អាហារគួរនិងមិនគួរ នៅពេលអ្នកធ្លាក់ខ្លួនឈឺ!!

164

តើអ្នកមានអារម្មណ៍ថាស្ថិតក្រោមសម្ពាធអាកាសធាតុក្តៅមែនទេ? លើកក្រោយប្រសិនបើអ្នកមានអារម្មណ៍បែបនេះ អ្នកអាចនឹងផ្ដាសាយ ឬឈឺហើយ ហើយក្រៅពីនោះអ្នកត្រូវការសម្រាកឱ្យបានច្រើន និងពិសាទឹកឱ្យច្រើន និងព្យាយាមបរិភោគអាហារខាងក្រោម។អាហារទាំងនេះជួយឱ្យអ្នកឆាប់ជាសះស្បើយរហ័ស ហើយខាងក្រោមនេះគឺជាអាហារមិនល្អ និងល្អបំផុត សម្រាប់បរិភោគនៅពេលអ្នកឈឺ។

១. នៅពេលអាឡែរស៊ី ៖ ឡើងរមាស់អាចជារោគសញ្ញាអាឡែរស៊ី។– អាហារល្អបំផុត ៖ ខ្លាញ់អូមេហ្គា-៣ រួមមានត្រីសាម៉ុង និងត្រីសាឌីន គ្រាប់វ៉លណាត់ ជាពិសេសអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់។
– អាហារអាក្រក់បំផុត ៖ អ្នកមិនគួរបរិភោគអាហារដូចជាសូកូឡា គ្រាប់ធញ្ញជាតិ ផ្លែប៉េងប៉ោះ ត្រី ផ្លែប៊ីរី ស៊ុត ស្រូវសាលី សណ្តែកនិងទឹកដោះគោ។

២. នៅពេលផ្ដាសាយ– អាហារល្អបំផុត ៖ ទឹកស៊ុបដូចជាស៊ុបមាន់ និងបន្លែ ផ្លែក្រូច តែក្ដៅ និងផ្លែឈើ។
– អាហារអាក្រក់បំផុត ៖ អ្នកមិនគួរបរិភោគអាហារហឺរ និងជាតិអាល់កុលទេ ព្រោះវាធ្វើឱ្យតឹងច្រមុះនិងឡើងស្លេស។

៣. ទល់លាមក – អាហារល្អបំផុត ៖ ពពួកសណ្តែក គ្រាប់ធញ្ញជាតិ ពោត ផ្លែសារី ផ្កាខាត់ណា និងផ្លែប៉ោម។ ផឹកទឹក ៦ ទៅ ៨ កែវដើម្បីឱ្យពោះវៀនងាយស្រួលធ្វើចលនា។
– អាហារអាក្រក់បំផុត ៖ ផលិតផលទឹកដោះគោ សូកូឡា ថ្នាំបំបាត់ការឈឺ និងជាតិដែក បង្កឱ្យទល់លាមកខ្លាំង។

៤. មានអារម្មណ៍ចង់ក្អួត – អាហារល្អបំផុត ៖ នំប្រៃ នំបុ័ងស្ងួត ក្រូចឆ្មា ខ្ញី និងជីរអង្គាម។
– អាហារអាក្រក់បំផុត ៖ អាហារហឺរ អាហារខ្លាញ់ កាហ្វេ ភេសជ្ជៈកំប៉ុង និងជាតិអាល់កុល។

៥. ឈឺក្បាល – អាហារល្អបំផុត ៖ ទឹក និងភេសជ្ជៈផ្សេងៗ ឬផឹកទឹក ២០ នាទីសាកមើល។
– អាហារអាក្រក់បំផុត ៖ ប៊ីចេង របស់ផ្អែម ឈីស ស្រាក្រហម សូកូឡា ហតដក ផ្លែឈើគ្រាម និងសាច់បីជាន់។

៦. ឈឺសាច់ដុំ – អាហារល្អបំផុត ៖ ចេក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង ពពួកសណ្ដែក និងផ្លែប៊ឺរ។
– អាហារអាក្រក់បំផុត ៖ ជៀសវាងភេសជ្ជៈកំប៉ុង ជាពិសេសកាហ្វេនិងអាល់កុល។

៧. ឈឺក – អាហារល្អបំផុត ៖ អាហារទន់ៗ ដំឡូងបារាំង ស៊ុប ស៊ុត យ៉ាអួ តែជីរអង្គាម…។
– អាហារអាក្រក់បំផុត ៖ ជៀសវាងរបស់រឹងៗដូចជាគ្រាប់ធញ្ញជាតិ ដំឡូងបន្ទះ…អាហារប្រៃ របស់ជូរ បន្លែឆៅ៕​​​​​​​​    សម្រួលអត្ថបទដោយ៖ខ្ទឹមស

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here