ហេតុផលដែលបងប្អូនគួតែដាំសណ្តែកផ្កាយ !!

226

សណ្តែកផ្កាយ មានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើនលើសលប់ ដែលយើងមិននឹកស្មានដល់! (ជួយស៊ែរចែកគ្នាដឹងផង!)

សណ្តែកផ្កាយ គឺជាគ្រាប់ធញ្ញជាតិ ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើនលើសលប់ ដែលប្រជាជនខ្មែរយើងមិនធ្លាប់បានដឹងពីមុនមក។ អូមេហ្គា 3,6,9 និងសសៃFiber មាននៅក្នុងសណ្តែកផ្កាយ៖

អូមេហ្គា៣: ជួយដល់ស្បែក បេះដូង ខួរក្បាល ភ្នែកនិងស្រ្តីមានផ្ទៃពោះ។
អូមេហ្គា៦: ជួយបណ្តេញជាតិពុលចេញពីរាង្គកាយ កាត់បន្ថយជាតិខ្លាញ់ ជំនួយដល់ឆ្អឹង សក់ ជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល។
អូមេហ្គា៩: ជួយដុតកម្តៅខ្លាញ់រុំក្នុងបេះដូង និងរុំក្នុងសសៃឈាមឲ្យដំណើរការបានល្អ ជួយរំលាយដុំគ្រួសក្នុងរាង្គកាយ ប្រឆាំងជំងឺខ្លាញ់រុំក្នុងបេះដូង កាត់បន្ថយជាតិស្ករ និងជំងឺមហារីក។

សណ្ដែកផ្កាយ ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សារពាង្គកាយ។ អត្ថប្រយោជន៍សណ្តែកផ្កាយ៖
-កាត់បន្ថយកូឡេស្តេរ៉ូលក្នុងឈាម និង លាងសំអាតជាតិពុលក្នុងឈាម
-ការពារកំណកឈាមរឹង
-មានផ្ទុកប្រេង Omega 3-6-9 និងវីតាមីន A និង E ជួយកោសិស្បែក ពន្យារភាពចាស់


-ជួយបញ្ចុះទម្ងន់
-គ្រប់គ្រងជាតិស្ករក្នុងឈាម
-កាត់បន្ថយអាការៈងងឹតមុខ ឈឺក្បាល ហត់ ​ប្រកាំង គេងមិនលក់ រលាកស្បែក ស្បែករបកក្រហម
-កាត់បន្ថយ និងរារាំងការរីករាលដាលនៃកោសិកាមហារីក
-ជំនួយបេះដូង ការពារបញ្ហាគាំងបេះដូង

-ពង្រឹងប្រព័ន្ធរាងកាយ ទប់ទល់ ការពារមេរោគឆ្លងផ្សេងៗ
-អភិវឌ្ឍខួរក្បាលក្មេង កាត់បន្ថយរោគ អាល់សៃមើរ៍ (Alzheimer)
-កាត់បន្ថយជាតិស្រវឹង
-ជំនួយភ្នែក ខួរក្បាល និងសន្លាក់
-បង្កើនសមត្ថភាពផ្លូវភេទ។

ក្រៅពីជាឱសថឬថ្នាំជួយដល់សុខភាពយើង សណ្តែកផ្កាយអាចយកទៅធ្វើជា៖ ស្លឹកធ្វើជាតែ ផ្លែកៀប ដើម្បីចម្រាញ់ជាប្រេងចំអិនអាហារ ប្រេងសម្រាប់ម៉ាស្សា និងជាធាតុផ្សំសម្រាប់ធ្វើគ្រឿងសំអាងផ្សេងៗ រីឯផ្លែស្រស់និងស្លឹកអាចធ្វើជាចំណីអាហារថែមទៀតផង។

សណ្ដែកផ្កាយ ជារុក្ខជាតិវល្លិឡើងទ្រើង ដែលងាយស្រួលក្នុងការដាំដុះ ហើយមិនត្រូវការជីរគីមីនោះឡើយ។ អ្វីដែលពិសេស ក្នុងរយៈពេលតែ៨ខែប៉ុណ្ណោះ  ប្រជាកសិករអាចប្រមូលផលវាបានពេញលេញ រហូតដល់៥០ឆ្នាំ ដោយមិនប្រកាន់រដូវកាលឡើយ។

 

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here