អត្ថប្រយោជន៍របស់វល្លិ៍ និងផ្លែអង្គញ់ដែលចាស់បុរាណបានប្រើប្រាស់រាប់រយឆ្នាំមកហើយ…!!

872

អង្គញ់ជាឈ្មោះ​វល្លិ៍មួយ​ប្រភេទមានដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើនគ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែតកាល​ណា​ទុំ​មាន​សាច់​រឹង។

បងប្អូនខ្លះស្គាល់អង្គញ់ដោយសារគេយក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​បោះអង្គញ់។រុក្ខជាតិវល្លិ៍អង្គញ់នេះគេឃើញដុះនៅក្នុងព្រៃគ្រាប់ផ្លែរអង្គញ់ទុំត្រូវបានគេយកមកប្រើជាថ្នាំបុរាណ និងលេងជាល្បែងប្រជាប្រិយផងដែរ។

++ក្រៅពីនេះគេប្រើអង្គញ់សម្រាប់ការថែទាំសុខភាពនិងសម្រស់ផងដែរ៖

-គ្រាប់អង្គុញត្រូវបានគេធ្វើឱ្យទៅជាថ្នាំលាបស្បែកសម្រាប់ការឈឺសន្លាក់,ដំបៅក្រពះ,ហើមពោះនិងបញ្ហាសាច់ដុំ និងឈឺឆ្អឹកឆ្អែង។

-មួយវិញទៀតចាស់បុរាណយកសំបកអង្គុញនេះដំអោយទក់ត្រាំទឹកវានឹងចេញពពុះរួចគេយកទៅកក់សក់ត្រាំទឹកងូតជំនួសសាប៊ូ។

-គេយកគ្រាប់អង្គុញដុតត្រាំស្រាសសំរាប់រិតពេលគ្រិចថ្លោះ​លាបស្បែកនិងពិសារកំដៅសាច់ដុំ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here