អាហារពីធម្មជាតិទាំង ៩ប្រភេទ ដែលជួយឱ្យថើ្លមរបស់អ្នកមានសុខភាពល្អ

422

សារ​សំ​ខាន់​​នៃ​​ការ​ថែ​រក្សា​​ថ្លើម​​ឱ្យ​​មាន​​សុខ​​ភាព​ល្អ​ជា​រឿយ​ៗ ​ត្រូវ​បាន​គេ​បំ​ភ្លេចចោល​ក្នុង​ពេល​ដែល​ជី​វិត​មមា​ញឹក​ដោយ​ការ​ងារ និងការធ្វើអាជីរកម្ម ជាដើម ។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​សូម​ណែ​នាំ​នូវ​អា​ហារ​​ពី​ធម្ម​ជាតិ​ទាំង​៩ប្រភេទ ​ដែល​មាន​អត្ថ​ប្រ​យោជន៍​ជួយ​ឱ្យ​ថ្លើម​របស់​អ្នក​មាន​សុខ​ភាព​ល្អ ៖

 

១. មើម​ខ្ទឹមស
ខ្ទឹម​មួយ​កម្ពឹស​មាន​កម្លាំង​គ្រប់​គ្រាន់​ ជួយ​ការ​ពារ​ថ្លើម​តាម​រយៈ​ការ​ធ្វើ​ឱ្យ​អង់​ហ្ស៊ីម​ថ្លើម​មាន​សកម្ម​ភាព ។ អង់​ហ្ស៊ីម​ទាំង​នេះ​មាន​នា​ទី​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម ​និង​បញ្ចេញ​ចោល​សារ​ធាតុ​ពុល​របស់​រាង​កាយ ។ ខ្ទឹម​​ស​ត្រូវ​គេ​ដឹង​ថា សំ​បូរ​ទៅ​ដោយ​​ Allicin និង Selenium​ ដែល​ជា​​សារ​ធាតុ​មាន​នា​ទី​សំ​ខាន់​ជួយ​រក្សា​មុខ​ងារ​ថ្លើម​ ។

 

២. ផ្លែ​ទំ​ពាំង​បាយ​ជូ​
​វី​តា​មីន C ​ដ៏​សំ​បូរ​បែប​​​​នៅ​ក្នុង​ទំ​ពាំង​បាយជូ ​គឺ​ជា​អត្ថ​ប្រ​យោជន៍​យ៉ាង​​​លើស​លប់​ជួយ​​ការ​ពារ​ថ្លើម​ពី​ការ​ប៉ះ​ពា​ល់​ដោយ​ការ​សឹក​រិច​រិល​របស់​រាង​កាយ ។​ វា​មិន​ត្រឹម​តែ​ជួយ​ជម្រុញ​​​ការ​ផលិត​វត្ថុ​ធាតុ​បន្សាប​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​មុខ​ងារ​សរី​រាង្គ​ទៀត​ផង ។

 

៣. ពពួក​​​បន្លែ​មើម​
វត្ត​មាន​សារ​ធាតុ Flavonoids នៅ​ក្នុង​ពពួក​បន្លែ​មើម​ដូចជា កា​រ៉ុត ដំ​ឡូង​បា​រាំង និង​ឆៃ​ថាវ​ក្រហម ​មាន​អត្ថ​ប្រ​យោធន៍​​ដ៏​លើស​លប់​ជួយ​បណ្តុះ​កោ​សិកា​មុខ​ងារ​ក្នុង​ថ្លើម ។​ និយាយ​ជា​រួម ការ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ពពួក​បន្លែ​មើម​នឹង​ជួយ​ធា​នា​ឱ្យ​ថ្លើម​​បំ​ពេញ​មុខ​ងារ​បាន​ល្អ ។​

 

៤.​ ពពួក​បន្លែ​ស្លឹក​ពណ៌​បៃ​តង​
បន្លែ​ស្លឹក​ពណ៌​បៃ​តង ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អា​ហារ​ល្អ​បំ​ផុត​ជួយ​​​សម្អាត​សារ​ធាតុ​ពុល​ក្នុង​ថ្លើម​ ។ សមាស​ធាតុ Chlorophyll មាន​នា​ទី​ស្រូប​យក​សារ​ធាតុ​អា​ក្រក់​ពី​រាងកាយ ​និង​បន្សាប​ប្រ​សិទ្ធ​ភាព​គី​មី​ពុល ។ ពពួក​បន្លែ​ដូចជា ម្រះ​ ស្ពៃ​ស្លឹកម្យ៉ាងដូចនឹងស្ពៃខ្មៅ (Spinach) និង​ស្ពៃ​ក្តោប​មាន​អត្ថ​ប្រ​យោជន៍​យ៉ាង​លើស​លប់​ ។

 

៥.​ តែ​បៃ​តង
វា​មាន​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​ខ្លាំង​ក្លា​បំ​ផុត​ឈ្មោះ Catechins។ សមាធាតុ​នេះ​មាន​នា​ទី​កំ​ចាត់​រ៉ា​ឌី​កាល់​សេរី​ក្នុង​ថ្លើម​ព្រម​ទាំង​សម្អាត​​ជាតិ​ពុល​បាន​រហ័ស​ទៀត​ផង ។

 

៦. ផ្លែ​ប៊័រ
ផ្លែ​ឈើ​នេះ​​​សំ​បូរ​ទៅ​ដោយ​​សមាស​ធាតុ Glutathione និង​អា​ស៊ីដខ្លាញ់​ monounsaturated fats ដែល​វា​មិន​ត្រឹម​តែ​ជួយ​ជម្រុញ​និ​តិ​វិធី​សម្អាត​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើត​​ជា​លិ​កា ​និង​កោ​សិ​កា​ថ្មី​ផង​ដែរ​ ។

 

៧. ផ្លែ​ប៉ោម
ទទួល​ទាន​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ នឹង​ធ្វើ​ឱ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ​ ។

 

៨. គ្រាប់​ធញ្ញ​ជាតិ
សំ​​បូរ​​ទៅ​ដោយ​វីតា​មីន B-complex គ្រាប់​ធញ្ញជាតិ​បាន​ជួយ​ជម្រុញ​សមត្ថ​ភាព​ថ្លើម​ក្នុង​ការ​​រំ​លាយ​ជាតិ​ខ្លាញ់​និង​ជា​លិ​កា​ដែល​ធ្វើឱ្យ​ស្ទះ​ ។ អង្ករ​សម្រូបមាន​​ប្រ​យោជនន៍​យ៉ាង​លើស​លប់​សម្រាប់​ថ្លើម ។

 

៩. ខាត់​ណា​ខៀវ
ផ្កាស្ពៃ​ប្រ​ភេទ​នេះ​សំ​បូរ​ទៅ​ដោយ​ glucosinolates ដែល​ជួយលើ​ផលិត​កម្ម​អង់​ហ្ស៊ីម ។ អង់​ហ្ស៊ីម​ទាំង​នេះ​មាន​នា​ទី​លាង​សំអាត​ជាតិ​ពុល​និង carcinogens ពី​រាង​កាយ​ ៕

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here