អស់បារម្ភទៀតហើយពីបញ្ហានៃការគេងរបស់អ្នក វិធីសាស្រ្តងាយៗទាំងនេះអាចជួយអ្នកបាន!

331

មនុស្សភាគច្រើនតែងតែជួបបញ្ហាពិបាកក្នុងការគេង ប៉ុន្តែនៅពេលដែលគេងលក់បែរជាពិបាកក្នុងការក្រោកវិញ ដែលវាបានក្លាយជារឿងមួយដែលគួរឲ្យធុញទ្រាន់ តែកុំបារម្ភអ្នកនឹងលែងជួបបញ្ហាទាំងនេះទៀតហើយ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្រ្តដូចខាងក្រោមនេះ។

 

១. គេងមិនលក់

គេងមិនលក់ឬគេងលក់តែគេងមិនស្កប់ គឺជាបញ្ហាចម្បងមួយដែលស្ទើរតែមនុស្សគ្រប់គ្នាជួបប្រទះ ដែលវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថានៅតែងងុយគេងនៅពេលព្រឹក ដូចនេះដើម្បីជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់ល្អចាំបាច់អ្នកគួរជៀសវាងការទទួលទានគ្រឿងស្រវឹងឬសារធាតុកាហ្វេអ៊ីនមុនពេលចូលគេង ហើយអ្វីដែលអ្នកគួរទទួលទានមុនពេលចូលគេងនោះ គឺផ្លែចេក និងសាច់ត្រី ព្រោះវាមានផ្ទុកទៅដោយវីតាមីនB6 ដែលអាចជំនួយទៅដល់ការគេងរបស់អ្នក។

 

២. ក្រោកមិនរួចនៅពេលព្រឹក

សម្រាប់អ្នកដែលជួបបញ្ហាក្រោកមិនបានទៀងទាត់នៅពេលព្រឹកនោះ គួរតែសាកល្បង​ដាក់ម៉ោងរោទ៍អំឡុងពេលជាក់លាក់ណាមួយនៅពេលព្រឹកជារៀងរាល់ថ្ងៃ ហើយដាច់ខាតអ្នកត្រូវតែក្រោកឡើងមិនត្រូវសំងំគេងបន្តទៀតនោះទេ ទម្លាប់ប្រហែល ១ ទៅ ២សប្ដាហ៍ ធានាថាអ្នកអាចក្រោកដឹងខ្លួនទៀងពេលជាក់ជាមិនខាន ព្រោះខួរក្បាលរបស់អ្នកបានចងចាំជាមួយពេលវេលាដែលអ្នកបានដាក់ម៉ោងរោទ៍នោះហើយ។

 

៣. ឈឺស្មាពេលក្រោកពីគេង

អាការៈនេះភាគច្រើនកើតឡើងដោយសារតែអ្នកគេងចំហៀងយូរពេក ដូចនេះដើម្បីជៀសវាងបញ្ហានេះអ្នកអាចគេងផ្ងារដោយដាក់ខ្នើយមួយលើទ្រូង រួចដាក់ដៃទាំងពីររបស់អ្នកលើខ្នើយនោះធានាថាអាការៈឈឺស្មាទាំងនោះនឹងបាត់ជាក់ជាមិនខាន។

 

អនុវត្តតាមវិធីសាស្រ្តខាងលើនេះ ដើម្បីជួយឲ្យអ្នកគេងបានលក់ស្រួល និងមានសុខភាណល្អ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here