សុខភាព និងសម្រស់
រូបភាព
ជំងឺរលាកពោះវៀនដុះខ្នែងកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយមូលហេតុដែលបង្កនោះវាមានខុសប្លែកពីគ្នាទៅតាមមេរោគដែលបង្ក។ ជំងឺរលាកពោះវៀនដុះខ្នែង ឬដែលខ្មែរយើងនិយមហៅថា ពោះវៀនដុះខ្នែង មានន័យថាជាការរលាកនៃខ្នែងពោះវៀន។
បើតាមការអះអាងរបស់អ្នកជំនាញផ្នែកក្រពះ និងពោះវៀនថា ភាគច្រើនជំងឺរលាកខ្នែងពោះវៀន គឺបណ្ដាលមកពីការបរិភោគផ្លែឈើដែលមានគ្រាប់រឹង ដូចជាផ្លែត្របែក ផ្លែព្រីង ផ្លែអំពិល ផ្លែកន្ទួតជាដើម។ ជាពិសេសការបរិភោគទាំងគ្រាប់ចូលទៅក្នុងក្រពះ ហើយក្រពះធ្វើការរំលាយមិនបានម៉ដ្ឋល្អ ធ្វើឲ្យចូលទៅដល់ពោះវៀនខ្នែង និងមានផលប៉ះពាល់ទៅដល់ខ្នែងពោះវៀន ដែលធ្វើឲ្យមានការរលាកបានយ៉ាងងាយស្រួល ។
ម្យ៉ាងវិញទៀតធ្វើឲ្យរលាកទ្វារខ្នែងពោះវៀន ហើយកាលណាសភាពទាំងនេះកាន់តែច្រើនដងទៅធ្វើឲ្យមានការរលាកពោះវៀនខ្នែងដោយមិនដឹងខ្លួន។ អ្នកជំងឺរលាកពោះវៀនខ្នែងមានរោគសញ្ញាច្រើនយ៉ាងដែលអាចស្ដែងចេញមកខាងក្រៅ និងអាចឲ្យអ្នកជំងឺដឹងបានតាមរយៈអាការផ្សេងៗដែលមានដូចខាងក្រោម៖
-អ្នកជំងឺមានអាការក្ដៅខ្លួន
-ឈឺកន្លែងកណ្ដៀតក្អម
-ឈឺចុងដង្ហើម
-ចេះតែចង់ក្អួត
-កន្ដ្រាក់ត្រង់ពោះវៀនខ្នែង និងក្រហាយស្បែក
-ឈឺខ្លាំងនៅពេលដែលសង្កត់ត្រង់ពោះវៀនខ្នែងផ្នែកខាងស្ដាំនៃផ្ចិត។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត