អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ននោងប្រហើរ ឬននោងមូល គឺជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបាន

481

រុក្ខជាតិ៖ ននោងប្រហើរ ឬ ននោងមូល

ផ្នែកប្រើប្រាស់៖ ផ្លែ ស្រកីសាញ ស្លឹក គ្រាប់ ឫស ដើម។

កន្លែងដាំដុះ៖ ដាំជាបន្លែ។

រសជាតិ៖ ផ្អែមតិចៗ។

 

ការព្យាបាល៖

-ផ្លែខ្ចី៖​ លាប់កញ្រ្ជិល (យកជន្លេន៧ ដាក់ក្នុងផ្លែដុត ពូតយកទឹកផឹក)

 

-ស្រកីសាញ៖ ពេលទុំ សំរាប់ណែនទ្រូង អោយចេញទឹកដោះ ឈឺស្ពឹក រមួលក្រពើ (មែកមន + សាញននោង + ថ្នាំចិនសែ ឆេងកៅ)។

 

-ស្លឹក៖ ក្អកមាន់ ក្តៅខ្លួន គ្រុនឈាម (ដោយយកស្លឹកននោងស្រស់ចំនួនពី ៣០-៦០ក្រាម បុកជាមួយធ្យូងប៉ុនមេដៃ ៧ដុំ ពូតយកទឹកលាយស្ករបន្តិចផឹក)។

 

-គ្រាប់៖ ក្អកមានស្លេស៍ ព្រូន បញ្ចុះទឹកនោម។

-ឫស៖ រលាកច្រមុះ ហៀសំបោរ។

 

-វល្លិ៍៖ ឈឺខ្នង ក្អករលាកច្រមុះ រលាកទងសួត។

 

របៀប និងកំរិតប្រើប្រាស់៖ រុក្ខជាតិក្រៀម ប្រើពី ៥-១០ក្រាម ក្នុង ១ថ្ងៃ។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here