ស្វែងយល់ពីប្រភេទស្មៅចង្រៃនៃដំណាំស្រូវ និងវិធីកម្ចាត់​

990

ស្វែងយល់ពីប្រភេទស្មៅចង្រៃនៃដំណាំស្រូវ និងវិធីកម្ចាត់​

1.ស្នោទឹក

Aeschynomene aspera L. Fabaceae

SOLA PITH PLANT, AESAS, dicot

វត្តមាន:​ តំបន់ទំនាប។

វិធីសាស្រ្តដាំដុះ : ព្រោះគ្រាបើស្ងួត > ព្រោះគ្រាប់សើម។

លក្ខណៈលូតលាស់:​ ដុះកោងឡើងលើឬទៅលើត្រង់ និងមានមែកច្រើន។ អាចខ្ពស់ដល់ទៅ២ម៉ែត្រ។

សំណើម: ជារុក្ខជាតិទឹក ត្រូវការដីឆ្អែតទឹកទៅដីសើម។

ភាពប្រកួតប្រជែង: មិនបានរាការណ៍។

ការកម្ចាត់តាមបែបដាំដុះ : ភ្ជួររាស់ដីឲ្យខ្ទេចរួចពង្រាយវាដាក់ធ្វើជាជី។

របាយការណ៏ភាពធន់នឹងថ្នាំសម្លាប់ស្មៅ: គ្មាន។

វដ្តជីវិត: ពហុវត្ស។

ទម្ងន់គ្រាប់: ៣៦។

ការបន្តពូជ: ដោយគ្រាប់។

ដំណេកគ្រាប់:​ ក្នុងរយៈពេលខ្លី។

ផ្កា: ពណ៌លឿងព្រលែតទៅលឿង និងមានទំហំតូចៗ។

យៈកម្ពស់:​ រហូតដល់ទៅ១៥០០ម៉ែត្រ។

ពន្លឺ: ត្រូវការពន្លឺថ្ងៃ។

កំណត់សម្គាល់: វាជារុក្ខជាតិប្រភេទ C3 ហើយជារឿយៗធំជាងរុក្ខជាតិប្រភេទ A. indica ហើយត្រូវការដីដែលមានជីជាតិច្រើន។ ផ្នែកស្ពោតរបស់វាត្រូវបានគេយកទៅប្រើជារបស់រុំផលិតផលជាច្រើននៅប្រទេសឥណ្ឌា ហើយវាមានប្រយោជន៏ស្មើនឹងជីធ្វើពីលាមកសត្វឬធ្វើជាដំណាំគម្រប។

មាននៅក្នុង: BAN, CAM, IDO, IND, MYA, NEP, PHI, SRI, THA, VIE

ប្រភព៖ សៀវភៅមគ្គុទេសក៍សម្រាប់ការអនុវត្តជាក់ស្តែង ស្មៅចង្រៃនៃដំណាំស្រូវអាស៊ី។

អានអត្ថបទបន្ថែម៖ វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់

* ធាតុផ្សំ៖

– ផ្ទី

– បាយ

– ត្រួយ ឬផ្កាស្តៅ

– ចំណីកូនមាន់

* វិធីធ្វើ៖

– ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ

– លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង

* ការប្រើប្រាស់៖

– អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង

– ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។

– សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here