» អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព និងវិធីធ្វើវា

វិធីធ្វើទឹកស្លឹកគ្រៃ៖

* គ្រឿងផ្សំ៖
– គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
– ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែលមិនចូលចិត្តស្ករដាក់តែ ៣ស្លាបព្រាក៏បាន)
– ទឹក ៨ កែវ។

* វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា។ ធ្វើបែបនេះវាងាយស្រួលអោយជាតិទឹកចេញពេលដែលស្ងោរ។
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំងដែលមានទឹកហើយដាំវា។ ពេលដែលទឹកចាប់ផ្តើមពុះ បន្ថយភ្លើងហើយរំងាស់វាប្រហែលជា ១ ម៉ោង រឺ ១ម៉ោងកន្លះ។ ទឹកដែលដាំនោះមានពណ៌បៃតងព្រឿងៗ។
៥. បន្ថែមស្ករចូលហើយកូររហូតដល់វារលាយ។
៦. បិទភ្លើងយកកន្ត្រង រឺស្បៃដែលស្អាតមកច្រោះយកតែជាតិទឹក។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាននៅពេលដែលអ្នកផឹកវា  តែជាការល្អគួរតែក្ដៅៗ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជាពេញចិត្តកាន់តែខ្លាំង។

*អត្ថប្រយោជន៍របស់វា៖
– ជួយអ្នកដែលកង្វះឈាមក្រហម
– ប្រឆាំងនឹងជំងឺមហារីក
– ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត
– បណ្តេញជាតិពុល
– ជំងឺទឹកនោមផ្អែម
– ការរំលាយអាហារ
– ការរលាកក្រពះ រឺ ចុកចុងដង្ហើម
– សំពាធឈាមឡើងខ្ពស់
– ជាតិកូឡេស្តេរ៉ូលខ្ពស់
– រោគដេកមិនលក់
– ប្រព័ន្ធសរសៃប្រសាទ
– សំអាតក្នុងរាងកាយ
– សុខភាពស្បែក
– ស្រក់គីឡូ។

អាចសាកល្បងអនុវត្តន៍វា ហើយរងចាំមើលពីប្រសិទ្ធភាពរបស់វា៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here