អានហើយអ្នកនឹងភ្ញាក់ផ្អើល! ការអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃ អ្នកអាចប្រឈមនឹងបញ្ហាសុខភាពទាំង៥នេះ

124

ការសិក្សា​ស្រាវជ្រាវ​ឲ្យ​ដឹងថា ជា​មធ្យម​មនុស្សពេញវ័យ​ចំណាយពេល​ជិត ៨ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​អង្គុយ នោះ​​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា តួលេខ​នេះ​ពិតជា​គួរ​ឲ្យ​ខ្លាច ។ ​ក្នុងសង្គម​ទំនើប មនុស្ស​បាន​ចំណាយ​ពេលវេលា​សឹងតែ​ទាំងអស់ ដើម្បី​អង្គុយ​ពេលធ្វើការ​ មើល​ទូរទស្សន៍​ អង្គុយ​ក្នុង​រថយន្ត អង្គុយ​មុខ​កុំព្យូទ័រ។ ​អ្នកវិទ្យាសាស្ត្រ​អះអាងថា ការ​អង្គុយ​ច្រើន​នឹង​បំ​ព្រួញ​អាយុ​របស់​មនុស្ស ។​

 

១. អង្គុយ​ច្រើនធ្វើ​ឲ្យ​​ធាត់
​រឿងនេះប្រហែលជា​មិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេចំពោះ​អ្នក អង្គុយ​កាន់តែច្រើននោះ​លទ្ធភាព​ឡើង​ទម្ងន់​កាន់តែ​ខ្ពស់។ អ្នក​អង្គុយ​ច្រើន​មាន​ហានិភ័យ​ខ្ពស់ត្រូវ​ធាត់​ ស្ថានភាព​នេះមិន​ចំណុះ​ទៅលើ​ការហាត់​ប្រាណ ។

 

២. មិនល្អ​សម្រាប់​បេះដូង​
​ទម្លាប់​អង្គុយ​តិច និង​ចលនា​ច្រើន អ្នក​នឹងមាន​បេះដូង​មួយដ៏​មាំមួន ។ អ្នក​អង្គុយ​ច្រើនពុំ​សូវ​ធ្វើ​ចលនានឹង​កើន ៩០% នៃហានិភ័យ​កើត​ជំងឺ​​បេះដូង ។​

 

៣. ធ្វើ​ឲ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​
​ការស្រាវជ្រាវ​ជាច្រើនបង្ហាញថា របៀបរបប​រស់នៅ​សកម្ម ធ្វើ​ឲ្យ​ថយចុះ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL)។ ក្នុងពេល​មនុស្ស​មាន HDL ច្រើន នោះ​នឹង​បន្ថយ​បាន​ហានិភ័យ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។​ ​ ​អ្នកស្រាវជ្រាវ​ទូន្មាន​ថា គ្រប់គ្នា​គួរ​អង្គុយ​តិចជាង ៣ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​មាន​សុខភាព​ល្អ និង​បង្កើន​បន្ថែម​អាយុ។

 

៤. ធ្វើ​ឲ្យ​កើន​ការ​ប្រឈម​យារ​សរសៃឈាម​
​យើងទាំងអស់គ្នាសុទ្ធ​តែមាន​សរសៃឈាម​នៅ​ជើង ។ យារ​សរសៃឈាម ជា​ស្ថានភាព​កំណត់​សរសៃឈាម​យារ​ធំ​ វែង​ចេញ និង​អាច​មើលឃើញ​ក្រវិច​ក្រវៀន​លើ​ស្បែក។ ធម្មតា​នោះ វា​គ្រាន់តែ​ធ្វើ​ឲ្យ​បាត់​សម្ផស្ស​លើ​ជើង​របស់​អ្នក​ តែ​វា​ក៏បង្ក​ឲ្យ​ឈឺ និង​ពិបាក​ទ្រាំ​ណាស់ ។​

 

៥. ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទទី​២
​អង្គុយ​យូរ​ពុំ​ត្រឹមតែ​ឥទ្ធិពល​រូបរាង​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ហានិភ័យ​ខ្ពស់ ងាយនឹងកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទទី​២ ។​

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here