ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អត្ថប្រយោជន៏ទឹកផ្លែសារី ស្ទើរមិនគួរឲ្យជឿ!!

26-May-2018 11:31 AM

រូបភាព


ដោយ: Uddam

យើងគ្រប់គ្នាដឹងហើយថា សារីគឺជា ផ្លែឈើម្យ៉ាង ដែល​ផ្តល់​អត្ថប្រយោជន៍ ​ច្រើន ជាងផ្លែឈើ ដទៃ​ ព្រោះសារី ជាប្រភព ផ្ទុក​ទៅ​ដោយ​សារធាតុ វីតាមីន​ជា​ច្រើន ដូច​ជា វីតាមីន អា, សេ, អឺ, ទឹកអាស៊ីត​ហ្វូលិក, Niacin (B3), ស្ពាន់ និង សារធាតុ Boron។ក្រៅពីនេះ វាសម្បូរ​ទៅ​ដោយ​សាច់ និង​ជាតិ​សរសៃ​ដែលមាន​តួនាទី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​។ដោយឡែក ប្រសិនបើយើងយកវាមកក្រឡុក ទទួលទាន នោះអត្ថប្រយោជន៍របស់វាគឺកាន់តែល្អឡើង។ទទួលទានទឹកផ្លែសារីក្រឡុកមួយកែវ អ្នកនឹងទទួលបានផលល្អដូចជា៖

កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​-​សរសៃឈាម​៖​ទឹកផ្លែសារីក្រឡុកមួយកែវ ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​។វាជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អាហារ​សរសៃ​, វីតាមីន C និង វីតាមីន K​ដែលជួយ ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កុំ​អោយ​បង្កើត​បាន​ក្នុង​សិរី​រាងកាយ ដូច្នេះ​ហើយ​វា​ក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​

ល្អចំពោះពោះវៀនធំ៖ទឹកផ្លែសារីក្រឡុក នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ១៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ប្រចាំថ្ងៃ​។ដូច្នេះ​វា​អាច​ជា​ភ្នាក់ងារ​ដ៏​ខ្លាំង​ក្លាយ​សម្រាប់​សុខភាព និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។វា​ធ្វើអោយ​ការ​បន្ទោបង់​មាន​ភាពទៀងទាត់ និង​កាត់បន្ថយ​ឱកាស​នៃ​ការ​ទល់លាមក ព្រមទាំង​រាគ​ផងដែរ​។

ប្រឆាំងជម្ងឺមហារីក៖គុណសម្បតិ្តនៃការទទួលទានទឹកផ្លែសារីក្រឡុក គឺជួយប្រឆាំងនឹងជំងឺ មហារីក ដូចជា មហារីក បំពង់​អាហារ, មហារីក សុដន់, មហារីក ក្រពះ និងមហារីក ពោះវៀនធំ។

ការពារជម្ងឺពុកឆ្អឹង៖ទឹកផ្លែសារីក្រឡុក មានសារធាតុ Boron ជួយអោយរាងកាយ រក្សានូវ ជាតិកាល់ស្យូម និងការពារពី ជំងឺពុកឆ្អឹង ទៀតផង៕សម្រួលអត្ថបទដោយ៖ខ្ទឹមស