អត្ថប្រយោជន៍​​របស់​គ្រាប់ស្វាយចន្ទីចំពោះសុខភាព

1077

ស្វាយចន្ទីជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​របស់​ប្រេ​ស៊ី​ល ស្វាយចន្ទី​ត្រូវ​បាន​នាំ​មក​កាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូ​ពិ​ក​អំឡុង​សតវត្សរ៍​ទី​១៦​ដោយ​ក្រុម​អ្នករុករក​​រប​ស់ព័រទុយ​ហ្គា​ល់ ។ បច្ចុប្បន្ន ប្រទេស​ដែល​ដាំ​និង​នាំ​ចេញ​ផលិតផល​សម្រេច​របស់​ស្វាយចន្ទី​ច្រើន​ជាងគេ​គឺ ប្រេ​ស៊ី​ល ឥណ្ឌា ម៉ូ​សំ​ប៊ិក នី​ហ្សេ​រី​យ៉ា និង​តង់​សានី ។  របកគំហើញ​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញថា វា​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​៣​យ៉ាង ៖

១-​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ 
ការ​ពិសោធ​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញ​ថា សារធាតុ​ចម្រាញ់​ពី​គ្រាប់ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​កាត់​បន្ថយ​បាន​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។ នេះ​ពីព្រោះ ក្នុង​គ្រាប់ស្វាយចន្ទី​មាន​ផ្ទុក​ធាតុ​សកម្ម​ឈ្មោះ Anacardic Acid ។

២-​រក្សា​សុខភាព​បេះដូង 
ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ទទួលទាន​គ្រាប់ស្វាយចន្ទី អាច​ជួយ​បញ្ចុះ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល កាត់​បន្ថយ​ហានិភ័យ​លើសឈាម ធាត់​លើស​ទម្ងន់​ដែល​ទាំង​អស់នេះ​គឺ​សុទ្ធតែ​ជា​កត្តា​ជំរុញ​ឱ្យ​កើត​មាន​ជំងឺ​បេះដូង​។

៣-​កាត់​បន្ថយ​ហានិភ័យ​ក្រួសក្នុងប្រមាត់
ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ស្ត្រី​៨​ម៉ឺន​នាក់​ប្លាយ​បង្ហាញ​ថា ទទួលទាន​គ្រាប់ស្វាយចន្ទី​ជា​រឿយ​ៗ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​បញ្ហា​ក្រួសក្នុងប្រមាត់​។
សូម​បញ្ជាក់​ថា គ្រាប់ស្វាយចន្ទី​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប្រភេទ​ខ្លាញ់​សុខភាព ។ ក្រៅពី​នេះ វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ​រ៉ែ​មួយ​ចំនួន​មាន​ដូច​ជា ទង់ដែង ម៉ាញេស្យូម ប៉ូ​តា​ស្យូ​ម ដែក​និង​ស័ង្កសី​ជាដើម ។ ជាង​នេះ​ទៅ​ទៀត ប៊ី​យ៉ូ​ទី​ន​និង​ប្រូ​តេ​អីុ​ន​ក៏​សម្បូរ​មិន​ចាញ់​ខ្លាញ់​សុខភាព​នោះ​ដែរ ។

ដោយឡែក ផ្លែ​របស់​វា​ដែល​គេ​ច្របាច់​យក​ទឹក​ក្នុង​ចំណុះ​១០០​មី​ល្លី​លី​ត្រ​គឺ​ផ្ទុក​វីតាមីន C​ប្រមាណ​ជា​២០០-២២០​មី​ល្លី​ក្រាម ៕

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here