ស្វែងយល់ពីរោគសញ្ញាមួយចំនួននៃជំងឺគ្រុនពោះរៀន!

555

រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​អាច​លេចចេញ​ពី​ស្រាល​ទៅ​ធ្ងន់​ អាស្រ័យ​ទៅលើ​កត្តា​មួយចំនួន​ដូចជា អាយុ​ សុខភាព​ប្រចាំកាយ និង​ប្រវត្តិ​នៃ​ការចាក់​វ៉ាក់សាំង និង​ទីតាំង​ដែល​ការឆ្លង​អាច​កើតមាន​។​ ជំងឺ​គ្រុនពោះវៀន​អាច​កើតមាន​ភ្លាមៗ ឬ​សំងំស្ងៀម​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​។ រោគសញ្ញា​ភ្លាមៗ​នៃ​ជំងឺ​នេះ​រួមមាន៖

 

– ក្តៅខ្លួន អាចរហូតដល់ ៣៩ ទៅ ៤០​អង្សា​សេ

– មាន​អារម្មណ៍​ឈឺ​សាច់ដុំ​ ឬ ឈឺចុករោយពេញខ្លួន

– អស់កម្លាំង ឬ​ខ្សោយ​

 

– ទល់​លាមក​ ឬ រាគ​

– ឈឺក្បាល​

– ឈឺ​ពោះ និង​មិន​ចង់​ញ៉ាំ​អាហារ​

– ឈឺ​ក​

 

នៅពេល​ដែល​ជំងឺ​គ្រុនពោះវៀន​មិន​ត្រូវបាន​​ព្យាបាល​ រោគសញ្ញា​អាច​វិវត្ត​កាន់តែ​អាក្រក់ទៅៗ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​។ ក្រៅពី​គ្រុនក្តៅ​ មនុស្ស​មួយចំនួន​អាច​ស្រក​ទម្ងន់​ ហើម​ពោះ ឬ​ឡើង​កន្តួលក្រហម​នៅ​នឹង​ក្រោម​ទ្រូង ឬ​ផ្នែក​ខាងលើ​នៃ​ពោះ​។ ជាធម្មតា កន្តួល​ក្រហម​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី ​២ ទៅ ​៥​ថ្ងៃ ​។​

ក្នុង​ករណី​ភាគច្រើន​ រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​ចាប់ផ្តើម​បាត់​ទៅ​វិញ​ក្នុង​សប្តាហ៍​ទី​៣ និង​ទី​៤ នៅពេល​ដែល​ជំងឺ​នេះ​មិន​បណ្តាល​អោយ​ទៅ​ជា​បញ្ហា​សុខភាព​ដទៃទៀត​។ ក្រោយ​ពី​ជំងឺ​នេះ​បាត់​ទៅ​វិញ​នោះ​វា​ក៏​អាច​ត្រឡប់មកវិញ​ផងដែរ​។​

 

ដើម្បីការពារ៖

– ត្រូវរស់នៅស្អាតជានិច្ច
– ហូបស្អាត ផឹកស្អាត

– ចៀសវាងការទទួលទានអាហារឆៅ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here