ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អត្ថប្រយោជន៍របស់ទៀបបារាំងចំពោះសុខភាព

20-Jul-2018 04:52 PM

រូបភាព


ដោយ: Uddam

ទៀបបារាំង ជារុក្ខជាតិត្រកូលជាមួយ នឹងទៀមខ្មែរផ្លែមានសម្បកសណ្ឋានដូចបន្លាស្រួចៗទន់ តែសាច់ខាងក្នុងដូចសាច់ផ្លែទៀបខ្មែរដែរ និងមានរសជាតិជូរអែម ។


-ក្នងផ្លែទៀបបារាំង មានសារធាតុសំខាន់ៗ ដែលមានប្រយោជន៍ដល់សុខភាព និងសម្រស់
ដូចជា Carbohydrate , Fruitose , កាសរសៃ Fiber , Protein , Vit B1 B2 B3 B6 B9 Vit C កម្រិតខ្ពស់ , Calcium , Phosphorus , Potassium , សង្កសី…។ល។
-ដូច្នេះហើយ បានជាទៀបបារាំងអាចជំនួយដល់ការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ (តាមការស្រាវជ្រាវ នៅសហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា សារធាតុក្នងទៀបបារាំងអាច បង្អាក់ដំណើរនៃការលូតលាស់របស់ កោសិកាមហារីក CANCER KILLER)។
– បង្កើនទឹកដោះស្ត្រីមានបុត្រ
– ធ្វើឲ្យស្ងប់ និងគេងលក់ ( ស្លឹក )
– ជួយបន្ថយអាការៈស្រវឹងស្រា ដោយយកសន្លឹកញីត្រាំជាមួយទឹក និងច្របាច់ក្រូឆ្មា ២ផ្លែចឹបបន្តិចម្តង និង សល់ទឹកយកមកលុប់មុខ
– ជួយបំបាត់ឈាមចេញ តាមជើងធ្មេញ ( ញ៉ាំផ្លែទុំ )
– បំបាត់ក្អក ចុក សន្លាក់ ឈឺក្បាល មួយ ចំហៀង ជាដើម ។
មិនតែប៉ុណ្ណោះ ផ្លែទៀបបារាំង អា យក មក ធ្វើជា ជាបង្អែម ដំណាប់ ទឹកក្រឡុក
ការ៉េម… ជាដើម ។

+វិធីធ្វើទឹកតែស្លឹកទៀបបារាំង
– លាងស្លឹកទៀបបារាំង ៣ សន្លឹក ( ស្លឹកស្ងួតក្រៀមហាលក្នុងម្លប់មិនយកស្លឹកស្រស់ទេ )
– ទឹក ១ពែងធំ ដាក់ក្នុងកូនឆ្នាំងដាំពុះរួចកាត់ស្លឹកទៀបបារាំងក្រៀមដាក់ចូលទុកបន្តឲ្យពុះ ៣០នាទី ឬ ១ម៉ោង រួច យកទឹកនោះមកពិសារក្តៅ ឬ ត្រជាក់ តាមចំណូលមុនពេលបាយ កន្លះម៉ោង ៣ ដង ១ ថ្ងៃ ចំនួន ១ខែ ឈប់ ១០ ថ្ងៃ រួចបន្តបន្ទាប់ទៀត ។


***ចំណាំៈ ទៀបបារំង ជា ផ្លៃឈើសម្រាប់ បរិភោគ មិនមែនជាថ្នាំព្យាបាលជំងឺទេគ្រាន់តែមានគុណសម្បត្តិ ក្នុងការ ការពារនិង ថែទាំជម្ងឺ ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ Sok Samnang