អត្ថប្រយោជន៍របស់ដើមក្រវាញដែលលោកអ្នកមិនដែលដឹងពីមុនមក!

2485

ក្រវាញ ជាប្រភេទតិណជាតិមានកម្ពស់ពី ២ ទៅ ៣ម៉ែត្រ ដុះបែកគុម្ព ដើមមូលត្រង់ រស់បានយូរឆ្នាំ ហើយ ជាប្រភេទរុក្ខជាតិដុះដោយធម្មជាតិតំបន់ភ្នំក្រវាញ។ គ្រាប់​វា​មាន​ក្លិន​ដូច​ទេ​ពិ​រូ ឬ​ដូច​ម្រេច។

*ផ្នែកប្រើប្រាស់៖ ផ្កា ផ្លែ

*ការព្យាបាល៖

-ស្លឹក៖ ដើរខ្យល់ កាត់ស្លេស្ម៍ ព្យាបាលស្ពឹកស្រពន់ ហើមអញ្ចាញធ្មេញ បង្កើនកំដៅ។

-ផ្កា៖ ព្យាបាលឈឺភ្នែក ស្រវាំងភ្នែក

-ផ្លែ៖ កាត់ស្លេស្ម៍ ដើរខ្យល់ ទំលាក់ឈាមអាក្រក់ ព្យាបាលចុកសៀត ច្រាលខ្យល់ អាហារមិនរលាយ ជំនួយធាតុក្តៅ។

-មើម និងដើមខ្ចីៗ៖ ទំលាក់ព្រូនក្នុងសាច់ឱ្យចេញតាមស្បែក។

*កំរិតប្រើ៖

-ផ្លែប្រើពី ៣-៦ក្រាម ដាំទឹកផឹក ក្នុង១ថ្ងៃ

-ផ្កា ស្លឹក មើម ប្រើពី ៨-១៥ក្រាម។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

ប្រជាជន​នៅតាម​ទីជនបទ ឬ​ព្រៃភ្នំ​យក​ ស្លឹកខ្ចីៗ​មក​ធ្វើជា​បន្លែ​សម្រាប់​ស្ល​បរិភោគ  ឆាជាមួយសាច់ ស្ងោរជ្រក់ អន្លក់ផ្ទាប់ជាមួយប្រហុក ផ្អក ម៉ាំជាដើម និងអាចធ្វើជាគ្រឿងទេសផ្សំក្នុងម្ហូបអាហារថែមទៀតផង ឬប្រើសម្រាប់បន្ថែមរសជាតិក្នុងទឹកស៊ុបឱ្យមានរស់ជាតិហិរឆ្ងាញ់ពិសា។ ចំណែកគ្រាប់ ស្លឹក និងដើមរបស់ក្រវាញអាចយកទៅឆុងទឹកផឹក ហើយគេ​យកមើម​ធ្វើ​ថ្នាំ​កម្លាំង ឬ​ថ្នាំ​រំងាប់​គ្រុនក្ដៅ​។ ​ ចិន គេ​ប្រើ​គ្រាប់​ក្រវាញ ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​គ្រប់មុខ​នៃ​ជំងឺ​ពោះវៀន​។ នៅ​ទ្វីបអឺរ៉ុប គេ​យក​គ្រាប់​ក្រវាញ​ធ្វើ​ថ្នាំ​ក្រពះ ខ្យល់​ក្នុង​ពោះ និង​ថ្នាំ​លើក​កម្លាំង​។

 

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here