានពណ៌លឿង

– ផ្លែបឺរ

– បន្លែស្លឹកបៃតង

– តែបៃតង

– អាហារជូរ (ជ្រក់ត្រាំ)៕អត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here