អត្ថប្រយោជន៍ ផ្លែល្មុត សំរាប់សុខភាព!

109

-ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ៖សារធាតុសរសៃទទួលបានពីផ្លែល្មុត ជាតម្រូវការប្រព័ន្ធរំលាយអាហារ ដើម្បីសម្រួលដល់ការដឹកនាំចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗពីចំណីអាហារដែលត្រូវបានបំបែក។

-ប្រឆាំងអាការផ្តាសាយហៀរសំបោរ៖ផ្លែល្មុតជាប្រភពនៃវីតាមីនC ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំរាងកាយ និងទប់ទល់ជាមួយមេរោគ។ វាមានសារៈសំខាន់ការពារពីការឆ្លងជំងឺផ្តាសាយ ដែលបង្កឡើងដោយវីរុស influenza។– ល្អសម្រាប់សុខភាពឆ្អឹង៖ផ្លែល្មុត ជាប្រភពនៃសារធាតុរ៉ែសំខាន់មួយចំនួនដូចជា កាល់ស្យូម និងម៉ង់កាណែស ដែលត្រូវបានគេសិក្សាឃើញថា ពួកវាមានប្រយោជន៍ចំពោះភាពរឹងមាំនៃឆ្អឹងនិងសាច់ដុំ។

– ល្អសម្រាប់សុខភាពស្បែក៖វីតាមីនE ដែលទទួលបានពីផ្លែម្មុត បានជួយបង្កើនភាពសំណើមដល់ស្បែក ធ្វើឲ្យស្បែកមានភាពរលោង និងបំបាត់ភាពជ្រួញ។ ជាពិសេសសារធាតុប្រឆាំងនឹងជាតិពុលអង់ទីអុកស៊ីដង់ ជាភ្នាក់ងារចំបងការពារប្រឆាំងការខូចខាតនៃកោសិកាស្បែកពីកត្តាបរិស្ថានខាងក្រៅ រ៉ាឌីកាល់សេរី និងជាតិពុលមួយចំនួនទៀត។– ប្រឆាំងនឹងជំងឺមហារីក៖សារធាតុអង់ទីអុកស៊ីដង់ដូចជា Vitamin C, Folate, Niacin ជាដើម បានដើរតួនាទីយ៉ាងសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរី (សារធាតុពុល) ដើម្បីប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក។ អ្នកដឹងទេ រ៉ាឌីកាល់សេរីអាចផលិតដោយកោសិកាយើងផ្ទាល់តែម្តង និងអាចទទួលបានពីកត្តាខាងក្រៅដែរ។ សារធាតុពុលនេះមានឥទ្ធិពលអវិជ្ជមានចំពោះកោសិកាដូចជា បំភ្លិចបំផ្លាញមុខងារ និងទ្រង់ទ្រាយនៃកោសិកា ជាពិសេសប៉ះពាល់ទៅដល់DNA នៃកោសិកា ដែលជាកត្តាចម្បងនៃការវិវឌ្ឍជំងឺមហារីក។ដូច្នេះបំពេញរបបអាហារប្រចាំថ្ងៃជាមួយអង់ទីអុកស៊ីដង់ ដែលទទួលបានពីផ្លែល្មុតដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here