អត្ថប្រយោជន៍ដ៏អស្ចារ្យនៃល្ងខ្មៅចំពោះសុខភាព ដែលអ្នកគួរតែយល់ដឹង!

532

ល្ងខ្មៅមានផ្ទុកសារជាតិសំខាន់ដូចជា ស្ពាន់ កាល់ស្យូម ម៉ាញេស្យូម ជាតិដែក ផូស្វ័រ  ស័ង្កសី និងជាតិសរសៃ។  ជាពិសេសវាមានអត្ថប្រយោជន៍ល្អណាស់ចំពោះសុខភាពដូចជា៖

 

១. បង្ការជំងឺពុកឆ្អឹង ជាពិសេសសម្រាប់មនុស្សចាស់

ល្ងខ្មៅមានសមាសធាតុកាល់ស្យូម ស័ង្កសី ផូស្វ័រ  ដែលមានក្នុងល្ង ជំនួយការបង្កើនដង់ស៊ីតេឆ្អឹង ការពារពុកឆ្អឹង និងជំនួយឆ្អឹងឲ្យរឹងមាំ។

 

២. ជួយបន្ថយសម្ពាធឈាម

ល្ងមានចំនួនម៉ាញេស្យូមខ្ពស់ ដែលជួយកាត់បន្ថយសម្ពាធឈាមចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែម ជួយបំបាត់ភាពតានតឹងទៅលើបេះដូង និងបង្ការបញ្ហាដែលកើតមានដោយសរសៃឈាមបេះដូង។

 

៣. កាត់បន្ថយកូឡេស្តេរ៉ុល

បណ្ដា phytosterols ដែលនៅមានក្នុងល្ងជួយកាត់បន្ថយកូឡេស្តេរ៉ុលលំនឹងជាតិគ្លុយកូស និងអាំងស៊ុយលីនក្នុងរាងកាយ ។

 

៤. សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងការរលាករបស់ល្ង បងា្ករជំងឺក្រិនសរសៃឈាម បង្កើនសុខភាពសរសៃឈាមបេះដូង ប្រឆាំងនឹងការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

 

៥. ការពារជំងឺទឹកនោមផ្អែម

ម៉ាញេស្យូម និងបណ្ដាសារជាតិចិញ្ចឹមផ្សេងទៀតដែលមានក្នុងល្ង ជួយការពារជម្ងឺទឹកនោមផ្អែម ស្ដារឡើងវិញនូវជាតិស្ករក្នុងឈាម ដែលជួយឲ្យមានលំនឹងអាំងស៊ុយលីក្នុងរាងកាយ។

 

៦. បន្ថែមជាតិដែកច្រើន

ល្ង គឺជាជម្រើសអស្ចារ្យសម្រាប់អ្នកខ្វះឈាម ព្រោះវាសម្បូរច្រើនជាតិដែកជួយបង្កើនចំនួនឈាមក្នុងរាងកាយ។

 

៧. ជួយសម្រួលដល់ការរំលាយអាហារ

ចំនួនជាតិសសៃដែលមានក្នុងល្ង គឺជាដៃគូអស្ចារ្យជំនួយដល់ការរំលាយអាហារ បង្ការការទល់លាមក រាគ ប្រព័ន្ធរំលាយអាហារមិនប្រក្រតី ជំនួយបេះដូងបានមាំមួន។

 

៧. ជួយសម្រួលដល់ការរំលាយអាហារ

ចំនួនជាតិសសៃដែលមានក្នុងល្ង គឺជាដៃគូអស្ចារ្យជំនួយដល់ការរំលាយអាហារ បង្ការការទល់លាមក រាគ ប្រព័ន្ធរំលាយអាហារមិនប្រក្រតី ជំនួយបេះដូងបានមាំមួន។

 

៩. ការពារភាពជ្រីវជ្រួញ

បណ្ដាសារជាតិក្នុងល្ង ជួយការពារស្បែកជៀសផុតពីកាំរស្មីUV របស់ព្រះអាទិត្យ បង្ការការកើតឡើងនៃស្នាមជ្រីវជ្រួញ និងស្នាមខ្មៅស្រអាប់ដែលបង្កគ្រោះថ្នាក់ដល់ស្បែក។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here