អត្ថប្រយោជន៏នៃការសើច!

236

ពាក្យ​ចាស់​ពោល​ថា​សើច​ច្រើន​កើន​អាយុ​ ពិតជា​មិន​ខុស​​នោះ​ទេ ត្បិត​អី​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​​គ្រាន់តែ​ធ្វើ​ខ្លួន​ឲ្យ​សប្បាយ​ៗ ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​វា។ ចង់​ដឹង​សើច​មាន​ប្រយោជន៍​អ្វី​ខ្លះ សូម​មើល​ដូច​ខាង​ក្រោម​នេះ៖

១. កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់

២. បង្កើន​លំហូរ​ឈាម ​និង​អុកស៊ីហ្សែន​​ក្នុង​សរសៃឈាម

៣. ផ្ដល់​ឲ្យ​សន្ទះ​ទ្រូង ពោះ ផ្លូវ​ដង្ហើម មុខ និងសាច់ដុំ​ បាន​ហាត់ប្រាណ

៤. កាត់បន្ថយ​អ័រម៉ូន​ស្ត្រេស​ ដូចជា​អ័រម៉ូន cortisol និងអ័រម៉ូន adrenaline

៥. ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម កាត់បន្ថយ​ការ​កើត​ជំងឺ​ផ្ដាសាយ​ញឹកញាប់។

៦. បង្កើន​ការ​ចងចាំ​៖ នៅ​ក្នុង​ការសិក្សា​​ស្រាវជ្រាវ​មួយ​របស់​ Johns Hopkins University Medical School បាន​ឲ្យ​ដឹង​ថា​ការ​​សើច​ក្នុង​អំឡុង​ពេល​រៀន​​ ​អាច​ជួយ​ឲ្យ​​​បាន​ពិន្ទុ​​ខ្ពស់។

៧. បង្កើន​​គំនិត​​ច្នៃ​ប្រឌិត ភាព​រវៀសរវៃ និងបង្កើន​ការ​ចងចាំ៕អត្ថបទដោយ៖អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here