អស់កង្វល់បញ្ហាកខ្មៅជាងមុខដោយប្រើវិធីងាយៗ

458

-ហេតុផលសំខាន់បំផុត ដែលធ្វើឲ្យកខ្មៅ ដោយសារតែការកង្វះអនាម័យ។ តែក៏មានកត្តាដទៃទៀត រួមចំណែកដល់បញ្ហានេះដែរ មានដូចជា៖-ការប៉ះនឹងព្រះអាទិត្យរយៈពេលយូរ-សារធាតុគីមីនៅក្នុងគ្រឿងសម្អាង ឬផលិតផលថែរក្សាស្បែក

+វិធីធ្វើ៖យកម្ស៉ៅសូដា២ទៅ៣ស្លាបព្រា ដាក់ក្នុងចានមួយហើយ បន្ថែមទឹកធម្មតាចូល ក្នុងបរិមាណល្មមមិនរាវពេក រួចកូរវាឲ្យសព្វ។ ក្រោយមកយកល្បាយនេះ លាបលើក ហើយរក្សាទុកវាទាល់តែស្ងួត ចាំប្រើដុំសំឡីសើមជូតវាចេញ រួចលាងសម្អាតដោយទឹកធម្មតាតាមក្រោម។ ជម្រះទឹករួចជូតស្បែកត្រង់នោះឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើមដល់ស្បែក។ អ្នកគួរធ្វើបែបនេះ រៀងរាល់ថ្ងៃរហូតគ្រប់មួយសប្តាហ៍ អ្នកនឹងសង្កេតឃើញស្បែកត្រង់នោះ ចាប់ផ្តើមផ្លាស់ប្តូរ។

-ម៉ាសក ផ្សំពីម្ស៉ៅសូដា ជួយកម្ចាត់ចេញបញ្ហាស្បែកស្រអាប់ និងស្រទាប់ស្បែកដែលងាប់ចេញយ៉ាងងាយស្រួល៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here