ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ស្វែងយល់ពីជំងឺខ្សោយតម្រងនោម តើមានរោគសញ្ញាអ្វីខ្លះ និងបណ្តាលមកពីមូលហេតុអ្វី?

27-Sep-2018 05:57 AM

រូបភាព


ដោយ: Uddam

តម្រងនោមមានតួនាទីបញ្ចេញជាតិពុលពីក្នុងខ្លួន ហើយអ្នកដែលប្រឈមមុននឹងជំងឺខ្សោយតម្រងនោមអាចធ្វើឲ្យសុខភាពទ្រុឌទ្រោម និងស្រុតចុះជាលំដាប់។ ការកកស្ទះក្នុងពេលបញ្ចេញជាតិពុល និងការរអាក់រអួលអាចធ្វើឲ្យអ្នកជំងឺមានការលំបាកយ៉ាងខ្លាំង។ ជំងឺខ្សោយតម្រងនោម គឺជាការថយចុះនូវភារកិច្ចបញ្ចេញជាតិពុលចេញពីក្នុងខ្លួន។ ការថយចុះមានពីរយ៉ាង គឺការថយចុះបន្តិចៗម្តង និងការថយចុះយ៉ាងឆាប់រហ័ស។

 

ជំងឺតម្រងនោម ចែកជាពីរប្រភេទ៖

១.ជំងឺខ្សោយតម្រងនោមស្រួចស្រាវ

២.ជំងឺខ្សោយតម្រងនោមរាំរ៉ៃ

 

រោគសញ្ញានៃជំងឺខ្សោយតម្រងនោម៖

-ចង់ក្អួត
-ទឹកនោមរបស់អ្នកមានពពុះ (foamy)
-ការបាត់បង់នៃចំណង់អាហារ

-អស់កម្លាំង និងហេវហត់ខ្សោយ

-មានបញ្ហានៃការគេង

-មានអារម្មណ៍ថាមានការនោមញឹកញាប់

 

-ហើមជើង និងហើមកជើង
-អ្នកមានស្បែកស្ងួត និងរមាស់ជាប្រចាំ
-ឈឺទ្រូង (បើសិនមានទឹកដក់នៅស្រទាប់នៃបេះដូង)

 

មូលហេតុ និងកត្តាប្រឈមមុខនៃជំងឺខ្សោយតម្រងនោម៖
-បណ្តាលពីជំងឺទឹកនោមផ្អែម

-ជំងឺលើសសម្ពាធឈាម

-ជំងឺបេះដូង និងសរសៃឈាម

-អ្នកពិសាបារី

-ជំងឺធាត់

-អាយុវ័យចាស់
-ជំងឺរលាកតម្រងនោម interstial nephritis
-ការឆ្លងមេរោគនៅប្រព័ន្ធបន្តពូជញឹកញាប់ (recurrent kidney infection)។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់។

សម្រួលអត្ថបទដោយ៖ ស្រីពៅ