អនុវត្ត៩​ចំណុចនេះជួយឱ្យសំណាប​ថ្លោស​ល្អ

59

-រើស​យក​តែ​គ្រាប់​ពេញ​សុទ្ធ​ល្អ ទៅ​សាប និង​រើស​ចេញ​នូវ​គ្រាប់​ដែល​មាន​ពណ៌ និង​រាង​ខុសធម្មតា​ចោល
-យក​គ្រាប់​ដែល​រើស​ហើយ ទៅ​ត្រាំ​ជាមួយ​ទឹក​មាន​ជាតិ​ស្តៅ  (​ទឹក​ដែល​ត្រាំ​ជា​មួយ​គ្រាប់ សំបក ឬ​ស្លឹក​ស្តៅ​) ដើម្បី​ជួយ​ការពារ​គ្រាប់​ពី​ការបំផ្លាញ​ពី​សត្វល្អិត​ផ្សេងៗ-រៀបចំ​ថ្នាលសំណាប​គោក ដូច​រង​ស្ពៃ ដើម្បី​ចៀសវាង​កុំឱ្យ​សំណាប​លិច​ទឹក ដែល​នាំ​ឱ្យ​វា​លូតលាស់​វែង
-ប្រើ​ជីកំប៉ុស្ត ឬ​ដីមមោក​ព្រៃ ឬ​គុម្ពោត​ព្រៃ​ឱ្យ​បាន​ច្រើន។ ជីកំប៉ុស្ត​នាំ​ឱ្យ​ដី​ផុស ហើយ​សើម​បានល្អ ដែល​អំណោយផល​ដល់​ការលូតលាស់​របស់​សំណាប-សាប​ស្តើង ជាង​ធម្មតា ដើម្បី​ឱ្យ​ដើម​សំណាប​នីមួយៗ ដុះ​រីក​មាឌ​ទទឹង​បានល្អ
-ក្រោយ​សាប គ្រប​ដី​ដោយ​ប្រើ​ស្លឹក​ឈើ ហើយ​ដក​ស្លឹកឈើ​ចេញ ពេល​សំណាប​ចាប់ផ្តើម​ដុះ-ដកសំណាប​នៅ​កន្លែង​ដែល​ចង្អៀត​ពេក​ចេញ​ខ្លះ
-ស្រោច​ទឹក​បន្ថែម ប្រៀប​ដូចជា​ស្រោច​កូន​ស្ពៃ ក្នុងករណី​អត់​មាន​ភ្លៀង ។ គួ​រលាយ​ទឹក ជាមួយ​ទឹកនោមគោ ក្នុង​បរិមាណ ១:១០ (​ទឹកនោម​ទុកឱ្យ​កាច់​បាន​ជាង​៧​ថ្ងៃ​) ដើម្បី​ជំរុញ​ការលូតលាស់​បន្ថែម ។​-នៅពេល​ដកសំណាប​ទៅ​ស្ទូង ដក​តែ​ដើម​សំណាប​ថ្លោស​ជាងគេ ទៅ​ស្ទូង​បាន​ហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here