អាហារពិសេសទាំង៦មុខ ជំនួយសម្រាប់អ្នកដែលគេងមិនបានគ្រប់គ្រាន់ យ៉ាងណាក៏មិនទុ្រឌទ្រោមដែរ!

232

គេងយប់ជ្រៅ ហើយត្រូវងើបពីព្រឹក គឺច្បាស់ណាស់ថាគេងមិនបានគ្រប់គ្រាប់នោះទេ ហើយការគេងមិនបានគ្រប់គ្រាន់នេះហើយដែលធ្វើឲ្យមុខមាត់ទ្រុឌទ្រោម ភ្នែកស្លក់ អារម្មណ៍មិនស្រស់ថ្លា។ ដូចនេះយើងនឹងប្រាប់ពីអាហារជំនួយទាំង៦មុខ ក្នុងការជួយឲ្យអ្នកគេងយប់ទាំងឡាយមានមុខមាត់ស្រស់ថ្លា និងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។

 

១. ទឹក

ទឹក គឺចាត់ទុកថាជាជំនួយដ៏សំខាន់ក្នុងការបន្ថែមបរិមាណ Collagen ក្នុងរាងកាយ ធ្វើឲ្យស្បែកថ្លា ដូចនេះអ្នកដែលគេងមិនបានគ្រប់គ្រាន់គួរញ៉ាំទឹកធម្មតាឲ្យបានច្រើន។

 

២. កាកាវ ឬ Dark Chocolate

កាកាវ ឬ Dark Chocolate គឺជាភេសជ្ជៈដែលជួយឲ្យលោកអ្នកមានកម្លាំងឡើងវិញ ព្រោះក្នុងសូកូឡា គឺមានសារធាតុ Flavornoid ដែលជួយជម្រុញឲ្យឈាមទៅចិញ្ចឹមខួរក្បាលបានល្អ។

 

៣. បន្លែ ផ្លែឈើ

បន្លែ ផ្លែឈើជួយឲ្យសុខភាពល្អរឹងមាំ ជួយបំបាត់ភាពងងុយគេងបានយ៉ាងមានប្រសិទ្ធភាព។

 

៤. អាហារពពួកប្រូតេអ៊ីន

អាហារពពួកប្រូតេអ៊ីនមានដូចជា សាច់ ទឹកដោះគោ និងអាហារពពួកប្រូតេអ៊ីនទាំងឡាយ គឺពិតជាសំខាន់ចំពោះអ្នកដែលគេងមិនបានគ្រប់គ្រាន់ ព្រោះប្រូតេអ៊ីននឹងជួយឲ្យរាងកាយមានថាមពលឡើងវិញ។

 

៥. អង្ករសម្រូប និងគ្រាប់ធញ្ញាជាតិ

នៅក្នុងអង្ករសម្រូប និងគ្រាប់ធញ្ញាជាតិមានសារធាតុ Gaba ដែលជួយឲ្យខួរក្បាលស្រស់ស្រាយ ថែមទាំងមានវីតាមីនB ដែលជួយជម្រុញឲ្យប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលឲ្យមានការំញោច។

 

៦. ទឹកខ្ញី

គុណសម្បតិ្តរបស់ទឹកខ្ញី ជួយបន្ថយអាការវិលមុខ ដែលកើតឡើងពីការគេងមិនបានគ្រប់គ្រាន់ ប្រសិនបើមានអារម្មណ៍មិនសូវស្រួលខ្លូន លោកអ្នកគួរញ៉ាំទឹកខ្ញីក្តៅឧណ្ហៗ ធានាថានឹងបាត់តែម្តង។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here