ស្លឹកកន្រ្តោបមានប្រយោជន៍ច្រើនយ៉ាងសំរាប់សុខភាព !!

319

កន្ត្រោបមិនត្រឹមតែជាគ្រឿងទេសផ្សំសំរាប់អាហារដ៏ឈ្ងុញឆ្ងាញ់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជារុក្ខជាតិដែលមានប្រយោជន៍ច្រើនសន្ទឹកសន្ទាប់ផងដែរ។ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង6មុខរបស់កន្ត្រោប៖

1-សំបូរជាតិដែកនិងអាស៊ីតហ្វូលិកវាអាចរក្សាភាពស្លេកស្លាំង។

2-វាជួយបញ្ចុះជាតិខ្លាញ់ក្នុងសារពាង្គកាយយើង និជួយក្នុងការសម្រកទម្ងន់និងទប់ស្កាត់ជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព។

3-ស្លឹកកន្ត្រោបសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយកូលេស្តេរ៉ុល

4-យកស្លឹកកន្ត្រោបហាលអោយស្ងួតរួចដាំទឹកពិសារវាជាថ្នាំប៉ូវអោយដង្ហើមដើរស្រួលនិងមានក្លិនមាត់ល្អ 5-យកស្លឹកកន្ត្រោបហាលស្ងួតទៅដាំទឹកកស់ធ្វើអោយសក់ភ្លឺរលោងនិងការពារជ្រុះសក់បានផងដែរ។

6-ប្រងកន្ត្រោបជួយការពារកុំអោយជ្រុះសក់និងធ្វើអោយសក់មិនបែកចុង។

សរុបទៅបើអាចប្រើស្លឹកកន្ត្រោបជាប្រចាំថ្ងៃក្នុងការឆ្នៃធ្វើម្ហូបឬដាំទឹកញ៉ាំេវាពិតជាមិនខកបំណងឡើយ។

សម្រួលអត្ថបទដោយ៖អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here