អាហារ ៧ មុខល្អបំផុតជួយលៀងសម្អាត និងបន្សុទ្ធជាតិពុលតម្រងនោម ធ្វើឱ្យតម្រងនោមមានសុខភាពល្អ

722

អាហារ ៧ មុខនេះជួយលៀងសម្អាត និងបន្សុទ្ធជាតិពុលតម្រងនោម ធ្វើឱ្យតម្រងនោមមានសុខភាពល្អ
មានដូចខាងក្រោមនេះទេដែលល្អបំផុត៖

Image may contain: one or more people
១.ខ្ញី៖ ខ្ញីត្រូវបានប្រើសម្រាប់ធ្វើជាឱសថរាប់ពាន់ឆ្នាំមកហើយ។ ក្នុងចំណោមគុណសម្បត្តិព្យាបាលទាំងនោះ ខ្ញីក៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលមេរោគក្នុងតម្រងនោមផងដែរ។ សារធាតុ Gingerols ក្នុងខ្ញីគឺមានតួនាទីទប់ស្កាត់ការរីករាលដាលនៃបាក់តេរីនៅក្នុងតម្រងនោម។

Image may contain: food

Image may contain: food២. ខ្ទឹមស៖ ខ្ទឹមសមានប្រសិទ្ធភាពព្យាបាលជំងឺតម្រងនោម ដោយសារវត្តមាននៃសារធាតុប្រឆាំងរលាក ប្រឆាំងបាក់តេរី និង គុណសម្បត្តិប្រឆាំងផ្សិត ដែលទាំងអស់នេះសុទ្ធសឹងជាសារធាតុដែលជួយលាងសម្អាតតម្រងនោមយ៉ាងអស្ចារ្យ។

Image may contain: food

Image may contain: food

៣. ឪឡឹក៖ ឪឡឹកផ្តល់នូវការបំពេញជាតិទឹកក្នុងខ្លួន និងសម្បូរទៅដោយសារធាតុប្រឆាំងរលាកនិងអង់ទីអុកស៊ីដង់។ ឪឡឹកក៏ជួយសម្អាតក្រលៀន ប្លោកនោម និងឈាមផងដែរ។

Image may contain: food and outdoorImage may contain: outdoor and food

៤. ម្ទេសហាវ៉ៃក្រហម៖ ម្ទេសនេះផ្ទុកទៅដោយសារធាតុហ្វូលេត វីតាមីនC វីតាមីនB6 និងហ្វាយបឺ ដែលជួយរក្សាលំហូរឈាមបានល្អ និងជួយដល់ការរំលាយអាហារ ហេតុដូច្នេះនឹងជួយការពារតម្រងនោមឱ្យមានសុខភាពល្អក៏ដូចជាទប់ស្កាត់ជំងឺខ្សោយក្រលៀនផងដែរ។

Image may contain: plant, flower, outdoor and nature

Image may contain: food

៥. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងគឺផ្ទុកទៅដោយសារធាតុហ្វូលេត វីតាមីនC វីតាមីនK ជាតិហ្វាយបឺ និងសារធាតុគីមីធម្មជាតិជាច្រើនទៀត ដែលជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយសម្ពាធនៅក្នុងក្រលៀន ប្រឆាំងនឹងរលាក និងរក្សាកម្រិតតុល្យភាពជាតិស្ករនៅក្នុងឈាម។

Image may contain: plant and food

Image may contain: plant, food and outdoor

៦. ប៉ោម៖ ប៉ោមជាប្រភពនៃជាតិហ្វាយបឺ ដែលល្អសម្រាប់កម្ចាត់ជាតិពុលចេញពីតម្រងនោម។ ប៉ោមក៏ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល និង ការរលាកផងដែរ។

Image may contain: food

Image may contain: food

៧. ផ្លែឈើត្រកូល បឺរី ៖ បឺរីផ្ទុកទៅដោយសារធាតុគីមីធម្មជាតិនិងសារធាតុអង់ទីអុកស៊ីដង់ ដែលជួយទប់ស្កាត់ការបំផ្លាញកោសិការបស់តម្រងនោម។

Image may contain: fruit and foodImage may contain: 1 person, smiling, fruit and food

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here