ស្វែងយល់ពីជំងឺស្លេកស្លាំង ឬជំងឺខ្វះគ្រាប់ឈាមក្រហម Anemia

2092

និយមន័យ

ជម្ងឺស្លេកស្លាំង គឺជាជម្ងឺដែលកោសិកាគ្រាប់ឈាមក្រហម ឬក៏ អេម៉ូក្លូប៊ីន មានចំនួនតិចជាងធម្មតា។ កម្រិតនៃអេម៉ូក្លូប៊ីន ខុសគ្នា រវាងបុរស និងស្រ្តី។ ចំពោះមនុស្សប្រុស កម្រិតនៃអេម៉ូក្លូប៊ីនធម្មតា គឺច្រើនជាង 13.5 gram/100 ml ចំណែកឯស្ត្រី គឺច្រើនជាង 12.0 gram/100 ml។

សញ្ញា និង រោគសញ្ញា

មនុស្សមួយចំនួន ពុំមានរោគសញ្ញាទេ។ រោគសញ្ញា ប្រែប្រួលទៅតាម ដំណើរការនៃការកើតជម្ងឺស្លេកស្លាំង។

+ចំពោះជម្ងឺស្លេកស្លាំងដោយសារការបាត់បង់ឈាមភ្លាមៗធ្ងន់ធ្ងរ ៖

-វិលមុខ dizziness,

-ធីងធោង lightheadedness,

-អស់កម្លាំង fatigue,

-វង្វែងវង្វាន់ confusion,

-ហត់ shortness of breath

-បាត់បង់ស្មារតី loss of consciousness

+ចំពោះជម្ងឺស្លេកស្លាំងរ៉ាំរ៉ៃ ៖

-នឿយហត់ Tired

-ឆាប់អស់កម្លាំង Fatigue easily

-ស្លេកស្លាំង Appear pale

-ញ័រដើមទ្រូង Develop palpitations (feeling of heart racing)

-ហត់ Become short of breath

-ល្ហិតល្ហៃ Malaise (general sense of feeling unwell)

-បញ្ហាបេះដូង Worsening of heart problems

ប្រភេទ

+ឈរលើមូលដ្ឋាន នៃដំណើរការកើតជម្ងឺ ថាតើវាកើតឡើងរហ័ស ឬក៏សន្សឹមៗ

-ជម្ងឺស្លេកស្លាំងស្រួចស្រាវ (កើតឡើងរហ័សភ្លាមៗ)

-ជម្ងឺស្លេកស្លាំងរ៉ាំរ៉ៃ (កើតឡើងសន្យឹមៗ)

+ឈរលើមូលដ្ឋាន នៃទំហំមធ្យមរបស់គ្រាប់ឈាមក្រហម Mean Corposcular Volume (MCV)

-MCV តិចជាង 80៖ ជម្ងឺស្លេកស្លាំង ដែលគ្រាប់ឈាមមានទំហំតូច

-MCV 80-100៖ ជម្ងឺស្លេកស្លាំង ដែលគ្រាប់ឈាមក្រហមមានទំហំធម្មតា

-MCV ខ្ពស់ជាង 100៖ ជម្ងឺស្លេកស្លាំង ដែលគ្រាប់ឈាមមានទំហំធំ

មូលហេតុ

-ខ្វះជាតិដែក

-កង្វះវីតាមីន B12

-កង្វះជាតិហ្វូលឡាត (folate)

-គ្រាប់ឈាមក្រហមបែក

-ជម្ងឺខួរឆ្អឹង

-ជម្ងឺខ្សោយតម្រងនោម

-ប្រើប្រាស់អាល់កុលរ៉ាំរ៉ៃ

-ជម្ងឺរ៉ាំរ៉ៃរយៈពេលយូរ

-ថ្នាំមួយចំនួន

-វីរុស HIV និង ជម្ងឺអេដស៍ AIDS

-ជម្ងឺទាក់ទងនឹងពូជ ដូចជា ជម្ងឺស្លេកស្លាំងដែលអេម៉ូក្លូប៊ីនមានរាងដូចកណ្តៀវច្រូតស្រូវ ជម្ងឺអាល់ហ្វាតាឡាសេមី  និង ជម្ងឺបេតាតាឡាសេមី

-ការបាត់បង់ឈាមភ្លាមៗ។

រោគវិនិច្ឆ័យ

-រាប់ចំនួនកោសិកាគ្រាប់ឈាមក្រហម (RBC)

-វាស់វែងអេម៉ាតូក្រីត និង អេម៉ូក្លូប៊ីន

-វាស់វែងទំហំមធ្យម (MCV) រូបរាង និងព័ណ៌ នៃកោសិកាគ្រាប់ឈាមក្រហម។

ផលលំបាក ៖ កម្រិតអុកស៊ីសែនក្នុងរាងកាយចុះទាប (hypoxia)

ប្រភព៖​វេជ្ជបណ្ឌិត សេង ប៊ុនដេត

———————————

 **អានអត្ថបទមានប្រយោជន៍បន្ថែម**

ការយល់ដឹងអំពីជំងឺពុកឆ្អឹង Understanding of Osteoporosis

ការយល់ដឹងអំពីជំងឺពុកឆ្អឹង Understanding of Osteoporosis

– ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។

-នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង -កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។

-កត្តាប្រឈម នៃជំងឺពុកឆ្អឹង

+ពូជ

+ការមិនសូវធ្វើលំហាត់ប្រាណ

+ខ្វះជាតិកាល់ស្យូម និង វីតាមីន D

+មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ

+ជក់បារី

+ផឹកស្រាច្រើន

+ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis

+ទម្ងន់ខ្លួនស្រាល

+និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។

-ជំងឺពុកឆ្អឹង មិនមានរោគសញ្ញាបង្ហាញច្បាស់លាស់ទេ គេអាចដឹងបាននៅពេលមានការបាក់ឆ្អឹងកើតឡើង។

-គេអាចធ្វើរោគវិនិច្ឆ័យតាមរយៈការថតដោយកាំរស្មីអិច បញ្ជាក់ដោយតេស្តវាស់វែងដង់ស៊ីតេឆ្អឹង។

-ការព្យាបាលជំងឺពុកឆ្អឹង

+ប្រើប្រាស់ថ្នាំ

+បញ្ឈប់ការជក់បារី និង ផឹកស្រា

+លំហាត់ប្រាណទៀងទាត់

+ប្រើប្រាស់កាល់ស្យូម និង វីតាមីន  D។

ប្រភព៖​ វេជ្ជបណ្ឌិត សេង ប៊ុនដេត

**ការយល់ដឹងអំពីជម្ងឺប្រឆាំងខ្លួនឯង Understanding Autoimmune Disease**

– ប្រព័ន្ធការពាររាងកាយ ជាអ្នកបង្កើតគ្រឿងការពារ ឬក៏ទ័ពដែលភាសារបច្ចេកទេស ហៅថាអង់ទីគ័រ (ជាតិប្រូតេអ៊ីន ដែលតាមឃ្លាំមើល និងបំផ្លាញសារធាតុជាក់លាក់មួយ) ប្រឆាំងនឹងអ្នកដែលជ្រៀតជ្រែកចូលក្នុងរាងកាយ ដូចជា វីរុស (viruses) បាក់តេរី (bacteria) ប៉ារ៉ាស៊ីត (parasites) មេរោគផ្សិត (fungi)។ អ្នកជ្រៀតជ្រែក គេអាចហៅម្យ៉ាងទៀតថា ជាអ្នកខាងក្រៅ ឬក៏សត្រូវ។

-ជម្ងឺប្រឆាំងខ្លួនឯង កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយ ចាត់ទុកកោសិការបស់ខ្លួន ជាអ្នកខាងក្រៅ រួចហើយបង្កើតគ្រឿងការពារ វាយប្រហារទៅលើកោសិការរបសស់ខ្លួន ប្រៀបដូចនឹង គ្រួសារមួយ សហគមន៍មួយ សង្គមមួយ ឬក៏ ប្រទេសមួយ ដែលចាត់ទុកសមាជិករបស់ខ្លួនជាអ្នកជ្រៀតជ្រែក ឬក៏ជាអ្នកខាងក្រៅ។

-ជម្ងឺប្រឆាំងខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់ជាលិកាមួយ ឬ ជាលិកាច្រើនប្រភេទ នៃរាងកាយ។ តើជាលិកាជាអ្វី? ជាលិកា ប្រៀបដូចនឹងវិស័យមួយ នៅក្នុងសង្គមមនុស្សយើង ។ សរីរាង្គ និង ជាលិកា ដែលប៉ះពាល់ញឹកញាប់បំផុត គឺ៖

+សន្លាក់ joints

+សាច់ដុំ muscles

+ស្បែក skin

+កោសិកាគ្រាប់ឈាមក្រហម red blood cells

+សរសៃឈាម blood vessels

+ជាលិកាសម្រាប់តភ្ជាប់ connective tissue

+ក្រពេញអង់ដូគ្រីន endocrine glands

-រោគសញ្ញារបស់វាប្រែប្រួលទៅតាមប្រភេទនៃជម្ងឺ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រោគសញ្ញាដែលជួបញឹកញាប់ ដូចជា អស់កម្លាំង ក្តៅខ្លួន រលាក និងល្ហិតល្ហៃ គឺមានប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។

-រោគសញ្ញា នៃជម្ងឺប្រឆាំងខ្លួនឯង មានភាពមិនទៀងទាត់ទេ មានន័យថា វាធ្ងន់ធ្ងរនៅពេលជម្ងឺរើឡើងវិញ និងថយចុះ ឬក៏គ្មានរោគសញ្ញា នៅពេលជម្ងឺមានការធូរស្បើយ។

-ជម្ងឺប្រឆាំងខ្លួនឯង មានរហូតដល់ ៨០ប្រភេទ ហើយមនុស្សម្នាក់អាចកើតជម្ងឺប្រឆាំងខ្លួនឯងច្រើនប្រភេទ ក្នុងពេលតែមួយ។

-ជាញឹកញាប់ ជម្ងឺប្រឆាំងខ្លួនឯង ច្រើនកើតមានក្នុងគ្រួសារដែលកើតជម្ងឺនេះ  ហើយ ៧៥% នៃអ្នកកើតជម្ងឺនេះ គឺជាស្រ្តី។ មូលហេតុ នៃជម្ងឺប្រឆាំងខ្លួនឯង មិនត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែទ្រឹស្តីជាច្រើន បង្ហាញថា កត្តាបង្ករឲ្យកើតមានជម្ងឺប្រឆាំងខ្លួនឯង រួមមាន បាក់តេរី វីរុស ថ្នាំ សារធាតិគីមី និង បរិស្ថានដែលធ្វើឲ្យមានប្រតិកម្មរលាកកើតឡើង។

-ការធ្វើរោគវិនិច្ឆ័យជម្ងឺប្រឆាំងខ្លួនឯង គឺត្រូវស្រាវជ្រាវរកគ្រឿងការពារ (antibodies) ការជ្រៀតជ្រែកនៃអ្នកខាងក្រៅ វត្តមាននៃការរលាក និង កម្រិតនៃការរលាក។

-នៅពេល​បច្ចុប្បន្ន ពុំមានការព្យាបាលណា ដែលអាចព្យាបាលជម្ងឺនេះ ឲ្យជាសះស្បើយបានទេ។ ការព្យាបាល គឺផ្តោតលើការបន្ធូរបន្ថយរោគសញ្ញា និង ការពារផលលំបាកកុំឲ្យកើតឡើង ។ វិធីព្យាបាលដែលគេប្រើញឹកញាប់

+ថ្នាំបន្ថយប្រតិកម្មរបស់ប្រព័ន្ធការពាររាងកាយ

+បង្រ្គប់ជាតិអ័រម៉ូនដែលខ្វះ បើសិនចាំបាច់

+បញ្ចូលឈាម បើសិនប៉ះពាល់ដល់គ្រាប់ឈាម

+ថ្នាំបំបាត់ការរលាក បើសិនប៉ះសន្លាក់

+ថ្នាំបំបាត់ការឈឺចាប់

+ការព្យាបាលដោយចលនា (Physical therapy)

+ថ្នាំរំងាប់អារម្មណ៍

-ជម្ងឺប្រឆាំងខ្លួនឯង មិនមានថ្នាំព្យាបាលទេ ដូច្នេះ ត្រូវរៀនរស់ តាមវិធីដូចខាងក្រោម៖

+ហូបរបបអាហារដែលមានតល្យភាព និងនាំមកនូវសុខភាព

+ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់

+សម្រាកឲ្យបានច្រើន ទាំងផ្លូវកាយ និងចិត្ត

+ប្រើវីតាមីនបំប៉ន​ ដែលណែនាំដោយគ្រូពេទ្យ

+កាត់បន្ថយរោគស្ត្រេស្ត

+កាត់បន្ថយការត្រូវពន្លឺថ្ងៃ និង ចៀសវៀងអ្វីដែលនាំឲ្យជម្ងឺរើឡើងវិញ

+បញ្ឈប់ការជក់បារី ។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here