ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អាហារល្វីងពិតជាអាចមានអត្ថប្រយោជន៍ ដល់សុខភាព!

27-Feb-2019 11:46 AM

រូបភាព


ដោយ: Uddam

អត្ថប្រយោជន៍មួយចំនួនក្នុងចំណោមគុណសម្បត្តិទាំងនេះរួមមានការថយចុះហានិភ័យនៃជំងឺជាច្រើនដូចជាជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និង សុខភាពពោះវៀន និង ថ្លើម។ -ផ្លែម្រះ៖ផ្លែល្វីងត្រសក់ពោរពេញដោយសារធាតុគីមីរុក្ខជាតិដែលអាចជួយទប់ស្កាត់ជំងឺមហារីក កាត់បន្ថយភាពតានតឹងដោយសារអុកស៊ីតកម្ម និង បន្ថយកម្រិតស្ករក្នុងឈាម។

-ប្រភេទបន្លែ Cruciferous៖ប្រភេទបន្លៃcruciferous ដូចជា ផ្កាខាត់ណាខៀវ និង ស្ពៃក្តោប ដែលមានសមាសធាតុផ្សំប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយអាចជួយបង្កើនសមត្ថភាពថ្លើមរបស់អ្នកក្នុងការកំចាត់ជាតិពុលនៅក្នុងថ្លើមរបស់អ្នក។

-សំបកក្រូច៖សំបកក្រូច គឺមានរសជាតិជូរចត់ដោយសារតែកំហាប់ flavonoids ខ្ពស់របស់វា។ អង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលទាំងនេះអាចបន្ថយការរលាក និងជួយការពារប្រឆាំងនឹងជំងឺមហារីក។-ផ្លែ Cranberries៖Cranberries សម្បូរទៅដោយសារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារប្រភេទផ្សេងៗនៃការឆ្លងមេរោគបាក់តេរី និង អាចជួយបង្កើនសុខភាពបេះដូង។

-កាកាវ៖កាកាវមានសម្បូរទៅដោយសារធាតុ polyphenols សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែ ហើយការញ៉ាំជាប្រចាំអាចការពារប្រឆាំងនឹងជំងឺបេះដូង។

-កាហ្វេ៖កាហ្វេ គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូលីហ្វេណុល។ ការផឹកកាហ្វេ ៣-៤ ពែងក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃការស្លាប់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺសរសៃប្រសាទ។

-តែបៃតង៖តែបៃតង មាន catechins និង polyphenols ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមទាំង ការការពារជំងឺមហារីក និងអាចបន្ថយហានិភ័យនៃជំងឺបេះដូង។

-ស្រាក្រហម៖ស្រាក្រហមមានផ្ទុកសារធាតុ polyphenols ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងសុខភាពបេះដូង និងពោះវៀន។ ការផឹកស្រាក្រហមក៏អាចជួយបង្កើនអាយុ និង បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និង ជំងឺពុកឆ្អឹងផងដែរ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស