អាហារពិសេសទាំង៣ប្រភេទ ដែលជំនួយដល់ខួរក្បាលអោយកុមារមានភាពឆ្លាតវៃ!

586

អាហារ គឺជាកត្តាដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយ និងជួយបង្កើនថាមពលឲ្យកាន់តែប្រសើរឡើង។ មនុស្សមិនអាចខ្វះបានឡើយនូវអាហារបរិភោគ ប៉ុន្តែអាហារក៏អាចធ្វើឲ្យយើងមានបញ្ហាដល់សុភាពផងដែរ បើសិនបរិភោគខុសនោះ។ បើយោងតាមសៀវភៅដែលមានចំណងជើងថា “វិធីសាស្ត្រធ្វើឲ្យខួរក្បាលមានសុខភាពល្អ” បានលើកឡើងពីអាហារបីប្រភេទមានដូចជា៖ ត្រី ស៊ុត និងផ្លែប៉ោម ជាអាហារដែលធ្វើឲ្យក្មេងឆ្លាត និងឈ្លាសវៃ។

 

នៅក្នុងសៀវភៅនោះបានបញ្ជាក់យ៉ាងច្បាស់ថា ស៊ុត (ពងសត្វ) មានផ្ទុកជាតិស័ង្កសី និងអាស៊ីតអូមេហ្កា ដែលជួយពង្រឹងខួរក្បាលឲ្យកាន់តែចងចាំបានល្អប្រសើរ។ មិនតែប៉ុណ្ណោះស៊ុត ផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា ជាតិរ៉ែ ជាតិដែក វីតាមីន B12 និងអ៊ីយ៉ូត ដែលជាសារធាតុមួយជួយដល់ប្រព័ន្ធខួរក្បាលឲ្យមានការចង់ចាំបានយូរ។ ពិសេសជាងនេះទៅទៀតសារជាតិអ៊ីយ៉ូត គឺជួយដល់សមត្ថភាពខួរក្បាលក្នុងការដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។

 

ផ្លែប៉ោម ជាផ្លែឈើមួយប្រភេទដែលជួយឲ្យស្បែកក្មេងកាន់តែស្រស់ថ្លា ហើយជៀសវាងពីស្បែកស្ងួត ស្បែកប្រេះ និងធ្វើឲ្យកុមារមានរាងកាយមាំមួន។ ជាការល្អនោះគួរតែព្យាយាមឲ្យកុមារបរិភោគផ្លែប៉ោមចំនួន២ផ្លែក្នុងមួយថ្ងៃ ដើម្បីរក្សាសុខភាពខួរក្បាលឲ្យល្អប្រសើរ។

 

ត្រីក៏ជាអាហារមួយសម្បូរទៅដោយវីតាមីន D និងជាតិអាស៊ីតអូមេហ្កា៣ ដែលការពារប្រព័ន្ធនៃការភ្លេចភ្លាំងរបស់កុមារ។ ហើយត្រីដែលមានប្រយោជន៍ដល់ខួរក្បាលដ៏ខ្លាំងក្លានោះ គឺត្រីសាល់ម៉ុន់ និងត្រីធូណា…ជាដើម។ ត្រីប្រភេទនេះយើងអាចយកទៅដុតឬអាំង ទើបជាការប្រសើរ ប៉ុន្តែបើសិនយកទៅចៀននោះ វានឹងបាត់បង់គុណភាពនៃសាច់ត្រី ដែលមិនអាចជួយដល់សុខភាពខួរក្បាលកុមារបានឡើយ។

 

សូមជម្រាបជូនផងដែរថា ត្រីដែលសម្បូរខ្លាញ់បានផ្ដល់ផលវិជ្ជមានជាច្រើនដល់សុខភាព ព្រមទាំងជួយដល់ការចងចាំឲ្យល្អប្រសើរផងដែរ។ ហើយត្រីដែលសម្បូរដោយខ្លាញ់នោះមានដូចជា ត្រីសាឌីត ត្រីសាម៉ុង និងត្រីស្បៃកា ដូច្នេះដើម្បីឲ្យសុខភាពខួរក្បាលល្អនោះ គួរតែទទួលទានសាច់ត្រីឲ្យបានយ៉ាងតិច២ដងក្នុងមួយសប្ដាហ៍ ទើបជាការល្អប្រសើរ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here