អាហារពិសេសទាំង៦ ដែលជួយដល់សុខភាពខួរក្បាលរបស់អ្នក!

314

ការទទួលទានអាហារបានគ្រប់គ្រាន់ គឺជារឿងសំខាន់សម្រាប់សុខភាពផ្លូវកាយ និងចិត្ត។ ខួរក្បាលត្រូវការជីវជាតិជាច្រើនដូចសាច់ដុំ បេះដូង និងសួតដែរ ដើម្បីធ្វើការងាររបស់វាបានយ៉ាងល្អបំផុត។ ប៉ុន្តែតើអ្នកមានដឹងទេថា តើអាហារណាមួយដែលសំខាន់សម្រាប់សុខភាពខួរក្បាលរបស់អ្នកទៅ?

 

១. ការ៉ុត
ការ៉ុតត្រូវបានគេស្គាល់ថាល្អចំពោះសុខភាពភ្នែក តែក៏ល្អចំពោះសុខភាពខួរក្បាលដែរ។ ការ៉ុតមានសារធាតុ Luteolin ខ្ពស់ ដែលអាចកាត់បន្ថយការខូចខាតការចងចាំពេលចាស់ជរាបាន។

 

២. គ្រាប់ល្ពៅ
គ្រាប់ល្ពៅសម្បូរជាតិស័ង្គសី ដែលជាសមាសធាតុដ៏សំខាន់ក្នុងការជំរុញដល់ជំនាញនៃការគិត និងចងចាំ។ ក្រៅពីនេះវាក៏មានជាតិម៉ាញ៉េស្យូម និង Tryptophan ដែលអាចជំរុញដល់ការមានអារម្មណ៍ល្អ។

 

៣. ផ្កាខាត់ណាបៃតង ឬ ប្រូខូលី
ប្រូខូលីជាប្រភពនៃវីតាមីន K ដ៏ល្អមួយដែលត្រូវបានកេដឹងថា ជួយពង្រឹងដល់ថាមពលខួរក្បាល និងជំរុញដល់មុខងារឆ្លាតវៃរបស់មនុស្ស។ ការសិក្សាបានឲ្យដឹងថា ប្រូខូលីសម្បូរទៅដោយសារធាតុឈ្មោះថា Glucosinolate ដែលអាចបន្ថយការបំផ្លាញសារធាតុចម្លងសរសៃប្រសាទ Acetylcholine។ Acetylcholine ជាតម្រូវការរបស់ប្រព័ន្ធសរសៃប្រសាទកណ្តាល ដើម្បីធ្វើការងារបានកាន់តែល្អ និងជំរុញដល់ភាពចងចាំរបស់ខួរក្បាល។

 

៤. ផ្លែប៊ឺរីពណ៌ខៀវ ឬ ប្លូប៊ឺរី
តាមការសិក្សាបានរកឃើញថា ផ្លែឈើប្រភេទនេះមានប្រសិទ្ធភាពក្នុងការពន្យាពេល ឬពង្រឹងដល់ការចងចាំរយៈពេលខ្លី។ នេះដោយសារតែវាផ្ទុកទៅដោយសារធាតុ Anthocyanins។

 

៥. ស៊ុត
ស៊ុតផ្នែកកណ្តាល (ពណ៌លឿង) សម្បូរសារធាតុ Choline សម្រាប់ខួរក្បាលប្រើប្រាស់ជាសារធាតុ Acetylcholine ដែលសំខាន់ក្នុងការធ្វើទំនាក់ទំនងកោសិកាខួរក្បាល និងរក្សាភាពចងចាំ។

 

៦. ត្រីសាលម៉ុន
ត្រីសាលម៉ុន គឺជាអាហារដ៏មានជីវជាតិបំផុតសម្រាប់ខួរក្បាល ដោយសារតែវាមានអូមេហ្គា៣ដែលអាចជួយពង្រឹងដល់ការចងចាំ និងធ្វើឲ្យខួរក្បាលធ្វើការបានកាន់តែល្អ៕

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here