អត្ថប្រយោជន៍ដ៏អស្ចារ្យនៃកន្ទួត មិនត្រឹមតែហូបបានធម្មតាទេ តែក៏ជាឱសថព្យាបាលជំងឺបានផងដែរ!

392

រុក្ខជាតិ៖ កន្ទួត។ កន្ទួត មិន​ត្រឹមតែអាច​ហូប​ផ្លែ​នោះទេ វាក៏ជាថ្នាំសម្រាប់ព្យាបាលជំងឺមួយចំនួនផងដែរ។ យើងនឹងបង្ហាញអ្នកឲ្យដឹងពីអត្ថប្រយោជន៍នៃកន្ទួត​ និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

 

ផ្នែក​ប្រើ​ប្រាស់៖ ឫស ដើម ស្លឹក។

កន្លែង​ដាំ៖ ច្រើន​មាន​ដាំ និង​ដុះ​នៅ​ក្បែរ​ផ្ទះ សំរាប់​ហូប​ផ្លែ និង​ស្លឹក​សំរាប់​ហូប​ជា​បន្លែ។

 

រសជាតិ៖ ផ្លែ​មាន​រសជាតិជូរ ​ផ្អែម សាប ប្រើ​សំរាប់​ជា​ថ្នាំ​បំបាត់​ស្រេក​ទឹក។

សមាស​ធាតុ​គីមី៖ ក្នុង​ផ្លែ​មាន​ទឹក មាន Protides, Lipdes, Glucides, Acid Acetique, Vitamine C ។ សំបក​ឫស​មាន Tanin18%, Saponine, Acid Galique ។

 

ការ​ព្យាបាល៖

– ផ្លែ៖ ជា​ថ្នាំ​ត្រជាក់ ព្យាបាល​ក្អក។

 

​- សំបក​ដើម៖ ព្យាបាល បូស ស្វាយ របួស​ចេញ​ឈាម រមាស់ ឈឺ​ធ្មេញ ឈឺ​ភ្នែក រលាក​ត្រចៀក​មាន​ខ្ទុះ ក្អក​មាន​ស្លេស្ម៍ ស្ងោរ​ងូត​សំរាប់​ព្យាបាល​ចែង​ថ្ងៃ។

 

– ឫស និង​សំបក​ឬស៖ មាន​ជាតិ​ពុល ព្យាបាល​រោគ​សើរ​ស្បែក ដោយ​ដាំ​ទឹក​លាង​ពី​លើ​កន្លែង​រមាស់ និង​ចែង​ថ្ងៃ។ បើ​ផឹក​ត្រូវ​ប្រើ​កំរិត​តិចតួច ដោយ​ប្រុងប្រយ័ត្ន​ព្រោះ​មាន​ជាតិ​ពុល។

 

– ស្លឹក៖ ព្យាបាលគ្រុនក្ដៅ ស្ងោរ​ងូត​ព្យាបាល​ចែង​ថ្ងៃ ឈាម​អញ្ចាញ​ធ្មេញ។

 

– ស្លឹក និង​ឫស៖ ឃាត់​ឈាម រំលាយ​ឈាម​ផ្ដុំ ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here