ស្វែងយល់ពីផលប្រយោជន៍នៃការយំ!

1160

ទឹកភ្នែកដែលកើតឡើងដោយសារយំ មានច្រើនប្រភេទ យំ ពេលខ្លះគឺកើតមានពេលអារម្មណ៍ រំភើប សប្បាយរីករាយ ឈឺចាប់ កើតទុក នេះគឺជាចំណែកដែលធ្វើឲ្យមនុស្សខ្លះតែងតែយំ។

-មួយវិញទៀតការមានទឹកភ្នែកហូរចេញ ពីភ្នែកនៅពេលដែលពួកយើងយំ គឺដោយសារតែទឹកភ្នែកផ្ទុក ទៅដោយសារជាតិគីមី និងពពួកអ័រម៉ូន ដែលត្រូវបានផលិត ដោយសារពាង្គកាយរបស់យើង។ នៅពេលមនុស្សយើងមានទុក្ខក្រៀមក្រំ ខួរក្បាល និងសារពាង្គកាយរបស់យើង មានប្រតិកម្ម និងធ្វើការហួសកំណត់ ដើម្បីផលិតសារជាតិគីមី និងពពួកអ័រម៉ូន។ ហេតុដូច្នេះហើយ ការយំ អាចជួយកម្ចាត់ នូវសារជាតិគីមី ទាំងឡាយណា ដែលសារពាង្គកាយមិនត្រូវការ។ជាមួយគ្នានេះ សារជាតិគីមី និងពពួកអ័រម៉ូន ដែលលើសទាំងនោះ ត្រូវបាននាំចេញ ទៅជាមួយនឹងទឹកភ្នែក។ ខណៈដែលទឹកភ្នែករបស់យើង ហូរចេញ វាធ្វើឲ្យភាពទុក្ខសោក និងភាពក្រៀមក្រំរបស់យើង មានភាពស្រាកស្រាន្ត ដោយការបំបាត់ចោលនូវ វត្តមានរបស់សារជាតិគីមី នៅក្នុងសារពាង្គកាយ។

-ដោយសារតែមូលហេតុនេះហើយ ទើបមនុស្សភាគច្រើនមានអារម្មណ៍ធូរស្បើយ និងស្រស់ថ្លា ជាងមុន បន្ទាប់ពីយំរួច ពីព្រោះថា ទឹកភ្នែកអស់ទាំងនេះ បានលុបបំបាត់នូវពពួកអ័រម៉ូន ដែលត្រូវបានបង្កើតឡើង នៅពេលដែលយើងមានទុកក្រៀមក្រំ សោកសៅ និងសប្បាយ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here