ឯកសារបច្ចេកទេសកសិកម្ម
រូបភាព
+ការជ្រើសរើសត្រីពូជ៖គួរជ្រើសត្រីដែលមាំមួនមានទំហំប៉ុនៗគ្នាមិនដាច់រលាត់ពិការឬកើតជំងឺ។
+ពេលវេលានិងរដូវកាលចិញ្ចឹម៖
-រដូវកាលទី១៖ចាប់ពីខែទី៤-៥ ហើយប្រមូលផលនៅខែទី៨-៩(នៃប្រតិទិនវៀតណាម)ត្រីនឹងឆាប់ធំដោយសារអាកាសធាតុអំណោយផល ប្រភពចំណីសម្បូរងាយរក។រដូវកាលទី២៖ចាប់ពីខែទី៨-៩ប្រមូលផលនៅខែទី១២និងខែទី១ប្រភពចំណីច្រើនតែជាអនុផលនៃជលផលធម្មជាតិ។
-រដូវកាលទី៣៖ចាប់ពីខែទី១-ខែទី៧គួរកាត់បន្ថយការចិញ្ចឹមព្រោះតម្លៃចំណីត្រីកើនឡើងខ្ពស់ពិបាករក អ្នកចិញ្ចឹមគ្មានចំណេញ។
+ការថែទាំត្រី៖ត្រីរ៉ស់ច្រើនតែស៊ីបណ្ដាប្រភេទត្រីចម្រុះកំពឹស-កង្កែប-ហ៊ីង-ក្តាមខ្យង…។ក្រៅពីនោះអាចអោយស៊ីបន្ថែមនូវចំណីដែលបានកែច្នៃពីចុងអង្ករ-កន្ទក់-ពោត-ជាដើម។
-រយៈពេលដំបូង គួរអោយស៊ីចំណីដែលកិនម៉ត់។ប្រើកម្រាលឫស្សីត្បាញសំណាញ់ក្រឡារង្វើលៗហើយរលីងមិនគគ្រើម នៅជុំវិញត្រូវមានគែមរាំងខ្ទប់ដើម្បីកុំអោយចំណីរសាត់ចេញទៅក្រៅ ហើយដាក់ឱ្យប៉ប្រះនឹងផ្ទៃទឹក ងាយស្រួលជួយឱ្យត្រីស៊ីចំណីពីក្រោមឡើងលើបាយងាយ។
-ឧស្សាហ៍តាមដានគុណភាពទឹកនៅក្នុងស្រះចិញ្ចឹម។តាមកាលកំណត់ពី២-៣សប្តាហ៍ផ្លាស់ប្តូរទឹកម្តង បាចកំបោរពី២-៣គីឡូក្រាមក្នុង១០០ម៉ែត្រគុបទឹកត្រូវបន្ថែមវីតាមីនCនិងសារធាតុខនិជ។
+ការប្រមូលផល៖រយៈពេលចិញ្ចឹមជាធម្មតាពី៦-៨ខែ។មុនពេលប្រមូលផលពី២-៣ថ្ងៃកុំអោយត្រីស៊ីដើម្បីកាត់បន្ថយត្រីដែលត្រូវងាប់ក្នុងអំឡុងពេលដឹកជញ្ជូន៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ khmer.dantocmiennui