ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អាហារនិងភេសជ្ជៈ៥យ៉ាងនេះហើយ ខួរក្បាលនឹងឆាប់ចុះខ្សោយ ភ្លេចភ្លាំងច្រើន!

09-May-2018 10:45 AM

រូបភាព


ដោយ: Uddam

ខួរ​ក្បាល​គឺ​ជា​ផ្នែក​មួយ​នៃ​សារពាង្គកាយ​ដែល​សំខាន់​បំផុត​ និង​ជា​អ្នក​បញ្ជា​ឲ្យ​បេះដូង​អ្នក​លោត​ ឲ្យ​សួត​ដក​ដង្ហើម​ និង​ឲ្យ​គ្រប់​ផ្នែក​ធ្វើ​ការ។​ ខួរ​ក្បាល​ដំណើរ​ការ​ល្អ​ ក៏​ព្រោះ​តែ​ការ​បរិភោគ​អាហារ​ត្រឹម​ត្រូវ​មាន​វីតាមីន​ ដើម្បី​ជួយ​ទ្រទ្រង់​​ដល់​ដំណើរការ​​នៃ​ផ្នែក​ផ្សេង​ៗ​ទៀត​បាន​ល្អ​ ​ដែល​នាំ​ឲ្យ​រាងកាយ​ទាំង​មូល​មាន​សុខភាព​ល្អ​។​ប៉ុន្តែ​អាហារ​ខ្លះ​ទៀត​មិន​ត្រឹម​តែ​គ្មាន​វីតាមីន​នោះ​ទេ​ តែ​ពេល​ញ៉ាំ​ច្រើន​ វា​នឹងបង្ក​គ្រោះ​ថ្នាក់​ដល់​ខួរ​ក្បាល​ អង្គ​ចងចាំ​ធ្វើ​ឲ្យ​មិន​ឆ្លាត​និង​ឆាប់​ភ្លេចភ្លាំង​ផង​ដែរ។​ អាហារ​ទាំង​៥​យ៉ាង​នេះ​មាន​រសជាតិ​ឆ្ងាញ់​ តែ​អ្នក​គួរ​ចៀសវាង​បើ​មិន​ចង់​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល៖​

១.​ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន៖ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់​ ដូចជា​​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គាស ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ និង​ទឹក​ក្រូច​កំប៉ុង​​ជា​ដើម​។​ ភេសជ្ជៈ​ទាំង​នោះ​មិន​ត្រឹម​តែ​បណ្ដាល​​ឲ្យ​​ធាត់​ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ប៉ុណ្ណោះ​ទេ​ តែ​វា​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​ចុះ​អន់​ថយ​ផង​ដែរ។​ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​សារជាតិ ​​Fructose ​ខ្ពស់​ដែល​មាន​​ក្នុង​ភេសជ្ជៈ​ទាំង​នោះ​​​នាំ​ឱ្យ​ខួរ​ក្បាល​បញ្ជា​ប្រព័ន្ធ​អាំងស៊ុយលីន​​មិន​បាន​ល្អ​ ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ស្តុក​ទុក​លើស​កម្រិត​និង​បំផ្លាញ​ខួរ​ក្បាល​ទៅ​វិញ។​

២.​ អាហារ​បម្លែង​ជាតិ​ខ្លាញ់៖អាហារ​ដែល​បម្លែង​ជាតិ​ខ្លាញ់​ដូច​ជា​ ប៊ី​ផ្អែម​ គ្រីម​(Cream)​ នំខេក​​ជាដើម​​អាច​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ខួរ​ក្បាល។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ នៅ​ពេល​​មនុស្ស​បរិភោគ​ប្រភេទ​អាហារ​ទាំង​នេះ​យូរ​ទៅ​ ពួក​គេ​នឹង​កើន​ឡើង​នូវ​ហានិភ័យ​ដែល​ប្រឈម​នឹង​ជំងឺ​វង្វេង​​ ​ការ​ចង​ចាំ​ចុះ​ទាប​​ និង​ថយ​ចុះ​ការ​យល់ដឹង​ផង​ដែរ។

៣.​ អាហារ​កែ​ច្នៃ៖​អាហារ​កែច្នៃ​មាន​ដូច​ជា​ដំឡូង​កញ្ចប់​ សាច់ក្រក ​(Hot Dog)​ ប្រហិត​ មី​កញ្ចប់​ និង​អាហារ​ធ្វើ​ស្រាប់​ផ្សេងៗ​ទៀត​ ដែល​មាន​លក់​ក្នុង​ផ្សារ​ឬ​ផ្សារ​ទំនើប។​ អាហារ​ទាំង​នោះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ខួរ​ក្បាល។​ ការ​សិក្សា​លើ​មនុស្ស​៥២នាក់​បាន​រក​ឃើញ​ថា​ អ្នក​ដែល​និយម​ចូលចិត្ត​ញ៉ាំ​អាហារ​​កែ​ច្នៃ​ប្រភេទ​នេះ​ ជាតិ​ស្ករ​​ក្នុង​ខួរ​ក្បាល​នឹង​ថយ​ចុះ​ ហើយបាត់​បង់​ជាលិកា​ខួរ​ក្បាល​ផង​ដែរ​ ដែល​ជា​កត្តា​បណ្ដាល​ឲ្យ​លែង​សូវ​ឆ្លាត​ ទៅ​ជា​ស្ពឹក​ ហើយ​កើត​ជំងឺ​វង្វេង​ផង​ដែរ។​

៤.​ ស្ករ​សម្រាប់​ដាក់​បន្ថែម​ក្នុង​ភេសជ្ជៈ​ ៖ឬ​អាហារ​គ្មាន​រសជាតិអ្នក​ចូល​ចិត្ត​ប្រើ​ស្ករ​បន្ថែម​ក្នុង​កែវ​កាហ្វេ​ឬ​​របរ​អាហារ​ប្រចាំ​ថ្ងៃ​ អាច​នឹង​ខូច​ខួរ​ក្បាល​នៅ​ថ្ងៃ​ក្រោយ។​ ស្ករ​ប្រភេទ​នេះ​ធ្វើ​ឡើង​​សារជាតិ​ phenylalanine, methanol និង​ អាស៊ីដ​ aspartic។​ សារជាតិ​ Phenylalanine​ អាច​កាត់​ឆ្លង​កាត់​រនាំង​ឈាម​ខួរ​ក្បាល​ ហើយ​ចូល​ទៅ​រំខាន​ដំណើរ​ការ​របស់​សរសៃ​ប្រសាទ​។​ ម្យ៉ាង​ទៀត​ ស្ករ​បន្ថែម​នេះ​​មាន​សារ​ធាតុ​គីមី​ដែល​ខួរ​ក្បាល​ប្រឈម​មុខ​នឹង​ភាព​តាន​តឹង​ខ្លាំង​។​

៥.​ ស្រា៖ស្រា​ឬ​ស្រាបៀ​គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​មិន​អាច​ខ្វះ​បាន​ ពេល​ញ៉ាំ​អាហារ​ជួប​ជុំ​ ឬ​កម្មវិធី​​ជប់លៀង​ផ្សេង​ៗ។​ ប៉ុន្តែ​ការ​ផឹក​ស្រា​ច្រើន​គឺ​ប៉ះពាល់​​ដល់​ខួរ​ក្បាល​ជា​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ជាលិកា​ខួរ​ក្បាល​ថយ​ចុះ​ ​ហើយ​ជាតិ​អាល់កុល​នេះ​នឹង​ទៅ​រំខាន​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ទៀត​ផង៕អត្ថបទដោយ៖ អ៊ាង សុផល្លែត