អត្ថប្រយោជន៍នៃ ផ្លែអំពិលទុំ!

163

ផ្លែអំពិល គឺជាធាតុផ្សំម្ហូបអាហារមួយប្រភេទដែលផ្តល់ឱជារសកាន់តែឆ្ងាញ់ ជាពិសេស ការបង្កើនជារសជាតិជូរតែម្តង។ យ៉ាងណាមិញផ្លែឈើមួយប្រភេទនេះសម្បូរជាតិសរសៃ ជាតិរ៉ែ និងវីតាមីនច្រើនណាស់ដែរ។ ក្រៅពីនេះវាក៏មានអត្ថប្រយោជន៍គួរឲ្យកត់សម្គាល់ បីប្រភេទចំពោះសុខភាពមនុស្សយើងផងដែរ។

-ជំនួយដល់ការរំលាយអាហារ ផ្លែអំពិល ត្រូវបានប្រើប្រាស់ជាឱសថបូរាណច្រើនប្រភេទដូចជាការបន្ទន់លាមក និងព្យាបាលបញ្ហាព្រូនក្នុងពោះវៀនក្មេងៗទៀត។ ដោយសារតែផ្លែអំពិលមានជាតិសរសៃច្រើនដូច្នេះ វាអាចការពារការទល់លាមកបានយ៉ាងល្អ។ វាក៏ជួយបង្ការបញ្ហា រំលាយអាហារបានដែរដូចជា ជំងឺច្រាលទឹកអាស៊ីតពីក្រពះនិងជំងឺទាក់ទងនឹងទឹកប្រមាត់។

-បង្ការជំងឺមហារីកពោះវៀនធំ សារធាតុ Tartaric Acid ក្នុងផ្លែអំពិល ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទ ដែលការពាររាងកាយពីរ៉ាឌីកាល់សេរីដែលគ្រោះគ្នាក់ និងបង្កជំងឺមហារីកបាន។ ជាមួយគ្នានេះដែរ ជាតិសរសៃក្នុងផ្លែឈើមួយនេះជួយការពារភ្នាស់របស់ពោះវៀនធំពីសារធាតុបង្កជំងឺមហារីក ដោយសារជាតិពុលផ្សេងៗទៀតបាន។

-គ្រប់គ្រងសម្ពាធឈាម ជាតិប៉ូតាស្យូមដែលមានក្នុងផ្លែឈើមួយនេះនឹងជួយដល់ការគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូងតាមរយៈការរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។ វាផ្ទុកទៅដោយជាតិដែក ដែលដើរតួនាទីដ៏សំខាន់មួយក្នុងការផលិតនិងបង្កើតគ្រាប់ឈាមក្រហមធម្មតាទៀតផង៕សម្រួលអត្ថបទ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here