អត្ថប្រយោជន៍ចំនួន៦យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើលនៃផ្លែម្ទេស!

400

ម្ទេសជាប្រភពនៃវីតាមីន A B C និង E និងសារធាតុរ៉ែជាច្រើនមានដូចជា molybdenum ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម Thiamine និងទង់ដែង ។ ម្ទេសមានបរិមាណវីតាមីន C ច្រើនជាងក្រូចចំនួនប្រាំពីរដង។ ម្ទេសក៏ត្រូវបានគេប្រើតាមការព្យាបាលបែប Ayurvedic និងប្រើជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរ ។


ខាងក្រោមនេះគឺជាមុខងារដ៏គួរឲ្យភ្ញាក់ផ្អើលនៃផ្លែម្ទេស៖
១-បន្សាបជាតិពុល ៖ ម្ទេសដើរតួនាទីជាអ្នកបន្សាបជាតិពុលដោយបណ្តេញកាកសំណល់និងជាតិពុលចេញពីរាងកាយរបស់យើង និងបង្កើនការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅឲ្យជាលិកា។ វាក៏មានតួនាទីក្នុងការសំអាតក្រពះពោះវៀនផងដែរដោយជួយក្នុងការរំលាយអាហារ ។

២-បំបាត់ការឈឺចាប់ ៖ ម្ទេសភ្ញោចការបញ្ចេញអ៊័រម៉ូន endorphins ដែលជាអ៊័រម៉ូនបំបាត់ការឈឺចាប់ពីធម្មជាតិ ។ វាជួយបំបាត់ការឈឺចាប់ដែលបង្កឡើងដោយសារជំងឺរើម (វីរុសរើម) ការរលាកឆ្អឹងខ្ចី ជម្ងឺសរសៃប្រសាទដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម និងការរោយសាច់ដុំនៅស្មា និងចុងដៃចុងជើង ។ វាក៏ជួយបន្ថយការឈឺចាប់ដែលបណ្តាលមពីការរលាកសន្លាក់ផងដែរ ។

៣-ថ្នាំអង់ទីប៊ីយូទិច ៖ ម្ទេសជំរុញលំហូរនៃឈាមស្រស់ទៅកាន់តំបន់ឆ្លងមេរោគ ។ ឈាមស្រស់មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ កោសិកាឈាមស និងពពួកកោសិកា leukocytes ដែលវត្តមានក្នុងឈាមស្រស់អាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដោយសារវីរុស ។

៤-ខួរក្បាល ៖ សារធាតុសកម្ម Capsaicin ដែលមានក្នុងម្ទេសភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ហើយផ្តល់នូវអារម្មណ៍រីករាយដល់យើងនៅពេលដែលយើងបរិភោគវា ។ នេះជាហេតុផលដែលមនុស្សមួយចំនួនធំញៀននឹងការបរិភោគម្ទេស ។

៥-ជំងឺមហារីក ៖ វាត្រូវបានគេកត់សម្គាល់ឃើញថាវីតាមីន C សារធាតុ Beta-carotene និងអាស៊ីតហ្វូលិកដែលមានក្នុងម្ទេសអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបាន។ ចំណែកឯម្ទេសពណ៌ក្រហមមានសារធាតុ cartonoid lycopene ដែលជួយទប់ស្កាត់ការកើតជំងឺមហារីកជាច្រើន ។

៦-ជំងឺគាំងបេះដូង ៖ ម្ទេសសម្បូរទៅដោយវីតាមីន B6 និងអាស៊ីតហ្វូលិក ។ វីតាមីន B ជួយកាត់បន្ថយកម្រិតខ្ពស់នៃសារធាតុ homocysteine ។ កម្រិត homocysteine ខ្ពស់ត្រូវបានគេបង្ហាញថា អាចបង្កឱ្យមានការខូចខាតទៅនឹងសរសៃឈាម និងមានការទាក់ទងជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនូវហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ ម្ទេសបានបំលែងសារធាតុ homocysteine ទៅជាម៉ូលេគុលផ្សេងទៀតដែលមានប្រយោជន៍ក្នុងការបញ្ចុះកម្រិតកូឡេស្តេរ៉ូល ៕

សរុបមក ផ្លែ​ម្ទេសអាចបន្សាប​ជាតិពុល បំបាត់​ការ​ឈឺចាប់ ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច ជំនួយខួរក្បាល ការពារពីជំងឺមហារីក និងជំងឺ​គាំងបេះដូង។

អត្ថបទដកស្រង់៖ kohsantepheapdaily

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here