អត្ថប្រយោជន៍ដ៏អស្ចារ្យនៃពោតបារាំងទាំង១០យ៉ាង ល្អចំពោះសុខភាព ដែលអ្នកមិនធ្លាប់ដឹង!

541

បន្លែពោតបារាំង គឺជាអាហារដ៏ពេញនិយមមួយហើយវាត្រូវបានរួមបញ្ចូលនៅក្នុងរបបអាហារជាច្រើន។ ច្បាស់ណាស់ថាពោតបារាំងជួយអោយមានសុខភាពល្អ ហើយគួរតែបញ្ចូលក្នុងរបបអាហាររបស់អ្នក។ នេះ គឺជាអត្ថប្រយោជន៍ដែលល្អដល់សុខភាពមួយចំនួនរបស់ពោតបារាំង។

 

១.ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ

ការសម្អាតបំពង់ពោះវៀនពោតបារាំងអាចធ្វើឲ្យប្រសើរឡើងនូវសុខភាពពោះវៀនធំដោយធ្វើឲ្យសរីរាង្គធ្វើការក្នុងអត្រាប្រសិទ្ធភាពខ្ពស់ និងបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

 

២.ទប់ស្កាត់ជំងឺទឹកនោមផ្អែម

វត្តមានរបស់ Eugenol នៅក្នុងពោតបារាំង ជួយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ ជាតិសរសៃនេះក៏ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមអោយមានស្ថេរភាពផងដែរ ដោយពន្យារពេលស្រូបយកជាតិស្ករពីពោះវៀន។

 

៣.ធ្វើឲ្យប្រសើរឡើងដល់សុខភាពបេះដូង

ជាតិសរសៃរលាយក្នុងពោតបារាំងជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងបន្ថយហានិភ័យនៃជំងឺបេះដូង។ ទទួលទានពោតបារាំង គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន។ 

 

៤.ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនឹងមេរោគ

កម្រិតវីតាមីនC ខ្ពស់នៅក្នុងពោតបារាំងជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងការក្អក ដោយការជួយជំរុញដល់ប្រព័ន្ធការពាររាងកាយដែលមានសុខភាពល្អ។ វីតាមីនC និងសារធាតុរ៉ែចាំបាច់ដូចជា ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ជាតិកាល់ស្យូម និងជាតិដែក នៅក្នុងពោតបារាំងក៏ប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ហើយដូច្នេះវាជំរុញប្រព័ន្ធការពាររាងកាយដែលមានសុខភាពល្អ។

 

៥.ជួយដល់ភ្នែក

វីតាមីនA និងបេតាការ៉ូទីនដែលរកឃើញក្នុងពោតបារាំង គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាភ្នែកបានល្អ។ សារធាតុចិញ្ចឹមសំខាន់ៗទាំងនេះក៏ជួយបង្ការជំងឺទាក់ទងនឹងភ្នែកដូចជា ជំងឺភ្នែកឡើងបាយ។ វីតាមីនA លើកកម្ពស់សុខភាពភ្នែកល្អ និងការពារប្រឆាំងនឹងបញ្ហាភ្នែកទាក់ទងនឹងអាយុ។

 

៦.ការពារការទល់លាមក

ពោតបារាំង គឺជាប្រភពបន្លែដ៏ល្អបំផុតមួយក្នុងចំណោមអាហារបន្លែដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃនៅក្នុងពោតបារាំងជួយការពារ និងបន្ថយការទល់លាមក។ 

 

៧.ទប់ស្កាត់ភាពស្លេកសាំង

សារជាតិដែករបស់ពោតបារាំងបង្កើតជាជាតិអេម៉ូក្លូប៊ីនៅក្នុងឈាម និងបង្ការភាពស្លេកស្លាំង។ វីតាមីន K ជួយក្នុងការកកឈាម។

 

៨.ជួយក្នុងការសម្រកទម្ងន់

ជាតិសរសៃដែលមាននៅក្នុងបន្លែនេះជួយមនុស្សដែលចង់សម្រកទម្ងន់។ ពោតបារាំងមានបរិមាណកាឡូរីទាប ដូច្នេះវាគឺជាការបន្ថែមមួយដ៏អស្ចារ្យនៅពេលសម្រកទម្ងន់។

 

៩.ជួយដល់បញ្ហាសក់

ពោតបារាំងអាចជួយអ្នកទទួលបានសក់ដែលមានសុខភាពល្អ និងជួយកម្ចាត់អង្គែ។  វាក៏អាចជួយកម្ចាត់ចៃផងដែរ។

 

១០.ជួយដល់អ្នកដែលមានផ្ទៃពោះមានសុខភាពល្អ

បរិមាណជាតិសរសៃខ្ពស់ដែលមាននៅក្នុងពោតបារាំង គឺមានប្រយោជន៍សំរាប់ទារកក្នុងកំឡុងពេលមានផ្ទៃពោះ។ ជាតិសរសៃ គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ដែលធ្វើឲ្យប្រសើរឡើងដល់ការអភិវឌ្ឍនៃខួរក្បាលរបស់ទារក។ បរិមាណខ្ពស់នៃជាតិអាស៊ីតហ្វូលិកនៅក្នុងពោតបារាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបំពង់សរសៃប្រសាទរបស់ទារកចាប់ពីសប្តាហ៍ទី៤ ដល់សប្តាហ៍ទី១២ នៃការមានផ្ទៃពោះ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here