អាហារសមុទ្រទាំងប្រាំមុខគឺជួយឲ្យមានសុខភាពល្អគ្មានកូលេស្តេរ៉ូល!!

252

អាហារ​សមុទ្រ​អាច​ចាត់ទុក​ជា​អាហារ​សំណព្វចិត្ត​របស់​មនុស្ស​ជាច្រើន​ នាក់ ប៉ុន្តែ​សម្រាប់​អ្នក​ចង់​រក្សា​សុខ​ភាពច្បាស់ ជា​ដឹង​ហើយ​ថា ការ​ញ៉ាំ​អាហារ​សមុទ្រ​មាន​ផល​តបស្នង​អវិជ្ជមាន​គឺ​កូលេ​ស្តេ​រ៉ូល​ខ្ពស់ ប៉ុន្តែ​បើ​ទទួលទាន​យូរៗ​ម្ដង អាហារ​សមុទ្រ​នឹង​ក្លាយ​ជា​អាហារ​មាន​គុណប្រយោជន៍​ចំពោះ​រាងកាយ​ដូច​គ្នា​។ ដូច្នេះThe BNEWS សូម​នាំយក​អាហារ​សមុទ្រ ៥​មុខ ដែល​មាន​គុណប្រយោជន៍​ចំពោះ​សុខ​ភាព​​ដូច​ខាងក្រោម​៖

១) ត្រី​សា​ម៉ុង​៖ ត្រី​សា​ម៉ុង​មួយ​បន្ទះ​មាន​ផ្ទុក​សារធាតុ​ប្រេង​អូ​មេហ្គា ៣(Omega 3) ដែល​ជួយ​បំប៉ន​សុខភាព​ស្បែក ក្នុង​បរិមាណ​មួយ​ច្រើនជាង​បរិមាណ​ដែល​រាងកាយ​ត្រូវការ ដូច្នេះ​ត្រី​សា​ម៉ុង​ត្រូវបាន​ចាត់ទុក​ថា​ជា​អាហារ​បំប៉ន​សុខភាព​ស្បែក​ ឱ្យមាន​ភាព​ទន់​ភ្លឺរលោង​។​

២) ត្រីធូ​ណា​៖ ជា​ត្រី​ដែល​មាន​សារ​ធាតុប្រូទីន​ច្រើន ដូចជា​សាច់សត្វ​គោ​ដូច្នោះ​ដែរ មិន​តែ​ប៉ុណ្ណោះ​វា​សម្បូរ​ទៅ​ដោយ​ប្រេង​អូ​មេហ្គា ៣(Omega 3) និង​ជាតិ​កាស្យ៉ូ​ម​ខ្ពស់ សក្ដិសម​សម្រាប់​អាហារ​ពេល​ល្ងាច​ហើយ​បើ​អាច​ជ្រើសរើស​បាន​គួរ​រើស​ត្រីធូ​ ណា​ស្រស់ៗ​ប្រសើរ​ជាង​ធូ​ណា​កំប៉ុង​ដែល​ផ្ដល់​សារធាតុ​ប្រេង​តិចជាង​។​

៣) គ្រុំ​ចំពុះទា​៖ មាន​កាឡូរី​ទាប និង​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់ៗ ដូចជា ដែក​និង​ស័ង្កសី និង​មាន​រឿង​សំខាន់​មួយទៀត​ដែល​មនុស្ស​ភាគច្រើន​មិនសូវ​ដឹង​គឺ គ្រុំចំពុះទា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​អូ​មេហ្គា​៣(Omega3)​ដែល​មាន​បរិមាណ ​ស្មើនឹង​ត្រី​សមុទ្រ​ផងដែរ​។​

៤) Giant perch៖ ត្រី​សមុទ្រ​ប្រភេទ​នេះ​មាន​កាល់ស្យ៉ូម​ខ្ពស់ និង​ជា​បណ្ដុំ​វីតាមីន B ហើយ​ដោយសារតែ​មាន​ឆ្អឹង​ច្រើន គឺ​សក្ដិសម​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​ត្រូវ​ចំណាយ​ពេលវេលា​ក្នុង​ការបរិភោគ​យូរ​។​

៥) បង្កង​មាន​សារធាតុ​ដែក​ខ្ពស់​៖ សារធាតុ​ស័ង្កសី​និង​វីតាមីន​ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​សារធាតុ​ការពារ​រាងកាយ ​មាន​ជាតិ​ខ្លាញ់​ទាប​ជាង​សត្វ​មាន់​ទៅទៀត ដូច្នេះ​បង្កង​អាច​ចាត់ទុកជា​អាហារ​ដែល​មាន​ឱ​ជា​រស​​ឈ្ងុយឆ្ងាញ់ ហើយ​ល្អ​ចំពោះ​សុខភាព​ទៀត​៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here