អត្ថប្រយោជន៍ ក្នុងការទទួលទាន Omega3!

79

-ល្អសម្រាប់សុខភាពភ្នែក៖វាជាផ្នែកមួយដ៏សំខាន់នៃទ្រង់ទ្រាយជាលិការេទីនរបស់ភ្នែក។ នៅពេលលោកអ្នកខ្វះរបបអាហារសំបូរOmega3 ភាគរយនៃការបង្កជំងឺភ្នែកក៏នឹងកើនឡើងដែរ។

-ល្អសម្រាប់សុខភាពនៃបេះដូង៖ជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាម ជាជំងឺបេះដូងដែលកើតមានច្រើនបំផុតទូទាំងពិភពលោក។ នេះអាចបង្កឡើងដោយសារកត្តាជាច្រើន រាប់តាំងពីរបៀបរបបរស់នៅ របបអាហារ ការមិនធ្វើលំហាត់ប្រាណជាដើម។ការសិក្សាស្រាវជ្រាវមួយចំនួនទាក់ទងទៅនឹងសហគមដែលទទួលទានអាហារត្រីសំបូរទៅដោយOmega3 មានហានិភ័យបង្កជំងឺ និងអត្រាអ្នកកើតជំងឺតិចខ្លាំងបំផុត។ គេបានសន្និដ្ឋានថា នេះក៏ដោយសាររបបអាហារសំបូរខ្លាញ់ត្រីOmega3នេះឯង។-ប្រឆាំងនឹងបញ្ហារលាករុំារ៉ៃ៖ការរលាកហើមជាការឆ្លើយតបនៃប្រព័ន្ធភាពសុំាជាមួយនឹងការឈ្លានពាននៃមេរោគចូលក្នុងខ្លួនយើង ឬក៏សារធាតុពុល ឬអង់ទីសែនទាំងឡាយណាដែលអាចនាំមកនូវផលវិបត្តិដល់រាងកាយ។ការឆ្លើយតបនៃខ្លួនប្រាណក្នុងទម្រង់ជាការរលាកហើមនិងឡើងកំដៅក្នុងរយៈពេលខ្លី គឺជាមេកានិចដ៏មានប្រយោជន៍សម្រាប់រាងកាយប្រឆាំងនឹងការបង្កជំងឺផ្សេងៗ ប៉ុន្តែ នៅពេលវារុំារ៉ៃមិនបាត់ វានឹងអាចនាំមកនូវផលអវិជ្ជមានដល់កោសិកាយើងទៅវិញ និងបង្កជាជំងឺជាច្រើនដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺរលាកសន្លាក់រុំារ៉ៃ និងជំងឺផ្សេងទៀតជាច្រើន។

-បើទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានអាហារសំបូរទៅដោយខ្លាញ់Omega3 ត្រូវបានគេសិក្សាឃើញថាបានចូលរួមចំណែកដល់ការកាត់បន្ថយនូវការផលិតម៉ូលេគុល និងសារធាតុមួយចំនួនដែលបង្កនូវការឆ្លើយតបក្នុងទម្រង់ការរលាកហើមនេះ(Inflammation) ដូចជា elcosanoids និង cytokines។-ល្អសម្រាប់សុខភាពខួរក្បាល៖ខ្លាញ់ត្រី Omega3 ជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ដំណើរការ និងការលូតលាស់នៃខួរក្បាល។ នេះក៏ដោយសារកោសិកាខួរក្បាលមានខ្លាញ់Omega3ជាច្រើន នៅតាមស្រទាប់ខាងក្រៅរបស់វា ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ដំណើរការនៃកោសិកាខួរក្បាល និងការទំនាក់ទំនងរវាងកោសិកាមួយទៅកោសិកាមួយទៀតនៃខួរក្បាល។ដូច្នេះកង្វះនៃខ្លាញ់Omega3 អាចបង្កហានិភ័យនៃបញ្ហាខួរក្បាលជាច្រើន៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here